ពាក្យគរិនិស្សិត < គរុ + និស្សិត ។
គរុ = គ្រូ,គំរូ ។
និស្សិត = អ្នករៀនស្ថិតក្នុងការគ្រប់គ្រងនៃគ្រូក្នុងថ្នាក់មានកម្រិតខ្ពស់ ។ ដូចនេះគរុនិស្សិតជាអ្នករៀនផ្នែកច្បាប់គរុកោសល្យ ជាអ្នករៀនវិជ្ជាជីវៈគ្រូបង្រៀនដើម្បីក្លាយជាគ្រូបង្រៀននាពេលអនាគត ។
ក្នុងពេលបណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំត្រូវប្រកាន់នូវចរិតៈ
- យកចិត្តទុកដាក់គោរពវិន័យ បទបញ្ជាផ្ទៃក្នុងសាលា
- តាមដានរិះគិត សង្កេតវិភាគ ប្រៀបធៀបលើមេរៀននីមួយៗ
- ស្តាប់ការណែនាំគ្រូ គណៈគ្រប់គ្រង ចេះស្តាប់មតិយោបល់
- ចេះស្វ័យសិក្សា ខំសិក្សាដើម្បីស្រាយបញ្ហា ចេះបញ្ចេញយោបល់
- ខំត្រងត្រាប់ បំពេញការងារសាលាចេះស្វ័យវាយតម្លៃ និងកែលម្អកំហុសឆ្គងផ្សេងៗ
- ខំស្រាវជ្រាវដកបទពិសោធន៍ល្អៗ ក្នុងការបង្រៀននិងរៀន ( មានកិច្ចតែងការបង្រៀនសម្ភារៈឧបទេសចេះលើកទឹកចិត្តគ្រប់គ្រងវិន័យសិស្ស ) ។
- ចេះសាមគ្គីសហការ និងទំនាក់ទំនងល្អជាមួយមិត្តរួមថ្នាក់ ក៏ដូចជាសាស្រ្តចារ្យ និងគណៈគ្រប់គ្រងសាលា ។