សម្បតិ្តរប្បធម៌ខ្មែរមានពីប្រភេទគឺ សម្បត្តិរប្បធម៌ធម្មជាតិ និងសម្បត្តិរប្បធម៌លទ្ធកម្ម។
- សម្បត្តិវប្បធម៌ធម្មជាតិមាន៖ ទឹក ដី ភ្នំ ព្រៃព្រឹក្សា សមុទ្រ ទន្លេ រ៉ែ មនុស្ស។
- សម្បត្តិវប្បធម៌លទ្ធកម្មមាន៖ ប្រាសាទបុរាណ វត្តអារាម គម្ពីរក្បូនខ្នាត អក្សរសាស្ត្រ សិល្បៈសាសនា ប្រពៃណី ទំនៀមទម្លាប់...
ក.សម្បត្តិរប្បធម៌ខ្មែរបានចូលរួមចំណែកអភិវឌ្ឃន៍ប្រទេសជាតិដូចតទៅ៖
- បង្ហាញពីភាពរុងរឿងនៃសិល្បៈវប្បធម៌ជាតិខ្មែរ
- ទាក់ទាញភ្ញៀវទេចរណ៍ឱ្យចូលរួមទស្សនាប្រទេសកម្ពុជា
- ទទួលបានរូបិយប័ណ្ណយ៉ាងច្រើនពីភ្ញៀវវទេសចរណ៍ដើម្បីរក្សាកំណើរថវិកាជាតិ
- ទាញយកផលពីធម្មជាតិមកកែច្នៃដើម្បីបម្រើសេចក្តីត្រូវការក្នុងស្រុក និងនាំយកទៅលក់បរទេស
- ជួយលើស្ទួយជីវភាពប្រជាជនឱ្យសម្បូរធូរធារនិងមានសេចក្តីថ្លៃថ្នូរ។
ខ.ចំពោះសម្បតិ្តវប្បធម៌ទាំងនោះក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរខ្ញុំត្រូវថែរក្សាសម្បត្តិវប្បធម៌ទាំងនោះឱ្យគង់វង្សដោយ៖
- ខិតខំកសាងសមិទ្ធផលដែលមានលក្ខណៈជាខ្មែរឱ្យបានច្រើន។
- បណ្តុះគំនិតស្នេហាជាតិ ការពារទឹកដី និងសម្បត្តិធម្មជាតិ
- ផ្សព្វផ្សាយបន្តដល់មនុស្សជំនាន់ក្រោយឱ្យស្គាល់ពីអត្ថប្រយោជន៍នៃសម្បត្តិវប្បធម៌
- ទប់ស្កាត់ការបំផ្លិចបំផ្លាញនិងផ្តន្ទាទោសដល់ជនល្មើស
- បង្កើតក្រុមអភិរក្សនិងពង្រឹងគោលជំហរឱ្យបានម៉ឹងម៉ាត់និងបញ្ចៀសសង្គ្រាមគ្រប់បែបយ៉ាង
- ជួសជុល និងកែលំអនូវកេតនភ័ណ្ឌដែលទ្រុឌទ្រោម
- សិក្សាស្វែងយល់ឱ្យបាស៊ីជំរៅនូវទំនៀមទម្លាប់ប្រពៃណីខ្មែរ
- គោរពនូវទំនៀមទម្លាប់ប្រពៃណីឱ្យបានល្អ។