សំណួរ
៣១- តើមុខងារប្រសិទ្ធិភាពក្នុងការគ្រប់គ្រងធនធានមនុស្សមានប៉ុន្មានអ្វីខ្លះ ?
៣២- តើការដឹកនាំជាអ្វី ?
៣៣- តើការលើកទឹកចិត្តជាអ្វី ?
៣៤- តើកិច្ចដឹកនាំ ឬភាពជាអ្នកដឹកនាំមានន័យដូចម្តេច ?
៣៥- តើចរិកលក្ខណៈនៃអ្នកដឹកនាំល្អ Characteristics of a Good Leader មានអ្វីខ្លះ?
ចម្លើយ
៣១- មុខងារប្រសិទ្ធិភាពក្នុងការគ្រប់គ្រងធនធានមនុស្សមាន ៨ គឺ ៖
- ផែនការធនធានមនុស្ស ៖ គឺជាប្រព័ន្ធដំណើរការត្រួតពិនិត្យមើលដោយហ្មត់ចត់មួយលើតម្រូវការធនធានមនុស្ស ដើម្បីបញ្ជាក់ពីតម្រូវការនយោជិកជំនាញ និងត្រៀមលក្ខណៈនៅពេលដែលអង្គភាពត្រូវការចំនួនមនុស្សសំរាប់បំរើការងារនៅក្នុងអង្គភាព ។
- ការប្រកាសជ្រើសរើស ៖ គឺជាដំណើរការប្រកាសផ្សព្វផ្សាយដំណឹងដល់សាធារណៈជនដឹងអំពីតម្រូវការចំនួនមមនុស្សសំរាប់បំរើការងារនៅក្នុងអង្គភាពមួយ។
- ការជ្រើសរើស ៖ គឺជាដំណើរនៃការជ្រើសរើសសមត្ថភាពមនុស្សចេញពីក្នុងចំណោមបេក្ខជនដែលបានដាក់ពាក្យសុំចូលធ្វើការអោយស្របទៅនឹងតម្រូវការងារនៅក្នុងអង្គភាព។
- ការអភិវឌ្ឍន៍ធនធានមនុស្ស ៖ ការអភិវឌ្ឍន៍ធនធានមនុស្សគឺជួយដល់សមាជិកម្នាក់ឬជាក្រុមឬជាសមាជិកក្នុងអង្គភាពទាំងមូលអោយមានសមត្ថភាពកាន់តែខ្ពស់អោយស្របទៅនឹងការវិវត្តន៍និងការឈានឡើងរបស់អង្គភាព ទាំងតម្រូវការមនុស្ស ទាំងការងារ ទាំងបច្ចេកទេស ។
- ការវាយតំលៃលើការអនុវត្តការងារ ៖ វាជាការចាំបាច់ដើម្បីវិនិច្ឆ័យនូវការប្រតិបត្តិរបស់បុគ្គលម្នាក់ៗ មិនមែនសំរាប់ត្រឹមតែកំណត់អ្នកដែលត្រូវការបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែក៏សំរាប់អ្នកដែលសមនឹងទទួលរង្វាន់ ឬតំឡើងឋានៈដែរ ។
- ការទូទាត់សំណង និងអត្ថប្រយោជន៍ ៖ ការទូទាត់និងអត្ថប្រយោជន៍នានា គឺជារង្វាន់តបស្នងទៅនឹងលទ្ធផលការងារដែលបុគ្គលិកម្នាក់សំរេចបានក្នុងមួយរយៈពេល ។
- សុវត្ថិភាព និងសុខភាព ៖ វាមានសារៈសំខាន់ចំពោះផ្នែកគ្រប់គ្រងធនធានមនុស្សខាងសុវត្ថិភាព ដើម្បីបង្កើនការគ្រប់គ្រងនិងវាយតំលៃទៅលើសុខភាពនិងសុវត្ថិភាព ។
- ទំនាក់ទំនងរវាងនាយក និងកម្មករ ៖ សហជីពផ្តល់ដល់និយោជិកទាំងឡាយនូវកំលាំងដ៏ធំធេងក្នុងកិច្ចចចារជាមួយថ្នាក់គ្រប់គ្រងសហជីបជួយការពារដល់និយោជិកទាំងអស់លើបញ្ហាសេដ្ឋកិច្ចជាមូលដ្ឋាន ដូចជាការទូទាត់ និងការធានារ៉ាប់រងលើកិច្ចការរបស់ខ្លួន ។
៣២- ការដឹកនាំ គឺជាមុខងារទី៣នៃការគ្រប់គ្រង ជាការបង្ហាញអោយឃើញនូវសមត្ថភាពរបស់អ្នកគ្រប់គ្រង ដែលចូលរួមផ្ទាល់ក្នុងការដឹកនាំណែនាំ ជំរុញរាល់សកម្មភាពការងាររបស់អ្នកក្រោមបង្គាប់អោយប្រព្រឹត្តតាមខ្លួនដើម្បីឆ្ពោះទៅរកគោលដៅដែលបានកំណត់ ។
៣៣- ការលើកទឹកចិត្ត គឺជាការផ្តល់គ្រឿងទៅដល់បុគ្គលិក ក្នុងគោលបំណងអោយបុគ្គលិកនោះបំពេញការងារកាន់តែរីកចម្រើននិងជោគជ័យ ។
៣៤- កិច្ចដឹកនាំ ឬភាពជាអ្នកដឹកនាំ គឺជាវិធីសាស្ត្រនៃការចាត់ការ និងជះឥទ្ធិពលទៅលើសកម្មភាពការងារដែលមានទំនាក់ទំនងទៅនឹងសមាជិកក្រុម ។
៣៥- ចរិកលក្ខណៈនៃអ្នកដឹកនាំល្អមានដូចជា ៖
- ស្លូតបូត ឬសុភាពរាបសារ Gentle
- មានសមត្ថភាព Competent
- ស្វ័យត្រួតពិនិត្យ ឬម្ចាស់ការលើខ្លួនឯង Self-control
- ជាអ្នករៀបចំចាត់ចែង (មានជំនាញខាងធ្វើផែនការ និងចាត់ចែង) Organizer Planning and organizing skills
- ក្លាហាន Brave
- ហ៊ានធ្វើពលីកម្ម Able to sacrifice
- ធ្វើការងារលំបាក Hard working
- ប្រមើលមើលទៅមុខក្នុងការងារ Anticipative
- គំនិតទូលំទូលាយ Broad-minded
- មានប្រឌិតញាណ Imaginative
- ភាពចាស់ទុំ Mature
- ស្មោះត្រង់ Loyal
- មានគតិបណ្ឌិត Wise
តភាគ