ដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនទៅបានអាស្រ័យលើការអភិវឌ្ឍន៍ធនធានមនុស្សជាមុនសិន ។
ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អ ត្រូវមានគំនិតអប់រំ៤ប្រការគឺៈ
- ការបណ្តុះបណ្តាលនៅបញ្ញាស្មារតីៈ ការទាក់ទងនិងការត្រិះរិះពិចារណាចេះថ្លឹងថ្លែងវែកញែកបណ្តាចំណេះវិជ្ជានានា គួបផ្សំជាមួយសីលធម៌ គុណធម៌សង្គម ពោលគឺមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធទៅនឹងប្រព័ន្ធខួរក្បាល ( ចំណេះដឹងទូលាយ បច្ចេកវិទ្យាទំនើប មានចំណេះធ្វើ និងបទពិសោធន៍ការស្រាវជ្រាវ គោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ មានមនសិការជាតិ សាមគ្គីល្អគតិយុត្តិធម៌ រហ័សរហួន ឈ្លាសវៃ )
- ការបណ្តុះបណ្តាលនូវផ្លូវចិត្តគំនិត ឆន្ទៈមោះមុត ប្រយុទ្ធយ៉ាងអង់អាចក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ ទប់ទល់នឹងសកម្មភាពអសកម្ម ស្តែងចេញជាស្មារតីសាមគ្គីជាតិ អហិង្សា បង្កើតបាននូវការស្រឡាញ់ ថែរក្សាការពារនូវអត្តសញ្ញាណជាតិដែលជាព្រលឹងជាតិមាតុភូមិ
- ស្នាដៃដែលជាទេពកោសល្យ របស់បុគ្គលគ្រប់រូប គឹជាកោសិការបស់សង្គមជាតិៈ បុគ្គលម្នាក់ត្រូវតែធ្វើអ្វីដែលជាគុណប្រយោជន៍ដល់សង្គមខ្លួន « រស់មិនទម្ងន់ផែនដី » ។ មិនប្រកានវណ្ណៈ ឋានៈ ពណ៌សម្បុរ និន្នាការ នយោបាយ ជំនឿសាសនា ស្ថាបនិកដ៏សកម្ម ក្នុងការកសាងនូវប្រវត្តិសាស្រ្តរបស់សង្គមជាតិ
- អប់រំ និងបណ្តុះបណ្តាលើកាយសម្បទា សុខភាពអនាម័យៈ បុគ្គលគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវទស្សនៈ ហូបស្អាត ផឹកស្អាត រស់នៅស្អាត នាំឲ្យទទួលបាននូវសុខភាពល្អមាំមួន កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ នាំឲ្យអភិវឌ្ឍប្រទេសជាតិបានជឿនលឿន ។
យោងទៅតាមការកំណត់បញ្ញត្តិ អភិវឌ្ឍធនធានមនុស្សខាងលើយើងអាចនិយាយបានថា ការអភិវឌ្ឍធនធានមនុស្សគឹការអភិវឌ្ឍខ្លួនឯងផង និងអភិវឌ្ឍសង្គមជាតិផង។
គោលដៅនៃការអភិវឌ្ឍខ្លួនឯងគឹចង់បានការអប់រំប្រកបដោយគុណភាពនិងប្រសិទ្ធិភាពខ្ពស តាំងពីកត្តាបុគ្គលឡើងទៅ គឹស្របតាមនិន្នាការសង្គមនិងមានកាយសម្បួតារឹងមាំសុខភាពមាំមួន និងប្រាជ្ញាស្មារតីខ្ពស់ នោះមនុស្សម្នាក់ៗនិងអាចដឹកនាំខ្លួនឯង ឈានទៅដល់ការអភិវឌ្ឍលើសង្គមគ្រួសារសហគមន៍និងសង្គមជាតិទាំងមូលឲ្យរីកចម្រើនជានិច្ចកាលតទៅ ។