Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-22 07:14

គន្លឹះក្នុងការលុបបំបាត់ពលកម្មកុមារ គឺជាការផ្តលកាសអប់រំ ដែលកុមារក្រីក្រអាចទទួលយកបាន និងមាន

លទ្ធភាពទទួលបាននូវបរិស្ថានមួយដែលបង្កឱ្យមានការអភិវឌ្ឍផ្នែកជីវភាព ផ្នែកចិត្តគំនិត ផ្នែករាងកាយ និងផ្នែកសីលធម៌របស់កុមារ ។ ប្រសិនបើសាលារៀន សម្ភារៈសិក្សា និងអាហារូបត្ថម្ភមិនមានគ្រប់គ្រាន់ សម្រាប់កុមារនោះទេ ការទប់ស្កាត់ពលកម្មកុមារនឹងក្លាយជាអត់ប្រយោជន៍ ។

               រដ្ឋធម្មនុញ្ញានៃព្រះរាជាណាចក្រកម្ពុជាធានាឱ្យអប់រំជាមូលដ្ឋានរយៈពេល ៩ឆ្នាំ ។ ផែនការជាតិស្តីពីការអប់រំ

សម្រាប់ទាំងអស់គ្នា បានផ្តល់នូវក្របខណ្ឌការងារមួយដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាពនៃសេវាអប់រំ និងពង្រីកសេវាអប់រំនានាឱ្យបានទៅដល់ប្រជាជនក្រីក្រ និងប្រជាជនរស់នៅតំបន់ជនបទឆ្ងាយដាច់ស្រយាល ។

                ភាពអន់ថយនៃហេដ្ឋារចនាសម្ព័ន្ធដទៃទៀត គឺជាលក្ខខណ្ឌដែលរារាំងមិនឱ្យប្រជាជនទទួលបាននូវសេវាមូល

ដ្ឋាននានាដែលក្នុងនោះរួមមាន ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្លូវគមនាគមន៍របស់ប្រទេសជាតិ និងការពង្រីកប្រព័ន្ធ សេវាសុខភាពនៅតាមជនបទ ។

                ជារួមការបង្កើតឱកាសគ្រប់គ្រាន់ដើម្បីទទួលបានធនធានការងារ និងហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងសន្តិសុខតាមរយៈកម្មវិធីសុវត្ថិភាព ដូចជាកម្មវិធីធ្វើការដើម្បីអាហារ កម្មវិធីកំណែទម្រង់ប្រព័ន្ធតុលាការកម្មវិធីផ្តល់អាហារូបករណ៍ដល់កុមារនៃគ្រួសារក្រីក្រ និងកម្មវិធីមូលនិធិសមធម៌សម្រាប់អ្នកក្រីក្រក្នុងហេដ្ឋារចនាសម្ព័ន្ធសុខភាព និងកម្មវិធីទប់ស្កាត់ជម្ងឺឆ្លងផ្សេងៗដល់កុមារ និងជនក្រីក្រ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login