ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
មតិមួយពោលថា « ខ្ញុំរៀនជានិច្ច ទោះបីជាខ្ញុំវ័យចាស់ជរាហើយក្តី » ។
ជាការពិតណាស់ការរៀនសូត្រ គឺមិនបានកំណត់ថាមនុស្សណាម្នាក់រៀនបានហើយមនុស្សម្នាកើទៀតរៀនមិនបាននោះទេ ទោះបីពួកគេមានពណ៌សម្បុរខុសគ្នា ឋានៈខុសគ្នា ឬអាយុខុសគ្នាក៏ដោយ ។
ពាក្យថា « រៀន » គឹបានកើតមានចំពោះមនុស្សតាំងតែពីកំណើតមកម្លេះ ហើយវានៅតែបន្តរហូតដល់យើងរលត់សង្ខាផងដែរ ដែលយើងតែងនាំគ្នានិយាយថា រៀនហើយរៀនទៀតរៀនពេញមួយជីវីត ។ យើងឃើញថាទារកទើបនឹងកើតរៀនយំមុនគេបង្អស់ហើយវាចាប់ផ្តើមរៀនសើចរៀននិយាយរៀនដើររហូតដល់់វ័យចូលរៀន ។ នៅផ្ទះគេរៀនរស់នៅជាមួយគ្នាជាមួយអ្នកដទៃ រៀនប្រាស្រ័យទាក់ទងគ្នា ។ នៅពេលដែលគេបញ្ចប់ការសិក្សា គេត្រូវរៀនរកការងារដើម្បីរកប្រាក់ចិញ្ចឹមជីវីត គឹពេលនោះហើយដែលមនុស្សគិតថាចំណេះដែលគេបានរៀននៅសាលាមិនទាន់គ្រប់គ្រាន់សម្រាប់ពួកគេទេគឺ ត្រូវរៀនពីអ្នកដទៃពីការងារដែលគេកំពុងធ្វើដែលយើងហៅថា បទពិសោធន៍ ។ ដល់វ័យចាស់ជរាឬចូលនិវត្តន៍ មានន័យថាមនុស្សសផ្តាច់ខ្លួនពីការងារ ប៉ុន្តែមិនមែនផ្តាច់ខ្លួនចេញពីអ្នកដទៃនោះទេ វ័យនេះហើយដែលមនុស្សត្រូវចេះចែករំលែកបទពិសោធន៍និងរៀនបទពិសោធន៍ពីមនុស្សចាស់ផ្សេងទៀត ។
ដូចនេះមនុស្សតាំងពីចាប់កំណើតត្រូវរៀនរហូតគឹត្រូវរៀនដើម្បីចំណេះដឹងរៀនចេះរស់នៅឲ្យចុះសម្រុង រៀនដើម្បីធ្វើការងារដកបទពិសោធន៍ចែករំលែកបទពិសោធន៍ ។