ក្នុងគោលដៅដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនអង់អាចដល់ស្រ្តី ក្នុងបរិបទកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍សង្គម និងអភិបាលកិច្ចនារីរតនៈទី៤ មានគោលបំណងសំខាន់ៗដូចខាងក្រោមៈ
- ជំរុញឲ្យមានបរិយាកាសអំណោយផល ដើម្បីបង្កើនលទ្ធភាពដល់ស្រ្តីក្នុងការទទួលបាននូវជំនាញ ការងារធនធានផលិតកម្ម កិច្ចគាំពារសង្គម សម្លេង និងការធ្វើសេចក្តីកសម្រេចចិត្តក្នុងវិស័យសេដ្ឋកិច្ច
- បង្កើនលទ្ធភាពរបស់ស្រ្តី និងកុមារីក្នុងការទទួលបានសេវាកម្មអប់រំតាមរយៈការលើកកម្ពស់ការចូលរួម ការយល់ដឹង និងការបង្កលក្ខណៈងាយស្រួលដល់ស្រ្តិ និងក្មេងស្រ្តីក្នុងការទទួលបានសេវា
- លើកកម្ពស់សមភាពយេនឌ័រ ក្នុងការផ្តល់និងទទួលបានសេវាសុខាភិបាលស្របតាមតម្រូវការជាក់ស្តែង
- ធានាសុវត្ថិភាពដល់ស្រ្តី ក្នុងការធ្វើសេចក្តីសម្រេចចិត្តនូវគ្រប់កម្រិតតាមរយ
ៈការបង្កើនចំនួនមន្រ្តីរាជការជាស្រ្តី ការពពង្រឹងសមត្ថភាពនិងតម្លើងឋានៈតួនាទីនៅគ្រប់កម្រិត
- បង្កើនប្រសិទ្ធិភាពជំនួយ និងចីរភាពនៃកិច្ចអភិវឌ្ឍន៍តាមរយៈការពង្រឹងសមត្ថភាពស្ថាប័ន ភាពជាម្ចាស់និងភាពជាដៃគូ ។