ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
រូបអប្សរាឬអប្សរា ជារូបរបាំនៃទេពអប្សរាដែលមានប្រភពយកតាមគំរូនៃរបាំតន្រ្តីដែលជារបាំព្រះរាជទ្រព្យរបស់ព្រះរាជា ដែលមានតាំងពីយូរយារណាស់មកហើយសដោយពុំទទួលលឥទ្ធិពលពីបរទេសឡើយ ។ របាំតន្រ្តីនេះជារបាំដែលមានតម្លៃ ឬជារបាំមង្គលសម្រាប់លេងក្នុងពិធីបួងសួងថ្វាយអាទិទេពឬថ្វាយដល់វិញ្ញាណក្ខន្ធព្រះរាជានានាដែលបានចលទីវង្គត់ ទៅហើយ ។ ដោយសារសំខាន់និងតម្លៃនៃរបាំនេះដែលមាននៅរហូតដល់សព្វថ្ងៃនេះ ។
រូបអប្សរាតំណាងនូវរបាំតន្រ្តីរបស់ព្រះរាជានេះហើយ ដែលគេតែងយល់ថារូបអប្សរាមានអន្តន័យតំណាងសិល្បះខ្មែរ ។ ឆ្លុះបញ្ចាំងតាមរយៈរូបអប្សរា គេអាចយល់ពីគំនិតរបស់ជនជាតិខ្មែរ ថាជនជាតិមួយមានលក្ខណៈច្នៃប្រឌិត ទន់ភ្លន់សុភាពរាបសារនិងស្រឡាញសន្តិភាពជាតិបំផុត ។