ស្នេហាមាតុភូមិ មានន័យថា ៖
- ស្រលាញ់ទឹកដី ស្រុកកំណើត
- ចង់រស់នៅលើទឹកដីកំណើត
- ជាប់ជំពាក់ និងស្រុកកំណើត កន្លែងអនុស្សាវរីយ៍ ទន្លេ ភ្នំ
- ស្រលាញ់សម្បត្តិវប្បធម៌
- មានគំនិតពលីកម្ម តែពុំសង្កត់ទៅលើការកសាងទេស គឺសង្កត់លើសម្បត្តិជាតិ ដែលធ្លាប់មានរួចហើយ ។
ជាតិនិយមមានន័យថា ៖
- ការឱ្យតម្លៃទៅលើជាតិ ស្រលាញ់ជាតិដែលយល់ថាជាតិរបស់ខ្លួនមានអត្តប្រយោជន៍គ្រប់សម័យកាល ។
- ជាតិនិយម គឺជាការឱ្យតម្លៃខ្ពស់ទៅលើប្រជាជន ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី សាសនាពូជសាសន៍របស់ពួកគេដោយកន្លងមកគេយល់ថាជាតិរបស់គេមានអត្ថន័យដ៏ជ្រាលជ្រៅនៅក្នុងប្រវត្តិសាស្រ្ត វប្បធម៌ និងសង្គមដូចជា ៖
- ជាតិមានវ័យចំណាស់ជាងគេ ហើយមានតួនាទីសំខាន់ក្នុងការកសាងមាតុភូមិឱ្យមានការរីកចម្រើនខ្ពស់ទៅមុន ។
- មានសាមគ្គីភាពទូលំទូលាយ សីលធម៌ល្អផូរផង់ មានព្រហ្មវិហារធម៌ ចេះការពារទឹកដី មាតុភូមិឱ្យបានគង់វង្សទូលំទូលាយ ។
- ជាតិរបស់គេបានចូលរួមចំណែក កសាងស្ថាបត្យកម្ម បារាយណ៍ ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន កសាងស្ថាបត្យកម្មលើផ្ទៃប្រទេស ។
- ជាតិរបស់គេចេះបង្រួបបង្រួមសាមគ្គីភាពទូលំទូលាយ កម្ចាត់បរទេសចេញពីទឹកដី មាតុភូមិពោលគឺ ការពារជាតិ សាសនា ព្រះមហាក្សត្រ ។ ដូច្នេះប្រជាជនម្នាក់ៗត្រូវមានកាតព្វកិច្ចលស្នេហាជាតិនិងជាតិនិយមទាំងបច្ចុប្បន្នក៏ដូចជាអនាគតផងដែរ ។