ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៤៦- ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានជំនាញសមស្របទៅនឹងតម្រូវការទីផ្សារការងារ តើត្រូវមានវិធានការអ្វីខ្លះ ជំរុញឱ្យមានការពង្រឹងគុណភាព នៃការអប់រំនិងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ?
៤៧- កម្មវិធីយុទ្ធសាស្រ្តនៃការពង្រឹងមូលដ្ឋានទិន្នន័យ និងប្រព័ន្ធព័ត៌មានទីផ្សារការងារ សំដៅធ្វើឱ្យព័ត៌មានទីផ្សារការងារជួយកាត់បន្ថយ ឬលុបបំបាត់គម្លាតរវាងតម្រូវការនិងការផ្គត់ផ្គង់ការងារ ដែលកើតចេញពីការបណ្តុះបណ្តាល ជំនាញ និងភាពខុសគ្នានៃទីតាំងភូមិសាស្ត្រ ។ ប្រព័ន្ធព័ត៌មានទីផ្សារការងារដែលដំណើរការល្អទាមទារឱ្យមានការប្រមូល ការវិភាគ ការចងក្រង និងការផ្សព្វផ្សាយស្ថិតិ ដែលតំណាងឱ្យថ្នាក់ជាតិនិងប្រភេទទិន្នន័យពាក់ព័ន្ធឯទៀត។ គោលការណ៍នេះមានបំណងពង្រឹងដំណើរការសកម្មភាពនិងវិធានការ តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានវិធានការអ្វីខ្លះ សម្រាប់ពង្រឹងកិច្ចការខាងលើ ?
៤៨- គោលការណ៍ពង្រឹងប្រសិទ្ធភាពសេវាការងារ និងពង្រីកវិសាលភាពក្នុងការផ្តល់សេវាការងារ ប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យទីផ្សាការងារដំណើរការបានល្អ ។ សេវាការនេះរួមមាន ៖ ការផ្តល់ជំនួយក្នុងការរកការងារ និងដាក់ឱ្យចូលធ្វើការការផ្តល់ប្រឹក្សាការងារ និងការអនុវត្តកម្មវិធីទីផ្សារការងារឯទៀត ។ សេវាការងារនេះជួយបំពេញតម្រូវការងាក្នុងអនុវិស័យអាទិភាព ។ តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានវិធានការអ្វីខ្លះ ដែលនឹងជួយពង្រឹងបន្ថែមទៀតនៅបណ្តាញទំនាក់ទំនងរវាងមជ្ឈមណ្ឌលការងារទាំងអស់នៅក្នុងប្រទេស ?
៤៩- ការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងការពារកម្មករនិយោជិតមានភាពប្រសើរឡើង ហើយនឹងបង្កើនផលិតភាពរបស់សហគ្រាស ។ កិច្ចការនេះគេទាមទារឱ្យពង្រឹងយន្តការតាមដានត្រួតពិនិត្យ និងធ្វើនិយ័តកម្មលើលក្ខខណ្ឌការងារ ការចាំបាច់ត្រូវដាក់បញ្ចូលនូវកិច្ចគាំពារសង្គមផងដែរ ។ តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានវិធានការអ្វីខ្លះ ?
៥០- ការធ្វើសុខដុមរមណីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងយន្តការកំណត់ប្រាក់ឈ្នួល តាមរយៈការរៀបចំ ការធ្វើជាតំណាងនិងសំវាទសង្គម សុទ្ធសឹងជាចំណុចស្នូលរបស់អភិបាលកិច្ចល្អ នៃទីផ្សារការងារ និងការងារសមរម្យ ។ កិច្ចអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចទាំងសេដ្ឋកិច្ចផ្លូវការ ទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធរួមទាំងកម្លាំងពលកម្មផងនោះ អាចសម្រេចបានយ៉ាងល្អ គឺដោយសារទំនាក់ទំនងវិជ្ជាជីវៈ ដែលមានលក្ខណ:សុខដុមនិងដែលកើតចេញពីសំវាទសង្គម និងការចរចាជាសមូលហភាព (Collective Bargaining) ។ ការធ្វើឱ្យប្រសើរឡើងនូវភាពជាតំណាងរបស់សហជីពតាមរយ:ការរួមគ្នាដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការអនុវត្តការងារមិនយុត្តិធម៌ (ទាំងខាងសហជីព ទាំងខាងនិយោជក) រាប់ទាំងការរើសអើងប្រឆាំងនឹងសហជីព ។ ការលើកស្ទួយការទទួលស្គាល់សិទ្ធិធ្វើការចរចារជាសមូភាពការគាំទ្រដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងគណៈកម្មការប្រឹក្សាការងារដើម្បីសម្រេចបានទំនាក់ទំនងវិជ្ជាជីវៈដ៏សុខដុមទៅអនាគត ។ តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គួរមានវិធានការអ្វីខ្លះដើម្បីជំរុញកិច្ចខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់ ?
ចម្លើយ
៤៦- ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានជំនាញសមស្របទៅនឹងតម្រូវការទីផ្សារការងារ ទាមទារឱ្យមានវិធានក្នុងការពង្រឹងគុណភាពនៃការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដូចជា ៖
៤៧- ព័ត៌មានទីផ្សារការងារជួយកាត់បន្ថយ ឬលុបបំបាត់គម្លាតរវាងត្រូវការ និងការផ្គត់ផ្គង់ការងារដែលកើតចេញពីការបណ្តុះបណ្តាលជំនាញ និងភាពខុសគ្នានៃទីតាំងភូមិសាស្ត្រ ។ ប្រព័ន្ធព័ត៌មានទីផ្សារការងារដែលដំណើរការល្អទាមទារឱ្យមានការប្រមូល ការវិភាគ ការចងក្រង និងការផ្សព្វផ្សាយស្ថិតិ ដែលតំណាងឲ្យថ្នាក់ជាតិ និងប្រភេទទិន្នន័យពាក់ព័ន្ធឯទៀត ។ គោលការណ៍នេះមានបំណងពង្រឹងដំណើរការសកម្មភាពនិងវិធានការជាអាទិ៍ ៖
៤៨ - វិធានការនានាដើម្បីឱ្យសេវាការងារប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យទីផ្សាការងារដំណើរការបានល្អនោះគឺ ៖
៤៩- យន្តការតាមដាន ត្រួតពិនិត្យ និងធ្វើនិយ័តកម្មលើលក្ខខណ្ឌការងារ តាមរយៈការធ្វើឲ្យប្រសើរឡើងនូវលក្ខ ខណ្ឌការងារ និងការពារកម្មករនិយោជិតមានភាពប្រសើរឡើង ហើយនិងបង្កើនផលិតភាពរបស់សហគ្រាសការចាំបាច់ត្រូវដាក់បញ្ចូលនូវកិច្ចគាំពារសង្គម និងវិធានការដូចជា ៖
៥០- ការធ្វើសុខដុមរមណីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងយន្តការកំណត់ប្រាក់ឈ្នួល តាមរយៈចំណាត់ការខាងលើក្រសួងគួរមានវិធានការមួយចំនួនដូចខាងក្រោមនេះ ៖