សង្គ្រាមស៊ីវិលនៅកម្ពុជា នាសម័យសាធារណរដ្ឋខ្មែររយៈពេល ៥ឆ្នាំ ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ បានបង្កវិនាសកម្ម ដល់ប្រទេសជាតិ ប្រជាជន និងមាតុភូមិដូចជា៖
- ប្រទេសជាតិទាំងមូលក្លាយជាទីរហោស្ថាន អំពើចោរកម្ម ហឹង្សា អាណាធិបតេយ្យ ការអត់ឃ្លាន អតិផរណាសាច់ប្រាក់ និង ទំនិញ.......។
- កុមារជាច្រើន ត្រូវបានស្លាប់ជាបន្តបន្ទាប់ ដោយសារការអត់ឃ្លានិងជំងឺ...។
- ប្រជាជន នៅតាមបណ្តារខេត្តមួយចំនួន ភ័យខ្លាច ហើយភៀសខ្លួនមកភ្នំពេញ។
- ប្រជាជន កម្ពុជា ជាង ១ លាន នាក់ បានត្រូវស្លាប់ និងរបួស។
- បំផ្លាញ ហេដ្ឋារចនា សម្ព័ន្ទ សង្គម និងសេដ្ឋកិច្ច ពី ៧០% ទៅ ៨០% ត្រូវបំផ្លាញទាំងស្រុង ។
- វាលស្រែក្លាយជាចម្ការមីន និងរណ្ដៅគ្រាប់ បែក បេ៥២ (B52)
- បំផ្លាញ ឬសគល់ប្រព័ន្ធអប់រំ ពោលគឺ គ្រឹះស្ថាន សិក្សាទាំងអស់ ត្រូវបានបិទទ្វារ លែងដំណើរការ
- សំណង់អគារសាធារណៈ រោងចក្រឧស្សាហកម្ម និងចម្ការកៅស៊ូ ត្រូវបានបំផ្លិច បំផ្លាញ និងបាត់បង់
- ធ្វើឲ្យសង្គមជាតិ ទាំងមូល មានលក្ខណៈអសកម្មក្នុងការអភិវឌ្ឍន៏ជាតិ៕