Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-22 02:02

ដើម្បីពង្រីកការបណ្តុះបណ្តាលជំនាញដល់កម្លាំងពលកម្មថ្មី ជាពិសេសយុវជន ក្រសួងបានរៀបចំ ៖

  • ពង្រីកកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រយៈពេលវែង ដល់គ្រឹះស្ថានអប់រំបណ្តុះបច្ចេកទេស និងវិជ្ជាជីវៈ តាមខេត្តមួយចំនួនទៀត ។
  • រៀបចំអាហារូបករណ៍ដល់សិក្ខាកាម សិស្ស-និស្សិត ដែលមានជីវភាពខ្វះខាត ឱ្យមានលទ្ធភាពទទួល

បាននូវសេវាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។

  • ជំរុញ និងលើកទឹកចិត្តដល់សិក្ខាកាម សិស្ស-និស្សិត ដែលបានទទួលការបណ្តុះបណ្តាលជំនាញមាន

លទ្ធភាពអាចបង្កើតមុខរបរដោយខ្លួនឯង តាមរយៈការផ្តល់ឥណទានខ្នាតតូចក្នុងកម្មវិធីមូលនិធិបង្កើតមុខរបរដោយខ្លួនឯង ។

  • អនុវត្តកម្មវិធីទទួលស្គាល់សមត្ថភាពជំនាញ តាមរយៈការធ្វើតេស្តសមត្ថភាពទទួលស្គាល់ការសិក្សាពីមុន

និងសមត្ថភាពបច្ចុប្បន្ន និងផ្តល់លិខិតបញ្ជាក់សមត្ថភាព ។

  • បង្កើនការផ្សព្វផ្សាយ តាមរយៈគ្រប់មធ្យោបាយផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាល

បច្ចេកទេស និងវិជ្ជាជីវៈ រួមជាមួយនឹងការប្រើប្រាស់ក្របខ័ណ្ឌគុណវុឌ្ឍកម្ពុជា ស្តង់ដាជាតិសមត្ថភាពកម្មវិធីសិក្សាផ្អែកលើសមត្ថភាព និងការអនុវត្តនូវប្រព័ន្ធទទួលស្គាល់សមត្ថភាព ។

  • បង្កើនលទ្ធភាពទទួលបានសេវាអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយសមធម៌តាមរយៈការបង្កើតបន្ថែមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅតាមរាជធានី-ខេត្តនីមួយៗស្របតាមលទ្ធភាព និងភាពជាក់ស្តែង ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login