សំណួរ
៥១- តើកត្តាអ្វីដែលបង្កឱ្យមានភាពតានតឹង ?
៥២- ហេតុអ្វីបានជាមនុស្សមានភាពតានតឹង ?
៥៣- ចូរពន្យល់ពីភាពខុសគ្នារវាងភាពតានតឹងដែលកើតចេញពីការងារ និងភាពតាំនតឹងដែលកើតចេញពីជីវិត ? ចូរឱ្យ ឧទាហរណ៍ ។
៥៤- អ្វីខ្លះដែលជាភាពតានតឹងដែលកើតពីបរិយាកាស ? ចូរពន្យល់ ។
៥៥- តើក្រុម និងអង្គភាពបង្ករឱ្យមានភាពតានតឹងអ្វីខ្លះ ? ចូរពន្យល់ ។
ចម្លើយ
៥១- កត្តាដែលនាំឱ្យមានភាពតានតឹង គឺកើតចេញពីវត្ថុ ឬមនុស្សជាអ្នកបង្ករឡើងមានដូចជា ៖
- ភាពតានតឹងបណ្តាលមកពី ការងារ តួនាទី តំណែង រចនាសម្ព័ន
- ភាពតានតឹងបណ្តាលមកពី ជីវិតផ្ទាល់ខ្លួន ក្រុមគ្រួសារ ជីវភាព សុខភាព ការរំលោភបំពាន ។
- ភាពតានតឹងពីបរិយាកាស មានដូចជាគ្រោះមហន្តរាយ ទឹកជំនន់ ខ្យល់ព្យុះ ផ្សែងពុល និងការសំណល់ដែលបង្ករឱ្យមានភាពក្នក់ ។
- ភាពតានតឹងពីនយោបាយ អស្ថេរភាពនយោបាយ ទំនាស់ផ្ទៃក្នុង ការបែងចែកអំណាច ការប្រកួតប្រជែងខ្លាំង ក្នុងនយោបាយប្រកបដោយមហិច្ឆតា ។
- ភាពតានតឹងពីសេដ្ឋកិច្ច អតិផរណា ភាពគ្មានការងារធ្វើ អត្រាការប្រាក់ពន្ធដា តម្រូវការ និងការផ្គត់ផ្គង់ ។
- ភាពតានតឹងខាងវប្បធម៌ទស្សនៈយល់ដឹង របៀបរស់នៅ សាសនា ប្រពៃណី ការស្លៀកពាក់ ម្ហូបអាហារ -ល-។
៥២- ព្រឹត្តិការជីវិតផ្លាស់ប្តូរនាំឱ្យមានភាពតានតឹង គឺមានការឈឺចាប់ ស្មុគស្មាញនៅពេលដែលជួបបញ្ហាដូចជា ៖
- មរណះ ភាពប្ដីប្រពន្ធ ឬកូន មានតម្លៃនៃការតានតឹង=១00%
- ការលែងល ៖ គ្នា=៧៣%
- ការបែកគ្នា=៦៥%
- មរណះភាពនៃសមាជិកស្និទ្ធស្នាល= ៦៣%
- របួស ឬ ឈឺ=៥៣%
- រៀបអាពាហ៍ពិពាហ៍=៥០%
- បណ្តេញចេញពីការងារ=៤៧%
- ការចូលនិវត្តន៍=៤៥%
- ការផ្លាស់ប្តូរ ការទទួលខុសត្រូវការងារ=២៩%
- ការផ្លាស់ប្តូរស្ថានភាពរស់នៅ=២៥%
- ការផ្លាស់ប្តូរស្ថានភាពសង្គម=១៨%
- ការផ្លាស់ប្តូរទំលាប់ទទួលទានអាហារ=១៥%
៥៣- ការពន្យល់ពីភាពខុសគ្នារវាងភាពតានតឹងដែលកើតចេញពីការងារ និងភាពតាំនតឹងដែលកើតចេញពីជីវិត ៖
- ភាពតានតឹងដែលកើតចេញពីការងារ គឺភាពតានតឹងដែលបណ្តាលមកពីបរិយាកាស ក្រុម និងអង្គភាព ការចូលរួមសម្រេចចិត្ត និងរចនាសម្ព័នការងារ ។ ឧទាហរណ៍ដូចជា សីតុណ្ហភាព កាកសំណល់ ជាតិគីមីពុលដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពពួកគេ តួនាទី ការពិពណ៌នាការងាររបស់បុគ្គលិក ។
- ភាពតានតឹងដែលបង្កឡើងដោយជីវិត គឺជារឿងផ្ទាល់ខ្លួនរបស់បុគ្គល ដែលចេញពីការផ្លាស់ប្តូរទីលំនៅ សុខភាព ស្ថានភាពគ្រួសារ -ល- ។ ឧទាហរណ៍ដូចជា មរណភាពសមាជិកគ្រួសារ មានជំងឺប្រចាំកាយ លែងលះគ្នា បែកបាក់របួស -ល- ។
៥៤- កត្តាដែលបង្ករភាពតានតឹងបណ្តាលមកពីបរិយាកាស គឺមានដូចជា ភាពមិនមានសុវត្ថិភាពនៅកន្លែងធ្វើការងារ ការសំណល់ជាតិពុល ផ្សែងពុល សារធាតុគីមី ដែលបង្ករឱ្យមានភាពក្នក់ សីតុណ្ហភាព គ្រោះមហន្តរាយ ទឹកជំនន់ ខ្យល់ព្យុះ-ល-។
៥៥- ក្រុម និងអង្គភាពបង្ករឱ្យមានភាពតាតឹងដូចជាលក្ខណៈអន្តរសកម្មនៅក្នុង ក្រុមនិងរវាងក្រុមទាំងឡាយ ទំនាក់ទំនងមិនល្អនាំឱ្យមានការទុកចិត្តទាប ការគាំទ្រទាប ចំណាប់អារម្មទាប ដំណោះស្រាយបញ្ហាមិនបានល្អ ដែលត្រូវប្រឈមនិងនិយោជិតទាំងឡាយ ។
តភាគ