Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-01 08:53

បើតាមទ្រឹស្តីជាទូទៅ ដំណាក់កាលនៃការប្រព្រឹត្តបទល្មើសត្រូវចែកចេញជា ៤ដំណាក់កាល ដែលដំណាក់កាលនិមួយៗមានដូចជា ៖

  • ដំណាក់កាលនៃការគិត និងការសម្រេចចិត្តប្រព្រឹត្តបទល្មើស ៖ គឺជាដំណាក់កាលមួយ ដែលជនល្មើសបានគិត បានពិចារណា យ៉ាងច្បាស់លាស់មុននឹងសម្រេចចិត្តប្រព្រឹត្តបទល្មើសមួយទៅលើអ្នកដទៃ ។ នៅក្នុងដំណាក់កាលនេះ ប្រសិនបើជនល្មើសបានត្រឹមតែគិតពិចារណា និងបានសម្រេចចិត្តថានឹងប្រព្រឹត្តបទល្មើសមួយក៏ដោយ ក៏ការគិត និងការសម្រេចចិត្តរបស់គាត់មិនត្រូវបានផ្តន្ទាទោសនោះទេ ហើយក៏ពុំមានច្បាប់ណា ចែងនោះទេថា ការគិត និងការសម្រេចចិត្តបែបនេះត្រូវផ្តន្ទាទោសនោះដែរ ។ ព្រោះថាគ្រាន់តែគិត និងសម្រេចចិត្តបែបនេះ មិនទាន់ធ្វើអោយជនណាម្នាក់ ឬក៏សង្គមណាមួយទទួលរងនូវព្យសនៈកម្មពីជននោះដែរ ។
  • ដំណាក់កាលនៃការត្រៀមរៀបចំប្រព្រឹត្តបទល្មើស ៖ គឺជាដំណាក់កាលមួយដែលជនល្មើសរៀបចំគម្រោងប្រព្រឹត្តសកម្មភាពរបស់ខ្លួន ដែលគាត់បានគិតនិងបានសម្រេច ចិត្តរួចហើយពីមុនមកនោះ ។ នៅក្នុងដំណាក់កាលនេះ ក៏ពុំអាចចាត់ទុកជាអំពើខុសច្បាប់បានដែរ ទោះបីជាជនល្មើសបានរៀបចំទិញសម្ភារៈសម្រាប់ប្រព្រឹត្តបទល្មើសក៏ដោយ ដូចជា ទិញកាំបិត ឬពូថៅ ជាដើម ។ល។ ប៉ុន្តែបើគាត់ទិញរបស់ហាមឃាត់វិញគឺ អាចត្រូវផ្តន្ទាទោសបាន។
  • ដំណាក់កាលនៃការចាប់ផ្តើមប្រព្រឹត្តបទល្មើស ៖ ដំណាក់កាលនេះ គឺជនល្មើសចាប់ផ្ដើមប្រព្រឹត្តសកម្មភាពរបស់ខ្លួន ដើម្បីសម្រេចនូវបំណងដែលគេបានគិតទុកតាំងតែពីមុនមកម្លេះ ។ នៅក្នុងដំណាក់កាលនេះ ជាដំណាក់កាល មួយ ដែលជនល្មើសត្រូវតែប្រឈមមុខនឹងការទទួលខុសត្រូវព្រហ្មទណ្ឌ ប្រសិនបើអំពើនេះត្រូវបានកំណត់ដោយច្បាប់ព្រហ្មទណ្ឌច្បាស់លាស់ ។ តែសកម្មភាពខ្លះក៏អាចចៀសផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌផងដែរ បើ សកម្មភាពនោះពុំមានកំណាត់នៅក្នុងក្រមព្រហ្មទណ្ឌ ។
  • ដំណាក់កាលនៃការសម្រេចបទល្មើស ៖ គឺជាដំណាក់កាលមួយដែលជនល្មើសបានប្រព្រឹត្តនូវសកម្មភាពល្មើសនឹងច្បាប់ព្រហ្មទណ្ឌរួចទៅហើយ ហើយព្យសនៈកម្មក៏បានកើតឡើងហើយដែរ ។ ចារីត្រូវតែទទួលខុសត្រូវព្រហ្ម ទណ្ឌតាមការកំណត់របស់ច្បាប់ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login