Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១១- តើទីផ្សាររំលងបញ្ជគឺជាអ្វី ?

១២- តើទីផ្សារហិរញ្ញវត្ថុមានសារៈសំខាន់អ្វីខ្លះ ?

១៣- តើទីផ្សារមូលធនមានសារៈសំខាន់អ្វីខ្លះ ?

១៤- តើធនាគារវិនិយោគគឺជាអ្វី ?

១៥- តើទីផ្សារហ៊ុនមានអត្ថប្រយោជន៍អ្វីខ្លះ ?

១៦- តើទីផ្សារហ៊ុនមានមានហានិភ័យអ្វីខ្លះ ?

ចម្លើយ

១១- ទីផ្សាររំលងបញ្ជ (OTC) គឺជាទីផ្សារជួញដូរប័ណ្ណភាគហ៊ុន ដែលមិនបានចុះបញ្ជីនៅលើទីផ្សារហ៊ុនទាំងឡាយ ។ វាគឺជាទីផ្សារជួញដូរឧបករណ៍ហិរញ្ញវត្ថុ ដូចជាសញ្ញាប័ណ្ណ ប័ណ្ណភាគហ៊ុនធម្មតា និងហិរញ្ញវត្ថុនិស្សន្ទ ដោយផ្ទាល់រវាងពីរភាគី ។

១២- ទីផ្សារហិរញ្ញវត្ថុមានសារៈសំខាន់ដូចខាងក្រោម ៖

  • ទីផ្សារហិរញ្ញវត្ថុ ជួយជំរុញឲ្យសាធារណៈជនបង្កើនការសន្សំ និងសៀងគរមូលធនដែលនៅសេសសល់មិនមានតម្រូវការប្រើប្រាស់យកទៅវិនិយោគនៅក្នុងសេដ្ឋកិច្ច ។
  • ទីផ្សារហិរញ្ញវត្ថុ គឺជាមធ្យោបាយមួយសម្រាប់គៀងគរប្រភពមូលធន ដែលនៅទំនេរមិនទាន់មានតម្រូវការប្រើប្រាស់ ។
  • ទីផ្សារហិរញ្ញវត្ថុ គឺជាឧបករណ៍មួយជួយសម្រួលដល់រដ្ឋាភិបាល ក្នុងការអនុវត្តនូវកម្មវិធីអភិវឌ្ឍន៍សេដ្ឋសង្គម ។
  • ទីផ្សារហិរញ្ញវត្ថុ គឺជាឧបករណ៍មួយ ដើម្បីទាក់ទាញនិងស្រូបយកមូលធនពីបរទេស ។
  • ទីផ្សារហិរញ្ញវត្ថុ ជំរុញឲ្យក្រុមហ៊ុននានា ពង្រឹងស្ថានភាពអាជីវកម្មឲ្យមានប្រសិទ្ធភាព និងអភិបាលកិច្ចសាជីវកម្ម ។
  • ទីផ្សារហិរញ្ញវត្ថុ ជួយជំរុញឲ្យប្រភពមូលធនក្នុងស្រុកមានសកម្មភាពរស់រវើក ។
  • ទីផ្សារហិរញ្ញវត្ថុ ជួយបង្កើតនូវទំលាប់វិនិយោគ ។

១៣- ទីផ្សារមូលធនមានសារៈសំខាន់ដូចខាងក្រោម ៖

  • ទីផ្សារមូលធន បង្កើតឧបករណ៍ហិរញ្ញវត្ថុមានសន្ទនីយភាពខ្ពស់ប្រមូលផ្ដុំ និងបែងចែកមូលធនតាមកាលអវសានសមស្របនៅក្នុងសេដ្ឋកិច្ច ។
  • ទីផ្សារមូលធន មានលក្ខណៈចែកដាច់ពីគ្នារវាងសិទ្ធិជាកម្មសិទ្ធិ និងសិទ្ធិគ្រប់គ្រងក្រុមហ៊ុន ។
  • ទីផ្សារមូលធន មានលទ្ធភាពកាត់បន្ថយថ្លៃដើមរបស់មូលនិធិ ។ ប្រសិទ្ធភាពនៃការធ្វើសមាហរណកម្មទីផ្សារមូលធនជាមួយនឹងទីផ្សារបរទេស មានលក្ខណៈសន្ទនីយភាព និងលទ្ធភាពប្រកួតប្រជែងរបស់ទីផ្សារភាគហ៊ុន អាចបង្ករលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនក្នុងការស្មើមូលនិធិ ។
  • ទីផ្សារមូលធន បង្ករលក្ខណៈដល់រដ្ឋាភិបាលក្នុងការគៀងគរមូលនិធិ ដោយពុំមានសម្ពោធអតិផរណា ព្រមទាំងបង្កើតគោលនយោបាយរូបិយវត្ថុរបស់រដ្ឋាភិបាលយ៉ាងមានប្រសិទ្ធភាព ។
  • ទីផ្សារមូលធន ព្យាករណ៍ពីខួបអាជីវកម្មនាពេលអនាគត ។

១៤- ធនាគារវិនិយោគ (Investment Bank) គឺជាស្ថាប័នហិរញ្ញវត្ថុ ដែលផ្តល់ការប្រឹក្សាយោបល់ក្នុងការបោះផ្សាយមូលបត្រថ្មីដល់សាជីវកម្ម ឬភ្នាក់ងាររបស់រដ្ឋាភិបាល និងជាអ្នកធានាទិញមូលបត្រមួយផ្នែកឬទាំងស្រុង ពីក្រុមហ៊ុនបោះផ្សាយមូលបត្រទាំងនោះ នៅក្នុងទីផ្សាររូបិយវត្ថុនិងទីផ្សារមូលធន ។

១៥- គោលដៅសំខាន់មួយនៃការបង្កើតផ្សារហ៊ុន គឺដើម្បីប្រមែប្រមូលសាច់ប្រាក់ទំនេររបស់ប្រជាជនទូទៅយកទៅឱ្យ ក្រុមហ៊ុនអាជីវកម្មនានាប្រើប្រាស់ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ។ ចរាចរណ៍កើនឡើងនៃសាច់ប្រាក់ទាំងនេះ នឹងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចកើនឡើង ។ នេះគឺជាសារប្រយោជន៍មួយសម្រាប់ម៉ាក្រូសេដ្ឋកិច្ច​ ។ ប្រសិនបើយើងនិយាយមួយបែបផ្សេងសម្រាប់ប្រជាជនម្នាក់ៗជាវិនិយោគិនវិញ ការបង្កើតផ្សារហ៊ុនគឺផ្តល់ឱ្យពួកគាត់នូវឱកាសយកសាច់ប្រាក់ទំនេររបស់ខ្លួន (សល់ពីការចាយវាយនិងវិនិយោគដទៃទៀត) មកចូលរួមវិនិយោគជាមួយក្រុមហ៊ុនអាជីវកម្មដែលចុះបញ្ជីនៅលើផ្សារហ៊ុន ។ វិនិយោគិនអាចទទួលបានឱកាស និងផលប្រយោជន៍ផ្សេងៗទៀតដូចខាងក្រោម ៖

  • ឱកាសវិនិយោគមួយបន្ថែមទៀត (ជាមួយក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុន) បន្ថែមលើការបើកអាជីវកម្មរកស៊ីខ្លួនឯង ឬចូលហ៊ុនធ្វើអាជីវកម្មជាមួយបងប្អូនឬមិត្តភ័ក្ត្រ ។
  • ឱកាសក្លាយជាម្ចាស់ម្នាក់នៃក្រុមហ៊ុនចុះបញ្ជី (ដែលសុទ្ធសឹងជាក្រុមហ៊ុនធំៗ) ដោយមិនចាំបាច់មានប្រាក់ច្រើន និងមិនចាំបាច់ចំណាយពេលវេលាច្រើន ដូចការគ្រប់គ្រងអាជីវកម្មផ្ទាល់ខ្លួន ។
  • ជាប្រភពចំណូលទីពីរបន្ថែមលើប្រាក់បៀវត្ស (ឬក៏ប្រាក់ចំណេញពីអាជីវកម្មដែលមានស្រាប់) ក្នុងទម្រង់ជាភាគលាភ ឬប្រាក់ចំណេញពីការទិញលក់ភាគហ៊ុន ។
  • ជាជម្រើសមួយបន្ថែមទៀត សម្រាប់ការធ្វើសំណុវិនិយោគដែលមានស្រាប់ គឺបន្ថែមលើការវិនិយោគលើវិស័យអចលនទ្រព្យ ឬការសន្សំមានកាលកំណត់នៅធនាគារជាដើម ។
  • មានភាពងាយស្រួលនិងរហ័សក្នុងការចូលវិនិយោគ (ទិញហ៊ុន) ក៏ដូចជាការដកខ្លួនចេញវិញ (លក់ហ៊ុន)  នៅពេលដែលត្រូវការសាច់ប្រាក់វិញ​ ។
  • មិនមានពន្ធប្រថាប់ត្រាលើការជួញដូរហ៊ុននៅលើផ្សារហ៊ុនទេ ។
  • មិនមានពន្ធកាត់ទុកលើភាគលាភដែលទទួលដោយនិវេសនជនកម្ពុជាទេ (រួមទាំងជនបរទេសផងដែរ)  ហើយមានការបន្ធូរបន្ថយ ៥០% លើពន្ធកាត់ទុក(១៤%) លើភាគលាភទទួលដោយអនិវេសនជនសម្រាប់រយៈពេលបីឆ្នាំដំបូង ដោយរាប់ចាប់ពីកាលបរិច្ឆេទប្រតិបត្តិការដំបូងរបស់ផ្សារមូលបត្រកម្ពុជា ។

១៦- ការវិនិយោគភាគហ៊ុននៅក្នុងផ្សារហ៊ុនតែងប្រឈមនឹងហានិភ័យជានិច្ច ។ ហានិភ័យនានានៃការចូលរួមវិនិយោគជាមួយក្រុមហ៊ុនចុះបញ្ជីរួមមាន ៖

  • ហានិភ័យទាក់ទងនឹងការធ្វើអាជីវកម្មទូទៅហានិភ័យនៃការបាត់បង់ចំណែកទីផ្សារទៅគូប្រកួតប្រជែង ហានិភ័យនៃការមិនទូទាត់សងពីអតិថិជន ហានិភ័យនៃការធ្វើបាតុកម្ម កូដកម្មរបស់បុគ្គលិក ។ល។ ដែលសុទ្ធសឹងតែជាកត្តាដែលអាចកើតឡើង និងធ្វើឱ្យក្រុមហ៊ុនខាតបង់ ។
  • ហានិភ័យទាក់ទងនឹងការគ្រប់គ្រងជំនួស ៖ ការក្លែងបន្លំបញ្ជីគណនេយ្យ ការរាយការណ៍មិនពេញលេញឬធ្វើឱ្យយល់ច្រឡំ ការប្រើប្រាស់ព័ត៌មានផ្ទៃក្នុង ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។ល។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login