2019-09-02 09:11
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១- តើមូលបត្រគឺជាអ្វី ?
២- តើមូលបត្របំណុលគឺជាអ្វី ?
៣- តើមូលបត្រកម្មសិទ្ធិគឺជាអ្វី ?
៤- តើមូលធនគឺជាអ្វី ?
៥- តើទីផ្សារហិរញ្ញវត្ថុគឺជាអ្វី ?
ចម្លើយ
១- មូលបត្រ (Securities) គឺជាឧបករណ៍ហិរញ្ញវត្ថុដែលគេអាចជួញដូរបាន ។
២- មូលបត្របំណុល (Debt Securities ) គឺជាឧបករណ៍ហិរញ្ញវត្ថុ ដែលតំណាងឲ្យឥណទាន ដែលផ្តល់ឲ្យទៅអ្នកបោះផ្សាយជាលើកដំបូងដោយអ្នកទិញឬអ្នកវិនិយោគ ។
៣- មូលបត្រកម្មសិទ្ធិ (Equity Securities) គឺជាឧបករណ៍ហិរញ្ញវត្ថុ ដែលតំណាងឲ្យភាពជាកម្មសិទ្ធិរបស់អង្គភាពបោះផ្សាយ ។
៤- មូលធន គឺជាប័ណ្ណភាគហ៊ុនធម្មតារបស់សាជីវកម្មមួយ ។ ម៉្យាងវិញទៀត នៅពេលដែលអ្នកវិនិយោគដោយទិញប័ណ្ណភាគហ៊ុនធម្មតារបស់ក្រុមហ៊ុនមួយ អ្នកគឺជាម្ចាស់កម្មសិទ្ធិមួយផ្នែករបស់ក្រុមហ៊ុននោះ ។ ក្នុងនាមជាម្ចាស់ភាគហ៊ុន អ្នកចូលរួមទទួលយកប្រាក់ចំណេញ ឬការខាតបង់មួយផ្នែករបស់ក្រុមហ៊ុន ។
៥- ទីផ្សារហិរញ្ញវត្ថុ គឺជាទីផ្សារដែលជួញដូរទ្រព្យសកម្មហិរញ្ញវត្ថុ ឬឧបករណ៍ហិរញ្ញវត្ថុនានា ។ ភាគីនិមួយៗ ដែលចូលរួមក្នុងទីផ្សារហិរញ្ញវត្ថុ អាចផ្ទេរមូលនិធិបានតាមរយៈការទិញយកទ្រព្យសមកម្មហិរញ្ញវត្ថុ ដែលជាកម្មសិទ្ធិរបស់ភាគីដទៃ ។