ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
រូបអប្សរា ឬអប្សរាជារូបរបាំនៃទេពអប្សរាដែលមានប្រភពយកតាមគំរូនៃរបាំតន្រ្តី ដែលជារបាំព្រះរាជទ្រព្យរបស់ព្រះរាជាដែលមានតាំងពីយូរយារណាស់មកហើយដោយពុំទទួលអិទ្ធិពលពីបរទេសឡើយ ។ របំាតន្រ្តីនេះជារបាំដែលមានតម្លៃ ឬជារបាំមង្គលសម្រាប់លេងក្នុងពិធីបួងសួងថ្វាយអាទិទេព ឬថ្វាយដល់វិញ្ញាណក្ខន្ធព្រះរាជានានាដែលបានចូលទីវង្គត់ទៅហើយ ។ ដោយសារសំខាន់ និងតម្លៃនៃរបាំនេះគូផ្សំនិងលក្ខណៈប្រណិតនៃរបាំនេះផង ទើបគេឆ្លាក់លើជញ្ជាំងប្រាសាទនូវរូបរបាំនេះ ដែលមាននៅរហូតដល់សព្វថ្ងៃនេះ ។
រូបអប្សរាតំណាងនូវរបាំតន្រ្តីរបស់ព្រះរាជានេះហើយ ដែលគេតែងយល់ថារូបអប្សរាមានអត្តន័យតំណាងសិល្បះខ្មែរ ។ ឆ្លុះបញ្ចាំងតាមរយៈរូបអប្សរា គេអាចយល់ពីចិត្តគំនិតរបស់ជនជាតិខ្មែរថាជាជនជាតិមួយមានលក្ខណៈច្នៃប្រឌិត ទន់ភ្លន់សុភាពរាបសារនិងស្រឡាញ់សន្តិភាពជាទីបំផុត ។