Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៥១- សិក្សាឈានទៅបង្កើតប្រព័ន្ធសេវារបបនិកម្មភាព វាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារកម្មករនិយោជិតនៅពេលមានវិបត្តិសេដ្ឋកិច្ច ហើយក៏ជាអ្នករក្សាលំនឹងសេដ្ឋកិច្ចផងដែរ ។ រាជរដ្ឋាភិបាលនិងសិក្សាវាយតម្លៃឱ្យល្អិតល្អន់និងរៀបចំអោយបានគ្រប់ជ្រុងជ្រោយ មុននឹងឈានទៅបង្កើតប្រព័ន្ធសេវារបបនិកម្មភាព ដែលសមស្របសម្រាប់កម្ពុជានៅក្នុងក្របខណ្ឌនៃយុទ្ធសាស្រ្តអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម ។ តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគួរមានវិធានការអ្វីខ្លះ ?

៥២- ការគ្រប់គ្រងនិងការពារពលករទេសន្តប្រវេសន៍ ក្នុងការទទួលបានការងារសមរម្យ និងការទទួលស្គាល់ជំនាញដោយអនុលោមតាមយុទ្ធសាស្ត្រអាទិភាព របស់គោលនយោបាយស្តីពីទេសន្តប្រវេសន៍សម្រាប់កម្ពុជាត្រូវផ្តល់កិច្ចគាំទ្រស្តីពី “ការត្រួតពិនិត្យ និងប្រើប្រាស់ធនធានដែលទទួលបានពីទេសន្តប្រវេសន៍ការងារដើម្បីអភិវឌ្ឍ” ជាពិសេសពាក់ព័ន្ធនិងការធ្វើសមាហរណកម្មឡើងវិញ នៅពេលពលករទេសន្តប្រវេសន៍វិលត្រឡប់មកវិ ញ។ តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគួរមានវិធានការអ្វីខ្លះ ?

៥៣- ឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងអនុសញ្ញាអន្តរជាតិខាងការងារ រួមនឹងការចូលរួមធ្វើសម្រេចបានគោលដៅយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥នៃនីតិកាលរដ្ឋសភា ក្នុងពង្រឹងការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារជាបញ្ហាសំខាន់ក្នុងជ្រុងមួយនៃការកាត់បន្ថយភាពក្រីក្រ តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគួរមានវិធានការអ្វីខ្លះ ដើម្បីសម្រេចកិច្ចការខាងលើ​ ?

៥៤- តើមានផលប្រយោជន៍អ្វីខ្លះ ប្រសិនបើនិយោជិត និងនិយោជកធ្វើការសហការគ្នា ?

៥៥- យុទ្ធសាស្រ្តជាតិកាត់បន្ថយភាពក្រីក្រ បានកំណត់នូវសម្មភាពអាទិភាពដើម្បីដោះស្រាយមូលហេតុចម្បង

នៃភាពក្រីក្រ ។ បញ្ហាគន្លឹះនៃពលកម្មកុមារត្រូវមានការគិតគូរទៅលើទិដ្ឋភាពដូចម្តេចខ្លះ ដើម្បីលុបបំបាត់ពលកម្មកុមារ សូមអធិប្បាយចំណុចគន្លឹះសំខាន់ៗ ?

ចម្លើយ

៥១- ការសិក្សាឈានទៅបង្កើតប្រព័ន្ធសេវារបបនិកម្មភាព ដែលជាប្រព័ន្ធមួយមានតួនាទីសំខាន់ក្នុងការការពារកម្មករនិយោជិតនៅពេលមានវិបត្តិសេដ្ឋកិច្ច ហើយក៏ជាអ្នករក្សាលំនឹងសេដ្ឋកិច្ច ។ ដូច្នេះ ក្រសួងគួរមានវិធានការដូចជា ៖

  • សិក្សាវាយតម្លៃអំពីលទ្ធភាពបង្កើតប្រព័ន្ធសេវារបបនិកម្មភាព នៅក្នុងក្របខណ្ឌនៃយុទ្ធសាស្រ្តអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម ។
  • លើកកម្ពស់ការយល់ដឹងអំពីគុណសម្បត្តិ និងគុណវិបត្តិរបស់ប្រព័ន្ធសេវារបបនិកម្មភាពក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ ។
  • ពិគ្រោះយោបល់បឋមជាមួយភាគីពាក់ព័ន្ធស្តីពីប្រព័ន្ធសេវារបបនិកម្មភាព ។

៥២- ការគ្រប់គ្រង និងការពារពលករទេសន្តប្រវេសន៍ ក្នុងការទទួលបានការងារសមរម្យ និងការទទួលស្គាល់ជំនាញដោយអនុលោមតាមយុទ្ធសាស្ត្រអាទិភាព របស់គោលនយោបាយស្តីពីទេសន្តប្រវេសន៍សម្រាប់កម្ពុជា ក្រសួងគួរមានវិធានការដូចជា ៖

  • អភិបាលកិច្ចទេសន្តប្រវេសន៍ការងារ
  • ការការពារ និងផ្តល់ភាពអង់អាច (Empowering) ដល់ពលករទេសន្តរប្រវេសន៍
  • ពង្រឹងការផ្តល់សេវាសម្រាប់ការធ្វើសមាហរណកម្មឡើងវិញទាំងខាងសេដ្ឋកិច្ច ទាំងខាងសង្គមកិច្ចឲ្យដល់ពលករទេសន្តប្រវេសន៍ដែលបានវិលត្រឡប់មកវិញដូចដែលបានស្នើក្នុងយុទ្ធសាស្រ្តទី៣ (ការផ្សារភ្ជាប់ទេសន្តរប្រវេសន៍ការងារសម្រាប់ការអភិវឌ្ឍ) នៃគោលនយោបាយស្តីពីទេសន្តរប្រវេសន៍សម្រាប់កម្ពុជាដែលបានធ្វើឱ្យប្រសើរឡើងនៅប្រព័ន្ធគ្រប់គ្រងព័ត៌មានពលករទេសន្តប្រវេសន៍ ដែលត្រូវបានបញ្ជូនទៅធ្វើការនៅបរទេស និងត្រឡប់មកវិញ ។
  • ពង្រឹងនិងជំរុញការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់អន្តោប្រវេសន៍ និងបទបញ្ញតិ្តគតិយុទ្ធដទៃទៀតដែលទាក់ទងនឹងការគ្រប់គ្រងហត្ថពលកម្មបរទេស ដែលចូលមកប្រកបមុខរបរនៅកម្ពុជា ។

៥៣- ការពង្រឹងការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ដែលជាបញ្ហាសំខាន់ក្នុងជ្រុងមួយនៃការកាត់បន្ថយភាពក្រីក្រក្រសួងគួរមានវិធានការដូចតទៅ ៖

  • បន្តជំរុញការអនុវត្តផែនការសកម្មភាពជាតិស្តីពី ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារឆ្នាំ២០១៤-២០១៨ ឱ្យស្របតាមផែនការគោលដៅសហសវត្សដោយសហការយ៉ាងជិតស្និទ្ធជាមួយ មន្ទីរស្ថាប័ន និងអង្គការដៃគូនានា
  • ជំរុញការរៀបចំនិងបញ្រ្ជាបផែនការសកម្មភាពស្តីពីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ
  • សិក្សាស្រាវជ្រាវបន្ថែមអំពីប្រភេទការងារ ដែលមានស្រាប់សម្រាប់កុមារនិងកំណត់ទំហំ និងស្ថានភាពនៃពលកម្មកុមារ
  • រៀបចំទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ព្រមទាំងរៀបចំសិក្ខាសាលាផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់មូលដ្ឋាន ជាពិសេសដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យមានការយល់ដឹងអំពី ផលវិបាកចំពោះបញ្ហាពលកម្មកុមារ និងបង្កើនការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • រៀបចំបង្កើតគណៈកម្មការពលកម្មកុមារថ្នាក់ខេត្តឡើងវិញ
  • បង្កើនប្រសិទ្ធភាពអធិការកិច្ចពលកម្មកុមារ ដើម្បីទប់ស្កាត់និងដកហូតពលកម្មកុមារ
  • ពង្រឹងសមត្ថភាពមន្ត្រីនៅតាមមូលដ្ឋាន ដើម្បីត្រួតពិនិត្យការងារពលកម្មកុមារ និងពង្រឹងការអនុវត្តច្បាប់បទ ប្បញ្ញត្តិនានា និងអនុសញ្ញាអន្តរជាតិខាងការងារពាក់ពន្ធ័នឹងពលកម្មកុមារ
  • បន្តអនុវត្តកម្មវិធីដកហូតកុមារពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងផ្តល់ការបណ្តុះបណ្តាលជំនាញគ្រប់គ្រងអាជីវកម្មខ្នាតតូចដល់គ្រួសារកុមារ ។

៥៤- ផលប្រយោជន៍នៃការសហការគ្នា ៖

  • ជំរុញឱ្យការផលិតមានបរិមាណខ្ពស់ និងមានគុណខ្ពស់
  • បង្កើនសចក្តីទុកចិត្ត និងភាពជឿជាក់
  • ជំរុញឱ្យអង្គភាពសម្រេចបានរបស់ខ្លួនស្របតាមផែនការដែលបានកំណត់
  • ធ្វើឱ្យលទ្ធផលការងារប្រព្រឹត្តទៅបានលឿន និងដោយរលូន

៥៥- គន្លឹះក្នុងការលុបបំបាត់ពលកម្មកុមារ គឺជាការផ្តលកាសអប់រំ ដែលកុមារក្រីក្រអាចទទួលយកបាន និងមានលទ្ធភាពទទួលបាននូវបរិស្ថានមួយដែលបង្កឱ្យមានការអភិវឌ្ឍផ្នែកជីវភាព ផ្នែកចិត្តគំនិត ផ្នែករាងកាយ និងផ្នែកសីលធម៌របស់កុមារ ។ ប្រសិនបើសាលារៀន សម្ភារៈសិក្សា និងអាហារូបត្ថម្ភមិនមានគ្រប់គ្រាន់ សម្រាប់កុមារនោះទេ ការទប់ស្កាត់ពលកម្មកុមារនឹងក្លាយជាអត់ប្រយោជន៍ ។

              រដ្ឋធម្មនុញ្ញានៃព្រះរាជាណាចក្រកម្ពុជាធានាឱ្យអប់រំជាមូលដ្ឋានរយៈពេល ៩ឆ្នាំ ។ ផែនការជាតិស្តីពីការអប់រំសម្រាប់ទាំងអស់គ្នា បានផ្តល់នូវក្របខណ្ឌការងារមួយដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាពនៃសេវាអប់រំ និងពង្រីកសេវាអប់រំនានាឱ្យបានទៅដល់ប្រជាជនក្រីក្រ និងប្រជាជនរស់នៅតំបន់ជនបទឆ្ងាយដាច់ស្រយាល ។

              ភាពអន់ថយនៃហេដ្ឋារចនាសម្ព័ន្ធដទៃទៀត គឺជាលក្ខខណ្ឌដែលរារាំងមិនឱ្យប្រជាជនទទួលបាននូវសេវាមូលដ្ឋាននានាដែលក្នុងនោះរួមមាន ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្លូវគមនាគមន៍របស់ប្រទេសជាតិ និងការពង្រីកប្រព័ន្ធ សេវាសុខភាពនៅតាមជនបទ ។

             ជារួមការបង្កើតឱកាសគ្រប់គ្រាន់ដើម្បីទទួលបានធនធានការងារ និងហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងសន្តិសុខតាមរយៈកម្មវិធីសុវត្ថិភាព ដូចជាកម្មវិធីធ្វើការដើម្បីអាហារ កម្មវិធីកំណែទម្រង់ប្រព័ន្ធតុលាការកម្មវិធីផ្តល់អាហារូបករណ៍ដល់កុមារនៃគ្រួសារក្រីក្រ និងកម្មវិធីមូលនិធិសមធម៌សម្រាប់អ្នកក្រីក្រក្នុងហេដ្ឋារចនាសម្ព័ន្ធសុខភាព និងកម្មវិធីទប់ស្កាត់ជម្ងឺឆ្លងផ្សេងៗដល់កុមារ និងជនក្រីក្រ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login