Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- តើទីផ្សាររូបិយវត្ថុគឺជាអ្វី ?

៧- តើទីផ្សារមូលធនគឺជាអ្វី ?

៨- តើទីផ្សារមូលបត្រគឺជាអ្វី ?

៩- តើទីផ្សារភាគហ៊ុនគឺជាអ្វី ?

១០- តើមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង ( IPOs) គឺជាអ្វី ?

ចម្លើយ

៦- ទីផ្សាររូបិយវត្ថុ (Money Market) គឺជាទីផ្សារហិរញ្ញវត្ថុ ដែលជួញដូរឧបករណ៍ហិរញ្ញវត្ថុរយៈពេលខ្លី ។ មូលធនរយៈពេលខ្លីភាគច្រើន ត្រូវបានផ្គត់ផ្គង់ដោយធនាគារពាណិជ្ជ ។ ដូចនេះហើយ ទើបគេចាត់ទុកថាទីផ្សារហិរញ្ញវត្ថុ តំណាងឲ្យទីផ្សារអន្តរធនាគារ ។

៧- ទីផ្សារមូលធន (Capital Market) គឺជាទីផ្សារហិរញ្ញវត្ថុ ដែលជួញដូរឧបករណ៍រយៈពេលវែង និងរយៈពេលមធ្យម ។ ហើយមូលធនរយៈពេលវែងភាគច្រើន ត្រូវបានផ្គត់ផ្គង់ដោយទីផ្សារភាគហ៊ុន ។ ដូចនេះវាតំណាងឲ្យទីផ្សារមូលធន  ឬទីផ្សារភាគហ៊ុន ។

៨- ទីផ្សារមូលបត្រ ( Securities Exchanges) គឺជាផ្នែកទី១របស់ទីផ្សារមូលធនបន្ទាប់ ដែលសំដៅទៅលើទីផ្សារមូលបត្រចុះបញ្ជី វាខុសគ្នាត្រង់ការបញ្ជាក់ពីទំហំ និងភូមិសាស្ត្រ ។ វាមានការរៀបចំសមាជិកជាក់លាក់ និងមូលបត្រជាក់លាក់ (ភាគហ៊ុន ឬសញ្ញាប័ណ្ណ) ដែលមានគុណវុឌ្ឍគ្រប់គ្រាន់សម្រាប់ចុះបញ្ជី ។ ហេតុដូច្នេះ ទីផ្សារសិក្សាពីកត្តាស្រដៀងគ្នា នៅពេលធ្វើការវាយតម្លៃលើក្រុមហ៊ុនទាំងឡាយ ដែលបានដាក់ពាក្យសុំចុះបញ្ជីមូលបត្រ​។

៩- ទីផ្សារភាគហ៊ុន គឺផ្តល់ទីកន្លែងសម្រាប់ជួញដូរប័ណ្ណភាគហ៊ុន និងមូលបត្រដទៃទៀត ។ ភាគហ៊ុនមួយអាចត្រូវបានគេទិញ ឬលក់ ប្រសិនបើវាត្រូវបានគេចុះបញ្ជីនៅលើទីផ្សារហ៊ុនមួយ ។ ហេតុដូច្នេះ វាគឺជាកន្លែងជួបគ្នារបស់អ្នកទិញ និងអ្នកលក់ទាំងឡាយ ។ ឧទាហរណ៍ នៅប្រទេសកម្ពុជាមានទីផ្សារភាគហ៊ុនតែមួយគត់ គឺក្រុមហ៊ុនផ្សារហ៊ុនកម្ពុជា (ផ.ម.ក.) ។ ផ.ម.ក. គឺជាសហគ្រាសសាធារណៈ ដែលជាការវិនិយោគរួមរវាងរាជ្យរដ្ឋាភិបាលកម្ពុជា និងទីផ្សារហ៊ុនដ៏ល្បីឈ្មោះរបស់សាធារណៈរដ្ឋកូរ៉េ ។ ការប្រគល់សិទ្ធិសំខាន់របស់ ផ.ម.ក. គឺត្រូវបង្កើតនិងប្រតិបត្តិទីផ្សារមូល បត្រមួយ មធ្យោបាយជម្រះនិងទូទាត់ និងការកក់ទុកមូលបត្រស្របទៅតាមច្បាប់ ស្តីអំពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន ។

១០- មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង គឺជាការលក់ភាគហ៊ុនលក់ជាលើកដំបូងរបស់ក្រុមហ៊ុនឯកជន តាមរយៈក្រុមហ៊ុនធានាទិញមូលបត្រ ដើម្បីលក់បន្តដល់សាធារណៈជន ។ ជារឿយៗ IPOs ត្រូវបានបោះផ្សាយដោយក្រុម ហ៊ុនតូចៗមានអាយុកាលតិច ដើម្បីស្វែងរកមូលធនសម្រាប់ទ្រទ្រង់ប្រតិបត្តិការរបស់ពួកវា ប៉ុន្តែក៏មានក្រុមហ៊ុនធំៗបោះផ្សាយផងដែរ ។ នៅក្នុងការបោះផ្សាយ IPOs ក្រុមហ៊ុនបោះផ្សាយទទួលជំនួយបច្ចេកទេស ពីក្រុមហ៊ុនធានាទិញមូលបត្រ ដូចជាការកំណត់ប្រភេទរបស់មូលបត្រ ដែលត្រូវបោះផ្សាយការកំណត់ថ្ងៃដ៏សមរម្យ និងពេលវេលានាំទៅលក់នៅលើទីផ្សារ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login