ក្រោមការត្រួតត្រារបស់បារាំង ប្រទេសកម្ពុជាទទួលរងនូវផលវិបាកដូចជា៖
- ជីវភាពខ្មែរកាន់តែធ្លាក់ចុះដុនដាប ដោយសារការទារពន្ធរបស់បារាំង ចាប់តាំងពីពន្ធស្រូវ ពន្ធខ្លួន រហូតដល់ពន្ធសត្វពាហនៈ
- បារាំងបានកេណ្ឌពលរដ្ឋខ្មែរទៅបំរើយោធាក្នុងសង្គ្រាមលោកលើកទី១ និងទី២ ធ្វើឱ្យខ្មែរស្លាប់ក្នុងសមរភូមិ
- បារាំងបានកាត់ទឹកដី កម្ពុជាក្រោម និងតំបន់ដាឡាត់ទៅឱ្យយួនបាវដាយ
- ខេត្តត្រាចត្រូវធ្លាក់ក្នុងកណ្តាប់ដៃសៀម
- បារាំងបានប្រមូលកេតនភ័ណ្ឌរបស់ខ្មែរ ទៅបារាំងជាច្រើន ។