សំណួរ
៥៦- តើផលលំបាកនៃភាពតានតឹងមានអ្វីខ្លះ ?
៥៧- តើការងារមានភាពតានតឹងមានអ្វីខ្លះ ?
៥៨- តើការការពារ និងការគ្រប់គ្រងភាពតានតឹងមានអ្វីខ្លះ ?
៥៩- តើមានភាពខុសគ្នាអ្វីខ្លះរវាងការងារភាពតានតឹង និងការគ្រប់គ្រងភាពតានតឹង ?
៦០- ចូរពន្យល់ពីជំលោះស្ថាបនា និងជំលោះបំផ្លាញ ។
៦១- តើជំលោះបណ្តាលមកពីអ្វី ?
៦២- តើការចរចាជាអ្វី និងដំណើរការងារបស់វាមានអ្វីខ្លះ ?
៦៣- តើអ្នកសម្របសម្រួលមានប្រសិទ្ធិភាពត្រូវធ្វើអ្វីខ្លះ ?
ចម្លើយ
៥៦- ផលលំបាកភាពតានតឹងមានដូចជា ៖
- ផលលំបាកមកលើបុគ្គល ៖ ឥទ្ធិពលនៃភាពតានតឹងមានច្រើន ហើយខុសៗគ្នា ឥទ្ធិពលមានលក្ខណៈវិជ្ជមាន ដូចជាការនាំឱ្យពួកគេមានការភ្ញាក់រឮក ការប៉ះពាល់អវិជ្ជមាន គឺនាំឱ្យពួកគេអាចនឹងមានគ្រោះថ្នាក់ផ្សេងៗកើតមានឡើង វាមានទំនាក់ទំនងទៅនឹងផ្នែកចិត្តសាស្ត្រ សេរីសាស្ត្រ និងការប្រព្រឹត្ត ។
- ផលប៉ះពាល់មកលើចិត្តសាស្រ្ត ៖ មិនសប្បាយចិត្តនឹងការងារ ធ្លាក់ទឹកចិត្ត អរម្មណ៍មិនល្អ និងអារម្មណ៍មិននឹងនរ មានការភ្ញាក់រឮកទាប -ល-។
- ផលប៉ះពាល់មកលើសេរីសាស្ត្រ ៖ នាំឱ្យមានជំងឺលើរូបរាង្គកាយ និងខួរក្បាល មានជំងឺបេះដូង សម្ពាធឈាមខ្ពស់ ឈឺក្បាល ជំងឺជាច្រើនផ្សេងទៀត -ល-។
- ផលប៉ះពាល់មកលើការប្រតិបត្តិ ៖ មានការប្រតិបត្តិការងារទាប និងខ្សោយ មានគ្រោះថ្នាក់ច្រើន ការសម្រេចចិត្តខុស មានការអវត្តមានខ្ពស់ ឆេវឆាវនៅកន្លែងការងារ រំលោពបំពាន ខឹង ។
- ផលលំបាកមកលើអង្គភាព ៖ ភាពតានតឹងធ្វើឱ្យមានការចំណាយច្រើន និងក្លាយទៅជាជំងឺដ៏ធំបំផុតមួយ ដែលអង្គភាពត្រូវបង្កើនការទូរទាត់ ការតបស្នងដល់និយោជិតក្នុងអង្គភាព ។
៥៧- ការងារមានភាពតានតឹងមានដូចជាគឺ ៖
- បង្ករភាពតានតឹងបណ្តាលមកពីបរិយាកាស ៖ ពីព្រោះពួកគេមានបញ្ហាច្រើនក្នុងការប្រតិបត្តិផ្ទាល់លើផ្នែកផលិតកម្ម មានដូចជា ភាពមិនមានសុវត្ថិភាព កាកសំណល់ជាតិពុល ផ្សែងពុល សារធាតុគីមី -ល-។
- អ្នកបង្ករឱ្យមានភាពតានតឹងបណ្តាលមកពីបុគ្គ ល៖ ភាពតានតឹងចំពោះតម្រូវការ ដែលកើតឡើងសម្រាប់បុគ្គលម្នាក់ៗនៅក្នុងការងារ និងជីវិតរស់នៅរបស់គេម្នាក់ៗ ។
- អ្នកបង្ករឱ្យមានភាពតានតឹងពីក្រុម និងអង្គភាព ៖ ប្រសិទ្ធភាពរបស់អង្គភាពគឺមានឥទ្ធិពលមកពីលក្ខណៈអន្តរសកម្មនៅក្នុងក្រុម និងរវាងក្រុមទាំងឡាយ ។
- ការចូលរួមសម្រេចចិត្ត ៖ គឺជាផ្នែកមួយដ៏សំខាន់នៃការងារក្នុងអង្គភាពសម្រាប់បុគ្គលម្នាក់ៗ
- រចនាសម្ព័នអង្គភាព ៖ គឺភាពតានតឹងមួយទៀតដែលបង្ករឡើងដោយរចនសម្ព័ន្ធការិយាល័យធិបតេយ្យ ធ្វើឱ្យនិយោជិតនិងអ្នកគ្រប់គ្រងទាំងឡាយមិនសប្បាយចិត្តនិងការងាររបស់ពួកគេ ។
៥៨- ការគ្រប់គ្រងភាពតានតឹងមាន ៖
- កម្មវិធីការពារភាពតានតឹង និងការគ្រប់គ្រងភាពតានតឹង
- រចនាសម្ព័ន្ធ និងបិរយាកាសអង្គភាព
- លក្ខណៈនៃតួនាទី
- ការទំនាក់ទំនងអន្តរបុគ្គល
- វប្បធម៌អង្គភាព
៥៩- ភាពខុសគ្នារវាងការងារភាពតានតឹង និងការគ្រប់គ្រងភាពតានតឹងមាន ៖
- ការការងារភាពតានតឹង ៖ គឺផ្តោតទៅលើការត្រួតពិនិត្យ ឬលុបបំបាត់ចោលនូវវត្ថុទាំងឡាយណា ដែលអាចបង្ករឱ្យមានភាពតានតឹង ។
- ការគ្រប់គ្រងភាពតានតឹង ៖ គឺជានីតិវិធីសម្រាប់ជួយដល់បុគ្គលទាំងឡាយ ដើម្បីដោះស្រាយឱ្យមានប្រសិទ្ធភាព ឬកាត់បន្ថយភាពតានតឹងដែលគេធ្លាប់មានបទពិសោធន៍រួចមកហើយ ។
៦០- ការពន្យល់ពីជំលោះស្ថាបនា និងជំលោះបំផ្លាញ ៖
- ជំលោះស្ថាបនា ៖ គឺជាជំលោះដែលបង្កើតឱ្យមានលិទ្ធផលល្អ និងមានការស្ថាបនា ។ ឧទាហរណ៍ ៖ ផ្នែកពីមានសេចក្តីសង្ឃឹម និងមធ្យោបាយផ្សេងគ្នា ដើម្បីឱ្យបានសម្រេចគោលបំណងដូចគ្នា ។
- ជំលោះបំផ្លាញ ៖ គឺជាជំលោះដែលបង្កើតឱ្យមានផលអាក្រក់ ហើយមានលក្ខណៈអវិជ្ជមាន ជំលោះបែបនេះវាបង្អាក់ដល់គោលបំណងរបស់អង្គភាព និងវានឹងដឹកនាំទៅរកការបំផ្លាញ ។
៦១- ជំលោះបណ្តាលមកពី ៖
- ការពឹងពាក់គ្នានៃសង្គម ៖ ការយល់ដឹងរបស់យើងពីជំលោះ អាស្រ័យទស្សនៈនៃភាពពឹងពាក់គ្នាទៅវិញទៅមក។
- ការប្រកួតប្រជែង ៖ គឺជាវិធីដែលបុគ្គលធ្វើការបកប្រែនូវភាពពឹងពាក់គ្នា និងអកប្បកិរិយារបស់អ្នកដទៃទៅតាមទស្សនៈនៃការយល់ដឹងរបស់ពួកគេ ដែលមានទំនាក់ទំនងទៅក្រុមដទៃទៀត ។
- ជំលោះរវាងក្រុម ៖ ជំលោះមិនអាចជៀសផុតទេនៅក្នុងអង្គភាពទាំងឡាយ ប៉ុន្តែជំលោះអាចនាំមកនូវផលវិជ្ជមាន និងអវិជ្ជមាន ។
- ជំលោះក្នុងមុខជំនាញ ៖ គឺការប្រឈមដែលក្រុមទាំងឡាយដែលជាជំនួយ និងអត្ថប្រយោជន៍ដល់ការប្រតិបត្តិរបស់អង្គភាព ។
- ជំលោះដោយមិនធ្វើតាមមុខជំនាញ ៖ មានភាពចបូកច្របល់ មិនធ្វើតាមជំនាញ មិនគោរពរតាមគំរូបទដ្ឋានរចនាសម្ព័នអង្គភាព ប្រឈមដាក់គ្នា មិនសហការគ្នា ដែលបង្អាក់ដល់គោលបំណងអង្គភាព ។
- គោលបំណងផ្សេងគ្នា ៖ អង្គភាពមានផ្នែកជំនាញផ្សេងៗជាច្រើន ហើយពួកគេតែងតែមានគោលបំណងមិនដូចគ្នា ។
- ធនធានមានកំណត់ ៖ ជម្លោះបង្ករឡើងដោយបុគ្គល ឬក្រុមទាំងឡាយ ប្រកួតគ្នាដើម្បីប្រពភធនធាន ។
- រចនាសម្ព័នរង្វាន់ ៖ ជំលោះរវាងក្រុមនឹងកើតមានឡើង កាលណាប្រព័ន្ធផ្តល់រង្វាន់របស់ក្រុមប្រតិបត្តិការនិមួយៗ មិនស្មើគ្នា ។
- ទស្សនៈនៃការយល់ដឹង ៖ គោលបំណងខុសគ្នាគឺបណ្តាលមកពីមានទស្សនៈនៃការយល់ដឹងខុសគ្នា ហើយមិនមានការព្រមព្រៀងគ្នា នឹងអាចបង្ករឱ្យមានជំលោះ ។
- កត្តាអន្តរបុគ្គល ៖ វិធីក្នុងការប្រាស្រ័យទាក់ទងគ្នារវាងអន្តរបុគ្គល ដូចជា ការយល់ឃើញខុសគ្នា តម្លៃខុសគ្នា វប្បធម៌ខុសគ្នា អាចមានឥទ្ធិពលបង្កើតជាជំលោះ ។
៦២- ការចរចារ គឺជាដំណើរការដែលភាគី២ ឬច្រើនធ្វើការដោះដូរទំនិញ ឬសេវាកម្ម ហើយមានការព្រមព្រៀងគ្នាលើអត្រាដោះដូរបស់ពួកគេ ។
+ ដំណើរការនៃការចរចាមាន ៖
- រៀបចំនិងធ្វើផែនការចរចារ ។
- ការកំណត់វិធាន ឬគោលការណ៍ជាមូលដ្ឋាន ។
- ការបញ្ជាក់ឱ្យច្បាស់ និងបង្ហាញឱ្យឃើញថាមានភាពត្រឹមត្រូវ ។
- ធ្វើការចរចារ និងដោះស្រាយនូវបញ្ហា ។
- បញ្ចប់ការចរចារ និងធ្វើការអនុវត្ត ។
៦៣- អ្នកសម្របសម្រួលមានប្រសិទ្ធិភាពត្រូវ រកវិធីល្អៗក្នុងការសម្របសម្រួល ជួយរៀបចំដំណាក់កាលនៃការចរចារ ព្យាយាមជួយដោះស្រាយបញ្ហា អភិវឌ្ឍឱ្យបានសម្រេចនូវដំណោះស្រាយ ដែលអាចយកជាការបានធ្វើឱ្យមានប្រសិទ្ធិភាព វិធីឱ្យមានលិទ្ធផលជានិរន្ត ។