Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-09-23 07:56

បានជាអង្គព្រះមហាក្សត្រមិនអាចរំលោភបំពានបាន ព្រោះព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ហើយទ្រង់ជាប្រមុខរដ្ឋអស់មួយជីវិត ។ ទ្រង់មិនពាក់ព័ន្ធនឹងរឿងនយោបាយ កិច្ចការដឹកនាំរដ្ឋទេ ទ្រង់ពុំមានកំហុសឆ្គងក្នុងការដឹកនាំរដ្ឋដែរ ហេតុនេះទ្រង់ពុំអាចទទួលការរិះគន់ ឬមានការរំលោភបំពានឡើយទាំងរូបកាយ និង កេរ្តិ៍ឈ្មោះ ។ ទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរភាពជាតិទាំងមូល ជាអ្នកធានានូវឯករាជ្យជាតិអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ។ ទ្រង់ជាអ្នកធានាការគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ។ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login