Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៤៦- តើដំណើរការនៃការប្រាស្រ័យទាក់ទងមានអ្វីខ្លះ ?

៤៧- ចូរពន្យល់ពីការប្រាស្រ័យទាក់ទងក្នុងអង្គភាពតាមខ្សែរបណ្តោយ និងខ្សែរទទឹង ?

៤៨- ហេតុអ្វីបានជាការប្រាស្រ័យទាក់ទងមានបញ្ហា ?

៤៩- តើមានវិធីអ្វីខ្លះដើម្បីដោះស្រាយបញ្ហាក្នុងការប្រាស្រ័យទាក់ទង ?

៥០- តើភាពតានតឹងជាអ្វី ?

ចម្លើយ

៤៦- ដំណើរការនៃការប្រាស្រ័យទាក់ទងមានដូចជា ៖

  • អ្នកទាក់ទង-ការផ្តល់អត្ថន័យ ៖ ដោយមានព័ត៌មាន ចេតនា និង គោលបំណង ដើម្បីធ្វើការប្រាស្រ័យទាក់ទង ។
  • សារ(អត្ថន័យ ខ្លឹមសារ) ៖ គឺជាដំណើរការនៃការបញ្ចូលអត្ថន័យទៅជាខ្លឹមសារ ។
  • មធ្យោបាយ ៖ ជាវិធីសម្រាប់បញ្ជូនសារ មានដូចជា លិខិត ទូរស័ព្ទ E-mail -ល-។
  • ការបកប្រែអត្ថន័យ និងអ្នកទទួល ៖ ដំណើរការនៃការប្រាស្រ័យទាក់ទងត្រូវបានធ្វើចប់ ហើយព័ត៌បានបញ្ជូនទៅអ្នកទទួល ។
  • ព័ត៌មានត្រឡប់ ៖ ព័ត៌មានត្រឡប់នៅក្នុងការប្រាស្រ័យទាក់ទង គឺមានបំណងប្រាថ្នា ។
  • ការរំខាន ៖ ការប្រាស្រ័យទាក់ទង និងអាចមានការរំខានអាចកើតមានឡើង ដែលបង្កមកពីកត្តាផ្សេងៗដែលនាំឱ្យមានការរំខានដល់សារ ។

៤៧- ការពន្យល់ពីការប្រាស្រ័យទាក់ទងក្នុងអង្គភាពតាមខ្សែរបណ្តោយ និងខ្សែរទទឹងគឺ ៖

ក- ការប្រស្រ័យទាក់ទងតាមខ្សែរបណ្តោយ មាន២គឺពីថ្នាក់ក្រោទៅថ្នាក់លើនិងដូចជា ៖

+ មានពីគឺពីថ្នាក់ក្រោមថ្នាក់លើគឺ ៖

  • អត្ថន័យនៃសារត្រូប្រកបដោយការគោរព
  • មានលក្ខណៈរាយការណ៍
  • មានលក្ខណៈជាការសំណូមពរ

+ ពីថ្នាក់លើមកថ្នាក់ក្រោមគឺ ៖

  • មានលក្ខណៈជាការបង្គាប់បញ្ជា
  • បង្ហាញអំពីការងារលិខិតផ្លូវការ គោលនយោបាយនីតិវិធី -ល-។

ខ- ការប្រស្រ័យទាក់ទងតាមខ្សែរទទឹង គឺជាទំនាក់ទំនងអ្នកបញ្ជូនសារនិងអ្នកទទួលសារមានឋានស្មើគ្នាដូចជា៖

  • ពីបុគ្គលទៅបុគ្គល
  • ពីក្រុមមួយទៅក្រុមមួយទៀត
  • ពីផ្នែកមួយទៅផ្នែកមួយទៀត -ល-។

៤៨- បានជាការប្រាស្រ័យទាក់ទងមានបញ្ហា ព្រោះបណ្តាលមកពីបញ្ហាមួយចំនួនដូចជា ៖

  • ឧបសគ្គបណ្តាលមកពីសារ ៖ ពាក្យទាំងឡាយមានអត្ថន័យផ្សេងគ្នាចំពោះមនុស្សផ្សេងគ្នា ។
  • អារម្មណ៍ ៖ សារលិខិតតែមួយបញ្ជូនទៅដល់អ្នកទទួលតែម្នាក់ តែក្នុងពេលអ្នកនោះមានអារម្មណ៍ខុសគ្នាឧទាហរណ៍ ពេលខឹងសម្បនិងពេលសប្បាយរីកាយគឺមានការបកស្រាយអត្ថន័យនៃសារនោះផ្សេងគ្នា។
  • ព័ត៌មានច្រើនពេក ៖ នោះអ្នកទទួលទំនងជាមិនអើពើ ឬកាត់ចេញ ឬបំភ្លេចនូវព័ត៌មាននោះចោល ។
  • ទស្សនៈនៃការយល់ដឹង ៖ អ្នកទទួលធ្វើការបកស្រាយសារទៅតាមសមត្ថភាពនៃការយល់ដឹងរបស់ពួកគេ ។
  • ភេទ ៖ មានភាពខុសគ្នាក្នុងការប្រាស្រ័យទាក់ទងរឿងបុរសនិងស្ត្រី ។
  • វប្បធម៌ និងវប្បធម៌ចំរុ ៖ គេសង្កេតឃើយថាមានការពិបាកខាងផ្នែកភាសា នៅក្នុងការប្រាស្រ័យទាក់ទងវប្បធម៌ចំរុះ ។
  • ជាតិ សាសន៍ ៖ មនុស្សមកពីវប្បធម៌ខុសគ្នាមាន ជំនឿ សាសនា តម្លៃ សេចក្តីសង្ឃឹមផ្សេងគ្នា ។
  • ការលើកដាក់សម្លេង ៖ សម្លេងនៃពាក្យដែលមនុស្សនិយាយ មានអត្ថន័យជាងន័យរបស់ពាក្យនោះ ៧០% ពាក្យតែមួយមានការលើកដាក់សម្លេងខុសគ្នា មានន័យខុសគ្នាស្រឡះ ។

៤៩- វិធីដោះស្រាយក្នុងការប្រាស្រ័យទាក់ទងមានដូចជា ៖

  • ការប្រើប្រាស់ភាសាឱ្យបានត្រឹមត្រូវ ៖ ពាក្យឃ្លា និងប្រយោគទាំងឡាយ ត្រូវប្រើប្រាស់ប្រកបដោយពាក្យគួរសម ។
  • ការយល់ដឹងពីអារម្មមនុស្ស ៖ ដឹងពីពេលវេលា ពេលរីករាយ ពេលខឹង ពេលតានតឹង -ល- ។
  • ព័ត៌មាន ៖ ត្រូវតែមានលក្ខណៈច្បាស់លាស់ និងពាក់ព័ន្ធ ហើយមានប្រយោជន៍ចំពោះការងារ ។
  • ការយល់ដឹងពីវប្បធម៌ចំរុ ៖ ត្រូវយល់ដឹងពី វប្បធម៌ ជំនឿ សាសនា តម្លៃ សេចក្តីសង្ឃឹម របៀបរស់នៅផ្សេងគ្នារបស់មនុស្សដែលមកពីមជ្ឈដ្ឋានផ្សេងគ្នា ។
  • ភេទផ្សេងគ្នា ៖ គោរពសិទ្ធិមនុស្សបុរស និងស្រ្តីមានសិទ្ធិស្មើគ្នា មិនត្រូវរើសអើងភេទ ។

៥០- ភាពតានតឹង គឺជាការប៉ះពាល់មកលើរូបរាងកាយ និងខួរក្បាល ឬការឈឺចាប់ ការគំរាមគំហែង អារម្មណ៍ទុក្ខព្រួយអំពីការងារ និងអំពីជីវិតផ្ទាល់ខ្លួន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login