ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ដោយពិនិត្យឃើញពីសារៈសំខាន់ និងស្ថានភាពអំណោយផល នៃវិស័យឧស្សាហកមនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំ និងដាក់ចេញនូវ “គោលនយោបាយអភិវឌ្ឍន៏ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥“ ដើម្បីជា
មគ្គុទេសជម្រុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ដែលនឹងរួមចំណែកដល់ការបន្តរក្សាកំណើនសេដ្ឋកិច្ចខ្ពស់
ដោយចីរភាព និងបរិយាប័ន្នតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងនូវឧត្តមភាពប្រកួតប្រជែង និងការរបស់ផលិតភាព ដោយឈរលើទស្សនៈវិស័យវែងឆ្ងាយ ។ ជារួមចក្ខុវិស័យ នៃគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម គឺការប្រែក្លាយពីវិស័យឧស្សាហកម្មអតិពលកម្មទៅឧស្សាហកម្មដោយប្រើជំនាញ ដោយខិតខំសម្រេចគោលដៅ ៣ សំខាន់ គឺ ៖
ក- បង្កើនចំណែកនៃវិស័យឧស្សាហកម្មក្នុង ផ.ស.ស និងវិស័យកម្មន្តសាល
ខ- ជម្រុញពាណិជ្ជកម្មមុខទំនិញក្រៅពីសំលៀកបំពាក់ និងការនាំចេញកសិផលកែច្នៃ
គ- គាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម
ទន្ទឹមនេះដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយនេះក្រុមព្រឹក្សាអភិវឌ្ឍកម្ពុជា ត្រូវបានប្រគល់
នូវអណាត្តិកិច្ចជាស្ថាប័នទទួលខុសត្រូវ ដឹកនាំការរៀបចំផែនការសកម្មភាពលម្អិត និងសម្របសម្រួលការអនុវត្ត ដើម្បីសំរេចនូវគោលដៅតាមការកំណត់ ។