Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មុនការហូរចូលមកដល់របស់ឥទ្ធិពលវប្បធម៌ឥណ្ឌា និងចិនខ្មែរមានវប្បធម៌របស់ខ្លួនដែលគេហៅថាអរិយធម៌រួម គឹអរិយធម៌អូស្រ្តូអាស៊ីយ៉ាទិកដោយរាប់ចាប់ពីឥណ្ឌាខាងត្បូង ស្រីលង្កា ភូមា មនខ្មែរ ចាម្ប៉ា ស្រីធម្មរាត ស៊ូម៉ាត្រា ស្រីវិជ័យ និងចិនភាគខាងត្បូង ។ អរិយធម៌រួមមាននេះដូចជាៈ

  • ជឿលើជីវចលនិយមៈ មានជឿទៅលើវត្ថុទីកន្លែងខ្ពស់ៗ ធម្មជាតិ វិញ្ញាណ ព្រលឹង ការដេកយល់សប្តិ
  • កប់សពៈ មានដាក់ដង្វាយផ្សេងៗនៅក្នុងក្អមពូចមានវត្ថុប្រើប្រាស់ គ្រឿងអលង្ការនៅក្នុងក្តារម្ឈូស គ្រឿងសព្វាវុធជាដើម
  • គោរពព្រលឹងដូនតាៈ កាត់សក់បង្កក់ឆ្មប កោរជក់ចូលម្លប់ រៀបការ ចម្រើនអាយុ ឆ្លងវ័យជាដើម 
  • គោរពអ្នកតាៈ ជឿលើអ្នកតាយ៉ាងខ្លាំងដោយធ្វើពិធីឡើងអ្នកដើម្បីសុំសេចក្តីសុខ និងសុំទឹកភ្លៀង និងព្យាបាលរោគបែរបន់ពីបញ្ហាផ្សេងៗជាដើម
  • គោរពគុហារ ឬរូងភ្នំៈ ជាកន្លែងពិសិដ្ឋដែលអាចញុំាឲ្យគេសម្រេចបានអ្វីៗគ្រប់យ៉ាង
  • ជីវភាពៈ មនុស្សចេះធ្វើស្រែវស្សា នេសាទ ជក់ថ្នាំ និងដាំថ្នាំសម្រាប់ជក់
  • ចេះបរបាញ់សត្វ ផ្សាំងសត្វ និងចេះប្រើប្រាស់របស់របរធ្វើពីលោហៈមាន កាក់ បន្តោង កងដៃ ទំហូរ ចេះដាំបាយហូបជាដើម
  • ចេះលម្អកាយៈ មានប្រើគ្រឿងអលង្ការ តម្បាញ សម្ពត់ស្លៀក ប្រើឧបករណ៍ភ្លេង ចេះប្រើទូកនាវាចរក្នុងសមុទ្រយ៉ាងស្ទាត់ជំនាញ  ។

ទាំងអស់នេះគឹជាមូលដ្ឋានគ្រឹះរបស់វប្បធម៌ខ្មែរ និងអ្នកអាស៊ីអាគ្នេយ៍មុនការមកដល់នៃអរិយធម៌ឥណ្ឌា និងចិន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login