មាតុភូមិប្រទេស គឺជាប្រទេសកំណើត ដែលមនុស្សទាំងឡាយធ្លាប់រស់នៅជាមួយគ្រួសាររបស់ខ្លួន ? ចំណែកស្នេហាជាតិ គឺជាស្នេហាមាតុប្រទេស ទឹកដី ភ្នំទន្លេ ព្រៃឈើ សម្បត្តិ ធម្មជាតិដែលជាវប្បធម៌ជាតិខ្លួន ។ យើងត្រូវបណ្តុះ៖
គំនិតជាតិនិយមសំខាន់ៗមានៈ
- អប់រំឲ្យស្រឡាញ់ទឹកដីភូមិកំណើត មានចំនូលចិត្តចង់រស់នៅស្រុកកំណើតទាក់ទងអនុស្សាវរីយ៍ ទីកន្លែងលក្ខខណ្ឌភូមិសាស្រ្ត
- បង្កើតមនោសញ្ចេតនាស្នេហាជាតិឯកឯងដោយជ្រាលជ្រៅតាំងពីមាតុភូមិភាសាអក្សរសាស្រ្តទំនៀមទម្លាប់ប្រពៃណី សិល្បៈនិងបរិយាកាសទូទៅ
- គឺអប់រំឲ្យស្រឡាញ់សម្បត្តិវប្បធម៌ និងធម្មជាតិព្រមជាមួយសិល្បៈរៀងៗខ្លួន
- អប់រំមនសិការផ្នត់គំនិតស្រឡាញ់ពលកម្មធ្វើពលីកម្មសំរាប់ជាតិ
- អប់រំឲ្យស្រឡាញ់ជនជាតិប្រវត្តិសាស្រ្តអរិយធម៌របស់ខ្លួន ។
គំនិតស្នេហាជាតិសំខាន់ៗមានៈ
- បំពេញវីរសកម្មភាពដើម្បីជាតិប្រកបដោយសមត្ថភាពខ្ពស់
- ហ៊ានលះបង់ជីវីត និងអ្វីៗទាំងអស់ដើម្បីជាតិ
- ប្រព្រឹត្តអំពើល្អប្រកបដោយសីលធម៌គុណធម៌ខ្ពស់ ដោយស្រឡាញ់កិត្តិយស កេរ្តិ៍ឈ្មោះសេចក្តីថ្លៃថ្នូរជាងទ្រព្យសម្បត្តិលុយកាក់
- បង្កើតវិចារណញាណ នឹកដល់អ្វីជាអត្តសញ្ញាណជាតិ ព្រលឹងជាតិឧត្តមភាពនិងមោទនភាពជាតិ ។