Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-09-04 09:06

សិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រុមការ ដែលបានរៀនចប់ដោយជោគជ័យក្នុងការប្រឡងប្រជែង នឹងត្រូវបានទទួលស្គាល់និងចេញសេចក្តីប្រកាសដោយក្រសួងមុខងារសាធារណៈឲ្យទៅបម្រើការងារនៅតាមក្រសួង ស្ថាប័នតាមសេចក្តីត្រូវការនៃអង្គភាព បេក្ខជនទាំងនោះត្រូវចូលបម្រើការងារតាមស្ថាប័នជាកម្មសិក្សាការី ដែលត្រូវឆ្លងកាត់ដំណាក់កាលកម្មសិក្សា ។

          ការធ្វើកម្មសិក្សា មិនអាចយកជាការបានទេ ប្រសិនបើសាម៉ីខ្លួនអាកខានមិនមកធ្វើកម្មសិក្សាមានរយៈពេលសរុបលើសពី ៣០ថ្ងៃ ។ក្នុងករណីនេះ សម៉ីជនត្រូវធ្វើកម្មសិក្សាបន្តទៀត តាមការកំណត់របស់អង្គភាព ។

រយៈពេលធ្វើកម្មសិក្សា ត្រូវបានកំណត់ដូចខាងក្រោមៈ

  • ១២ខែ គតិពីថ្ងៃចូលធ្វើការដំបូង ចំពោះមន្រ្តីរាជការដែលជ្រើសរើសពីសិស្ស និស្សិត និងមន្រ្តីរាជការដែលមិនទាន់តាំងស៊ប់ក្នុងក្របខណ្ឌ
  • ៦ខែ ចំពោះមន្រ្តីរាជការ ដែលបានប្រឡងប្រជែងក្នុងក្របខណ្ឌថ្មីដែលពីមុនមកមិនស្ថិតក្នុងក្របខណ្ឌ ក្រោមបន្ទាត់នៃក្របខណ្ឌដែលខ្លួនប្រលងចូល ។ ឧទាហរណ៍ៈ មន្រ្តីម្នាក់បានប្រឡងប្រជែងចូលក្របខណ្ឌប្រភេទ « ក » ស្ថានភាពមនុស្សប្រឡងស្ថិតក្នុងក្របខណ្ឌប្រភេទ « ខ » ឬ « គ » ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login