Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-09-04 08:45

ពាក្យរដ្ឋបាលសាធារណៈដំបូងបំផុតត្រូវបានប្រើនៅប្រទេសបារាំង នាចុងសតវត្សទី១៨ ដែលបានសំដៅទៅលើសកម្មភាពរបស់រដ្ឋ ក្រៅពីការថែរក្សាសន្តិកសុខផ្ទៃក្នុងប្រទេសការពារជាតិនិងការទូត ។ រដ្ឋបាលសាធារណៈនាសម័យកាលនោះ បង្កប់នូវគំនិតត្រួតត្រារាស្រ្ត គឺថាមិនមែនបម្រើរាស្រ្តដូចគំនិតសព្វថ្ងៃនេះ ។

ក. ន័យអក្សរសាស្រ្តៈ រដ្ឋបាលបានមកពីពាក្យ « រដ្ឋ » និង « បាល » ។ «​រដ្ឋ » មានន័យថា ប្រទេស នគរ បុរី បុរី សីមា ភារា រីឯ « បាល » មានន័យថាការគ្រប់គ្រង ថែរក្សា ឬថែទាំ ។ ដូច្នេះ « រដ្ឋបាល » មានន័យថា ការគ្រប់គ្រង ថែរក្សា នគរ ឬប្រទេស ។ ការគ្រប់គ្រងថែរក្សា គឹត្រូវធ្វើឡើងក្នុងន័យឲ្យមានភាពគង់វង្ស ​សន្តិភាព របៀបរៀបរយ សណ្តាប់ធ្នាប់ សុខុមាលភាព ការអភិវឌ្ឍ និងភាពសុខសាន្តដល់ប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល ។

ខ. ន័យទូលាយបែបបច្ចេកទេសៈ រដ្ឋបាលមានពីរ ដែលអាចប្រើប្រាស់បាន ទាំងវិស័យសាធារណៈ និងវិស័យឯកជន ។

· តាមអត្ថន័យទី១ « រដ្ឋបាល » សំដៅដល់ « សកម្មភាព » គ្រប់គ្រងការងាររដ្ឋបាល ឬកិច្ចការរដ្ឋបាល ( ទំនាក់ទំនងតាមលិខិតស្នាម ការតាក់តែងលិខិតរដ្ឋបាលផ្សេងៗ ការបញ្ចូនលិខិត ការទទួលលិខិត ការទុកដាក់ឯកសារ ការរៀបចំប្រជុំ ការងារពិធីការ ជាដើម ។

· តាមអត្ថន័យទី២ « រដ្ឋបាល » សំដៅដល់ « អង្គការ» ដែលគ្រប់គ្រង ( រចនាសម្ព័ន្ធ រដ្ឋបាល ឬអង្គការលេខ ដែលជាអង្គការដឹកនាំក្រសួង ឬក្រុមហ៊ុននីមួយៗ ) ដែលមានតួនាទីបម្រើផលប្រយោជន៍ទូទៅ ។

គ. ន័យចង្អៀតបែបបច្ចេកទេសៈ  ពាក្យ « រដ្ឋបាល » សំដៅដល់ «រដ្ឋបាលសាធារណៈ » ។ យើងអាចប្រើប្រាស់ពាក្យថា « រដ្ឋការ » ឬ « រាជការ » ដែលមិននាំឲ្យមានការភ័ន្តច្រឡំជាមូយនឹងពាក្យ « រដ្ឋបាល » ក្នុងវិស័យឯកជន ។ រាជការសំដៅដល់ ក្រសួងុំ ស្ថាប័ន អង្គភាពនីមួយៗរបស់រដ្ឋ ដែលមានមន្រ្តីរាជការ ស្ថិតក្នុងក្របខណ្ឌបម្រើការងាររដ្ឋ មានមុខតំណែង តួនាទី និងទទួលប្រាក់បៀវត្សពីរដ្ឋ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login