បានជាគេថា « វិស័យទេសចរណ៍ » ជាឧស្សាហកម្មគ្មានផ្សែងព្រោះ៖
- វាបានរួមចំណែកកសាងសេដ្ឋកិច្ចសង្គម
- បង្កើតឱកាសការងារ
- បង្កើនប្រាក់ចំណូល
- លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន
- កាត់បន្ថយភាពក្រីក្រ
- ប្រាក់ចំណូលដែលបានមកត្រូវបញ្ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិភ្លាមៗ
- រួមចំណែកជម្រុញផលិតផលក្នុងស្រុក
- ធ្វើឲ្យមានលំនឹងជញ្ជឹងពាណិជ្ជកម្ម ។
ការងារដែលប្រទេសកម្ពុជាទទួលបានពីវិស័យទេសចរណ៍មានៈ
- សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះភ្ញៀវ
- ការដឹកជញ្ជូន ( រថយន្ត ម៉ូតូ កង់ រទេះសេះ រទេះគោ ដំរី )
- ការផ្គត់ចំណីអាហារ ( ភោជនីយដ្ឋាន រមណីយដ្ឋាន បាយកាហ្វេ ហាងលក់បាយ )
- មគ្គុទេសទេសចរ
- មហាវិទ្យាល័យទេសចរណ៍ឯកជន
- លក់វត្ថុអនុស្សាវរីយ៍ ។