ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានភារកិច្ចដូចតទៅៈ
- ប្រតិបត្តិនូវនយោបាយការពារ ថែរក្សា និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ និងសម្បត្តិវប្បធម៌ទូទៅនៃព្រះរាជាណាចក្រកម្ពុជា គ្រប់គ្រងរមណីយដ្ឋានវប្បធម៌បុរណវិទ្យានរវិទ្យានិងប្រវត្តិវិទ្យា
- ផ្តុំឡើងវិញ និងលើកតម្កើងបណ្តាតម្លៃវប្បធម៌ និងជំនឿទំនៀមទម្លាប់ប្រពៃណីរបស់សង្គជាតិ បំផុសការបង្កើតស្នាដៃ ផ្សព្វផ្សាយនិងអភិវឌ្ឍន៍សកម្មភាពវប្បធម៌
- ជាអាណាព្យាបាលបច្ចេកទេសលើសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងការបណ្តុះបណ្តាលសិប្បករតន្រ្តីករ ស្ថាបត្យករ បុរាណករ បុរាណវិទូ និងអ្នកជំនាញផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យវប្បធម៌ ដោយសារសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ។