នាទីរបស់ ARNt និង ARNr ក្នុងចលនាសំយោគប្រូតេអ៊ីនៈ
- ARNt មាននាទីដឹកនាំអាស៊ីតអាមីនេពីស៊ីតូប្លាសចូលទៅក្នុងរីបូសូម និងទទួលស្គាល់កូដុងរបស់ម៉ូលេគុល ARNm ដោយអង់ទីកូដុងដើម្បីចូលរួមបកប្រែព័ត៌មានសេនេទិច ឲ្យទៅជាប្រូតេអ៊ីន ។
- ARNr មាននាទីភ្ជាប់ជាមួយ ARNm សំយោគប្រូតេអ៊ីន ។វាជារោងជាងសាងសង់ប្រូតេអ៊ីន ។