Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៤១- តើអ្វីជាភាពប្រាកដ ភាពប្រថុយ និងភាពមិនប្រាកដក្នុងការសម្រេចចិត្ត?

៤២- តើដំណើរការនៃការសម្រេចចិត្តមានអ្វីខ្លះ ? ចូរពន្យល់ ។

៤៣- តើអ្វីជាគុណសម្បត្តិ និងគុណវិបត្តិ នៃការសម្រេចចិត្តរបស់បុគ្គល និង របស់ក្រុម ?

៤៤- តើអ្វីជាការសម្រេចចិត្តមានប្រសិទ្ធភាព ?

៤៥- តើការប្រស្រ័យទាក់ទងជាអ្វី ?

ចម្លើយ

៤១- ភាពប្រាកដ ភាពប្រថុយ និងភាពមិនប្រាកដក្នុងការសម្រេចចិត្តមានដូចតទៅ ៖

  • ភាពប្រាកដក្នុងការសម្រេចិត្ត ៖ មានន័យថាអ្នកសម្រេចចិត្តមានចំនេះដឹងពេញលេញអាចដឹងអំពីលិទ្ធផលនៃដំណោះស្រាយនិមួយៗ ហើយទទួលបានលិទ្ធផលដោយពេញចិត្ត ។
  • ភាពប្រថុយក្នុងការសម្រេចចិត្ត ៖ មានន័យអ្នកសម្រេចចិត្តមានការប៉ានប្រមាណខ្លះៗ អំពីលិទ្ធផលនៃដំណោះស្រាយនិមួយៗ ។
  • ភាពមិនប្រាកដក្នុងការសម្រេចចិត្ត ៖ មានន័យថាអ្នកសម្រេចចិត្តពិតជាគ្មានចំណេះដឹងទាស់តែសោះ អំពីការប៉ានប្រមាណ ចំពោះលិទ្ធផលនៃដំណោះស្រាយនិមួយៗ ។

៤២- ដំណើរការនៃការសម្រេចចិត្តមាន ៥ ដំណាក់កាលគឺ ៖

  • ដំណាក់កាលទី ១ ៖ ការបង្កើតគោលបំណងទិសដៅច្បាស់លាស់ និងការវាស់វែងលិទ្ធផល គឺតម្រូវឱ្យមានគោលបំណង និងទោសដៅក្នុងផ្នែកនីមួយៗដែលការប្រតិបត្តិមានឥទ្ធិពលមកលើអង្គភាព ។
  • ដំណាក់កាលទី ២ ៖ ការកំណត់បញ្ហា និងឱ្យនិយមន័យនៃបញ្ហាមានន័យថាលក្ខខណ្ឌចាំបាច់សម្រាប់ធ្វើការសម្រេចចិត្តគឺបញ្ហា ។
  • ដំណាក់កាលទី ៣ ៖ ការពិចារណាពីមូលហេតុ មានន័យថាកាលណាបញ្ហាដែលមិនទាន់ស្គាល់ ការសម្រេចចិត្តក៏មិនទាន់ធ្វើដែរ ។
  • ដំណាក់កាលទី ៤ ៖ ការអនុវត្តដំណោះស្រាយបញ្ហាផ្សេងៗ មុនពេលធ្វើការសម្រេចចិត្ត ដំណោះស្រាយផ្សេងៗដែលអាចមានត្រូវបានបង្កើត ហើយសក្តានុពលនៃផលវិបាកសម្រាប់ដំណោះស្រាយបញ្ហានិមួយៗត្រូវបានត្រួតពិនិត្យ ។
  • ដំណាក់កាលទី ៥ ៖ ការវាយតម្លៃដំណោះស្រាយ កាលណាដំណោះស្រាយផ្សេងៗបានបង្កើតរួចមក ដំណោះស្រាយទាំងនោះត្រូវបានគេវាយតម្លៃ និងធ្វើការប្រៀបធៀប ។

៤៣- គុណសម្បត្តិ និងគុណវិបត្តិ នៃការសម្រេចចិត្តរបស់បុគ្គល និង របស់ក្រុមគឺ ៖

ក- ចំពោះបុគ្គលការសម្រេចចិត្តគឺ ៖

+ គុណសម្បត្តិមានដូចជា ៖

  • ការសម្រេចចិត្តលើចំណេញពេលវេលា ។
  • មានការចំណាតិច
  • ការសម្រេចធ្វើឡើងដោយមនុស្សម្នាក់ដែលនាំឱ្យគេអាចសម្រេចនូវអ្វីដែលគេចង់សម្រេច ។

+ គុណវិបត្តិមានដូចជា ៖

  • មានព័ត៌មានតិចតួច
  • មនុស្សដ៏ទៃទៀងមិនយល់អំពីការសម្រេចិត្ត
  • ការសម្រេចចិត្តមានការប្រថុយខ្ពស់

ខ- ចំពោះការសម្រេចចិត្តជាក្រុម ៖

+ គុណសម្បត្តិមានដូចជា ៖

  • មានព័ត៌មានច្រើន និងទស្សនៈច្រើនអំពីបញ្ហា
  • មានការពិភាក្សា
  • ផ្តល់ឱកាសឱ្យមនុស្សទាំងឡាយចេះគិតពិចារណា
  • មានការច្នៃប្រឌិតពីមនុស្សទាំងឡាយដែលចូលរួម
  • យល់ដឹងពីមូលហេតុនៃការសម្រេចចិត្ត
  • កម្រិតនៃការប្តេជ្ញាចិត្តខ្ពស់ចំពោះការសម្រេចចិត្ត

+ គុណវិបត្តិមានដូចជា ៖

  • ការចំណាយពេលវេលាច្រើន
  • សមាជិកក្រុមួយមានការគ្របដណ្តប់លើការពិភាក្សា ធ្វើឱ្យមានការមិនពេញចិត្តច្រើនពីក្រុមផ្សេងទៀត។
  • មានសម្ពាធមកលើក្រុមផ្សេងទៀត
  • ការងាកចេញពីគោលបំណង ។

៤៤- ការសម្រេចចិត្តមានប្រសិទ្ធភាព គឺអ្នកគ្រប់គ្រប់គ្រងត្រូវគ្រប់គ្រងរចនាបទដឹកនាំល្អ មានការច្នៃប្រឌិត និតជំលោះស្ថាបនា ។

៤៥- ការប្រាស្រ័យទាក់ទង គឺជាកាវស្អិតដែលតភ្ជាប់ធ្វើការសម្របសម្រួល និងធ្វើការទាក់ទងគ្នាទៅវិញទៅមករវាងបុគ្គល និងក្រុម និងផ្នែងទាំងឡាយនោះក្នុងអង្គភាព ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login