កម្លាំងជំរុញជាយុទ្ធសាស្រ្តក្នុងការសម្រេចចិត្តវិនិយោគ នៅក្រៅប្រទេសមានគោលបំណងដូចខាងក្រោម ៖
- អ្នកស្វែងរកទីផ្សារ ( Market Seekers) ៖ ផលិតនៅក្នុងទីផ្សារបរទេស ដើម្បីបំពេញតម្រូវការក្នុងស្រុក ឬដើម្បីនាំចេញទៅទីផ្សារផ្សេងទៀត ។
- ស្វែងរកវត្ថុធាតុដើម (Raw material seekers) ៖ ចម្រាញ់វត្ថុធាតុដើមនៅទីណា ដែលគេអាចរកបានទាំងសម្រាប់ការនាំចេញ ឬដំណើរការបន្ត និងលក់ក្នុងប្រទេសផ្សេងទៀត ។
- ស្វែងរកប្រសិទ្ធភាពផលិតកម្ម (Production seekers) ៖ ផលិតនៅក្នុងប្រទេសទាំងឡាយ ដែលកត្តាផលិតកម្មមួយឬច្រើនមានថ្ងៃទាបចំពោះផលិតភាពរបស់គេ ។
- ស្វែងរកចំណេះដឹង (Knowledge seeders) ៖ ប្រតិបត្តិនៅក្នុងប្រទេសក្រៅ ដើម្បីទទួលបានជំនាញ បច្ចេកវិជ្ជាបទពិសោធន៍ ។ល។
- ស្វែងរកសុវត្ថិភាពនយោបាយ (Political safety seekers) ៖ ទិញ ឬបង្កើតប្រតិបត្តិការថ្មីនៅក្នុងប្រទេសដែលគិតថាពុំមានការដកសិទ្ធិទ្រព្យសម្បត្តិ ឬជ្រៀតជ្រែកជាមួយសហគ្រាសឯកជន ។ សូចនាករទាំងនេះ គឺជាយុទ្ធសាស្រ្តខ្លះនៃការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់ក្រុមហ៊ុនពហុជាតិ ។ នៅក្នុងវិស័យដែលមានការប្រកួតប្រជែងពហុដាច់មុខទូទាំងពិភពលោក កម្លាំងជំរុញជាយុទ្ធសាស្ត្រនេះអាចចាត់ថ្នាក់ជាក្រុមរងពីរ គឺការវិនិ យោគសកម្មមុននិងការវិនិយោគការពារ ។