ចតុស្តម្ភនៃការអប់រំ ជាសសរជាបង្គោលដ៏រឹងមាំសម្រាប់ទ្រទ្រង់ការអប់រំសំដៅសម្រេចគោលនយោបាយអប់រំ ដើម្បីកសាងធនធានមនុស្សមានបួនសំខាន់ៗគឺៈ
- អប់រំចំណេះដឹងៈ ឲ្យទូលំទូលាយស្តីពីជីវភាពរស់នៅក្នុងសង្គមទាក់ទងអំពើហឹង្សា សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សុខភាពបរិស្ថានប្រវត្តិសាស្រ្ត និងបច្ចេកទេសវប្បធម៌ ...។
- អប់រំចំណេះធ្វើៈ ឲ្យមានបំនិនឬជំនាញអ្វីមួយច្បាស់លាស់សម្រាប់យកទៅប្រើប្រាស់និងអនុវត្តក្នុងជីវភាពបានល្អប្រសើរ
- អប់រំចំណេះអប់រំឥរិយាបថៈ ដើម្បីកែលម្អអាកប្បកិរិយាអប់រំអំពីសីលធម៌ និងបណ្តុះស្មារតីស្នេហាជាតិមាតុភូមិ
- អប់រំចំណេះសមូហភាពៈ ឲ្យមានស្មារតីសាមគ្គី ចេះរួមសហការគ្នាយោគយល់អធ្យាស្រ័យ ដើម្បីរស់នៅនិងធ្វើការជាមួយគ្នាប្រកបដោយសេចក្តីសុខនិងរីកចម្រើន ។