2019-08-22 07:37
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារ គឺគ្រោះថ្នាក់ដែលធ្លាក់លើរូបកាយកម្មករនិយោជិតដោយធ្វើការ ឬពេលធ្វើការ ទោះដោយហេតុយ៉ាងណាក៏ដោយ ហើយទោះមានកំហុសពីកម្មករនិយោជិត ឬគ្មានក៏ដោយ ។ ម្យ៉ាងវិញទៀង ត្រូវចាត់ ទុកជាគ្រោះថ្នាក់ការងារដែរ ចំពោះគ្រោះថ្នាក់ណាដែលធ្លាក់លើរូបកាយកម្មករនិយោជិតក្នុងពេលដែលសាមីខ្លួនធ្វើដំណើរពីលំនៅស្ថានខ្លួនត្រង់ឆ្ពោះទៅកន្លែងធ្វើការ ឬវិលមកវិញដោយគ្មានឈប់ ឬដោយគ្មានវាងទៅផ្លូវផ្សេងជាប្រយោជន៍ផ្ទាល់ខ្លួន ឬក្រៅពីការងារដែលគេតម្រូវឱ្យ ទៅ។ ម្យ៉ាងទៀតជំងឺទាំងឡាយណា ដែលកើតឡើងទាក់ទងទៅនឹងការងារ (ជំងឺវិជ្ជាជីវៈ) ក៏ត្រូវចាត់ទុកជាហានិភ័យការងារដែរមានជាអាទិ៍មុខរបរដែលប៉ះពាល់ជាតិពុល ឬមានទំនាក់ទំនងទៅនឹងការងារ ។