បញ្ហាបរិស្ថានដែលបណ្តាលមកពីកំណើននគរូបនីយកម្មរួមមានៈ
- កង្វក់អាកាសដែលបណ្តាលមកពី ផ្សែងរោងចក្រម៉ាស៊ីនភ្លើង ផ្សែងចេញពីរថយន្តនិងធូលីបណ្តាលមកពីផ្លូវថ្នល់មិនបានចាក់កៅស៊ូ
- ការរំខានដោយសូរសំឡេងដែលចេញពីរោងចក្រ ម៉ាស៊ីនភ្លើង រថយន្ត និងពេលមានពិធីបុណ្យ និងអាពាហ៍ពិពាហ៍
- កាកសំណល់រាវ និងប្រព័ន្ធលូទឹកស្អុយពុំទាន់មានរបៀបរាបរយ កាកសំណល់រាវចេញពីរោងចក្រមិនបានធ្វើប្រព្រឹត្តកម្មមុនពេលបញ្ចេញចោល ។ ប្រព័ន្ធលូចាស់មានភាពទ្រុឌទ្រោម
- ការគ្រប់គ្រងកាកសំណល់នៅទីក្រុង ការទុកដាក់កាកសំណល់ពុំទាន់មានកន្លែងបានត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់ល្អទេ
- បញ្ជាទឹកជំនន់ ដោយសារមានទំនប់ច្រើនជាងនៅទីក្រុងភ្នំពេញអាចជៀសផុតពីការគំរាមកំហែងនៃទឹកជំនន់ ប៉ុន្តែម្តងម្កាលពេលទឹកឡើងខ្លាំងវាបានធ្វើឲ្យប៉ះពាល់ដល់សំណង់ថ្មីៗពិសេសសំណង់អាណាធិបតេយ្យ នៅពេលមានការលើកទំនប់ដើម្បីការពារទឹកជំនន់ ។
និយាយពីរបៀបទុកដាក់កាកសំណល់រឹង នៅប្រទេសកម្ពុជាៈ ប្រទេសយើងពុំទាន់មានកន្លែងសម្រាប់ទុកដាក់សំណល់បានត្រឹមត្រូវតាមបច្ចេកទេសវិទ្យាសាស្រ្តអ្វីទេ ហើយគេចាត់សំរាមកណ្តាលវាលដែលជាមូលហេតុធ្វើឲ្យមានផលប៉ះពាល់ទៅដល់បរិស្ដានយ៉ាងខ្លាំង ។