Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២៦- តើរចនាសម្ព័ន្ធចាត់តាំងមានគណៈកម្មាធិការ មានន័យដូចម្តេច ?

២៧- តើគុណសម្បត្តិ និង គុណវិបត្តិនៃរចនាសម្ព័ន្ធចាត់តាំងមានគណៈកម្មាធិការមានអ្វីខ្លះ ?

២៨- តើរចនាសម្ព័ន្ធចាត់តាំងបែបម៉ាទ្រីក មានន័យដូចម្តេច ?

២៩- តើគុណសម្បត្តិ និង គុណវិបត្តិនៃរចនាសម្ព័ន្ធចាត់តាំងបែបម៉ាទ្រីកមានអ្វីខ្លះ ?

៣០- តើការគ្រប់គ្រងធនធានមនុស្ស និង អ្នកគ្រប់គ្រងធនធានមនុស្ស មានន័យដូចម្តេច ?

ចម្លើយ

២៦- រចនាសម្ព័ន្ធចាត់តាំងមានគណៈកម្មាធិការ គំរូររចនាសម្ព័ន្ធបែបនេះគឺវាជំនួសអោយអំណាចបុគ្គលជាអ្នកត្រួតត្រាគ្រប់ជាន់ថ្នាក់ដោយមនុស្សមួយក្រុម ដែលតំណាងអោយអ្នកប្រតិបត្តិផ្សេងៗ​​របស់ក្រុមហ៊ុន ។ រចនាសម្ព័ន្ធនេះគេមិនសូវប្រើវាក្នុងភាពសុត្ធសាធតែឯកឯងបានទេ ព្រោះវាមានការលំបាកស្មុគស្មាញក្នុងការចាត់ចែងការងារម្លោះហើយគេតែងតែផ្សំផ្គុំវាជាមួយនឹងរចនាសម្ព័ន្ធចាត់តាំងប្រភេទដទៃទៀតដូចជាយើងបានរៀបរាប់ខាងដើម ។

២៧- គុណសម្បត្តិ និងគុណវិបត្តិនៃរចនាសម្ព័ន្ធចាត់តាំងមានគណៈកម្មាធិការ ៖

+ គុណសម្បត្តិ៖

  • អាចបង្រួបបង្រួមបុគ្គលិកដែលមានឯកទេសនិងទស្សនៈផ្សេងគ្នាអោយមកធ្វើការជាមួយគ្នាបាន
  • អាចផ្តល់កិច្ចប្រជុំសំរាប់ផ្តោះប្តូគំនិតយោបល់គ្នាក្នុងចំណោមសមាជិកទាំងអស់
  • ផ្តល់យោបល់គ្នាច្រើនក្នុងការដាក់ចេញនូវសេចក្តីសម្រេចនីមួយៗ

+ គុណវិបត្តិ៖

  • ពិបាករៀបចំកិច្ចប្រជុំ
  • ខ្វះអំណាចដើម្បីប្រតិបត្តិតាមសេចក្តីស្នើផ្សេងៗដែលអាចកើតមានឡើងជាញឹកញាប់
  • ចាំបាច់ត្រូវតែមានការសំរបសំរួល ។

២៨- រចនាសម្ព័ន្ធចាត់តាំងបែបម៉ាទ្រីក គឺផ្តោតលើការយកចិត្តទុកដាក់របស់អង្គភាពឆ្ពោះទៅរកទីផ្សារជាតិ ជាពិសេសដោយមិនចាំបាច់ប្រឹងប្រែងពីដង និងមិនចាំបាច់ចំណាយខ្ពស់ទៅលើរដ្ឋបាល គឺមានន័យថាការសំរបសំរួលគួរតែធ្វើអោយបានល្អ នៅពេលដែលសមាជិករបស់អង្គភាពផ្សេងៗធ្វើការជាមួយគ្នាទៅវិញទៅមក រៀនសូត្រពីបញ្ហាពីគ្នាទៅវិញទៅមក ។

២៩- គុណសម្បត្តិ និង គុណវិបត្តិ នៃរចនាសម្ព័ន្ធចាត់តាំងបែបម៉ាទ្រីក ៖

+ គុណសម្បត្តិ ៖

  • បានកំណត់ទៅលើទិសដៅតាមលទ្ធផលចុងក្រោយរបស់អង្គការចាត់តាំង
  • កំណត់យកឯកសារសំខាន់ដែលអាចធានាបានចំពោះដំណើរប្រតិបត្តិការលើគម្រោងនីមួយៗ
  • ទទួលខុសត្រូវច្បាស់លាស់ចំពោះកាតព្វកិច្ចនិងឯកទេសនីមួយៗដើម្បីសម្រេចប្រយោជន៍រួម

+ គុណវិបត្តិ ៖

  • អាចមានទំនាស់ពីសិទ្ធិក្នុងការងារ
  • អាចមានការមិនឯកភាពគ្នាពីការបញ្ជា
  • ទាមទាអោយមានអ្នកគ្រប់គ្រងនីមួយៗមានឥទ្ធិពលល្អជាមួយអ្នកគ្រប់គ្រងតាមគម្រោងនីមួយៗ ។

៣០- ការគ្រប់គ្រងធនធានមនុស្ស និង អ្នកគ្រប់គ្រងធនធានមនុស្ស មានន័យថា ៖

  • ការគ្រប់គ្រងធនធានមនុស្ស គឺជាការប្រើប្រាស់ធនធានមនុស្សដើម្បីសម្រេចគោលដៅរបស់អង្គភាព។
  • អ្នកគ្រប់គ្រងធនធានមនុស្ស គឺជាអ្នកធ្វើសកម្មភាពទាក់ទងទៅនឹងសមត្ថភាពរបស់បុគ្គលិក និងធ្វើការជាមួយអ្នកគ្រប់គ្រងដទៃទៀតដើម្បីជួយពួកគេលើការពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ធនធានមនុស្សភាគច្រើននៃសកម្មភាពរបស់គេគឺជួយផ្តល់យោបល់ និងជួយក្នុងការបង្កើតគោលនយោបាយទំនាក់ទំនងមនុស្សដែលត្រូវអនុវត្តតាមបណ្តាញអ្នកគ្រប់គ្រង ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login