Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៤៦- ពាក្យថានិមិត្តរូបនៃឯកភាពជាតិ និង និរន្តភាពជាតិនៃអង្គព្រះមហាក្សត្រ មានន័យយ៉ាងដូចម្តេច ? ចូរពន្យល់ ។

៤៧- ព្រះមហាក្សត្រខ្មែរ ទ្រង់គ្រងរាជសម្បត្តិតែមិនកាន់អំណាច ។ តើព្រះអង្គមានព្រះរាជតួនាទីដែរឬទេ ? អ្វីខ្លះ ? សំអាងលើអ្វី ?

៤៨- នៅពេលរាជបាល្ល័ង្គទំនេរ តើនរណាជាប្រមុខរដ្ឋស្តីទី និង នរណាអ្នកជ្រើសរើសព្រះមហាក្សត្រថ្មី ? ចូរប្រាប់ពីសមាសភាព ។

៤៩- តើមានព្រះរាជបច្ឆាញាតិនៃរាជវង្សានុវង្សណាខ្លះដែលអាចជ្រើសរើសជាព្រះមហាក្សត្រខ្មែរបាន ? មានព្រះជន្មប៉ុន្មាន ?

៥០- តើព្រះមហេសីនៃព្រះមហាក្សត្រ មានព្រះរាជសិទ្ធ-តួនាទីធ្វើអ្វីខ្លះ ?

ចម្លើយ

៤៦- យោងតាមប្រវត្តិសាស្ត្រប្រទេសកម្ពុជា ចាប់តាំងពីសម័យបូរាណមកមានព្រះមហាក្សត្រគ្រប់គ្រងប្រទេសទ្រង់ជាតំណាងឲ្យជាតិខ្មែរទាំងមូល ។ លើគ្រប់វិស័យព្រះមហាក្សត្រដឹកនាំរ៉ាប់រងទាំងផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ សាសនា សង្គមកិច្ច កសាង ហេដ្ឋារចនាសម្ព័ន្ធ និង ពង្រីកទឹកដី រក្សាបានគង់វង្សដល់បច្ចុប្បន្ននិងទៅអនាគត ។ល។ ទីណាមានព្រះមហាក្សត្រ ទីនោះមានជំនឿទុកចិត្ត ការគោរពទទួលស្គាល់ស្រឡាញ់ពីប្រជារាស្ត្រទ្រង់ជាម្លប់ត្រជាក់នៃប្រជារាស្ត្រខ្មែរទាំងមូល ។ ទ្រង់បានកសាងបង្កើតទឹកដី វប្បធម៌-អារ្យធម៌ ដ៏រុង្គរឿងដល់ប្រជាជាតិខ្មែរទាំងមូល ។ ពេលប្រទេសជាតិបែកបាក់ ឬមានសង្គ្រាមកើតឡើង ព្រះមហាក្សត្រដឹកនាំបង្រួមបង្រម ឬវាយដណ្ដើមយកទឹកដីពីខ្មាំងសត្រូវទាំងក្នុង និង ក្រៅប្រទេស ឬ ធ្វើការរំដោះទាមទារទឹកដីមកវិញបង្កើតជារដ្ឋឯករាជរាជ្យ អធិបតេយ្យបន្តបន្ទាប់ដល់បច្ចុប្បន្ន ។ ព្រះមហាក្សត្រជាតំណាងឲ្យជាតិខ្មែរទាំងមូលលើសកលលោក ។ ដូចនេះទើបរដ្ឋធម្មនុញ្ញចែងកំណត់ក្នុងមាត្រា៨ថា ព្រះមហាក្សត្រជានិមិត្តរូបជាតិនៃឯកភាពជាតិ និង និរន្តភាពជាតិជា អ្នកធានា ឯករាជ្យជាតិ អធិបតេយ្យ និង បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ធានាការគោរពសិទ្ធិ និងសេរីភាព របស់ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្តរជាតិ ។

៤៧- យោងតាមរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រទ្រង់មានព្រះរាជតួនាទីដូចជា ៖

  • ជានិម្មិតរូបឯកភាពជាតិ-និរន្តភាពជាតិ
  • ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និង បូរណភាពទឹកដី
  • ជាអ្នកធានាការគោរពសិទ្ធិ និង សេរីភាពប្រជាពលរដ្ឋ
  • ជាអ្នកធានាការគោរពសន្ធិសញ្ញាអន្តរជាតិ
  • ជាអាជ្ញាកណ្តាលដើម្បីធានាការប្រព្រឹត្តិទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់
  • តែងតាំងនាយករដ្ឋមន្ត្រី និង គណៈរដ្ឋមន្ត្រី
  • ទទួលសាវនាការ របាយការណ៍ជាតិ២ដងក្នុង១ខែ ពីនាយករដ្ឋមន្ត្រី និង គណៈរដ្ឋមន្ត្រី
  • ឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្តូរ បញ្ចប់ភារកិច្ចមន្ត្រីយោធាស៊ីវិលជាន់ខ្ពស់ មន្រ្តីទូត និង ចៅក្រម ផ្នែកយុត្តាធិការ ។
  • ជាមេបញ្ជាការកំពូលយោធា
  • ជាព្រះអធិបតីនៃឧត្តមក្រុមប្រឹក្សាការពារជាតិ
  • ជាអ្នកប្រកាសសង្គ្រាមក្រោយអនុម័ត្តរបស់សភាទាំងពីរ
  • ទទួលសារតាំងទូតបរទេសនានាប្រចាំនៅកម្ពុជា
  • ឡាយព្រះហស្ថលេខាលើសន្ធិសញ្ញា អនុសញ្ញាអន្តរជាតិ និង ប្រទានសច្ចាប័នក្រោយអនុម័ត្តពីសភាទាំងពីរ
  • បន្ធូរបន្ថយ និង លើកលែងទោស
  • ឡាយព្រះហស្ថលេខាប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ ច្បាប់រដ្ឋសភាអនុម័ត និង ព្រឹទ្ធសភាពិនិត្យរួច និងសេចក្តីស្នើសុំពីគណៈ រដ្ឋមន្ត្រី
  • ប្រទាន និង បង្កើតគ្រឿងឥស្សរិយយសជាតិ
  • ប្រទានឋានន្តរស័ក្តិ ឋានៈមន្ត្រីយោធា ស៊ីវីលតាមច្បាប់កំណត់
  • ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ លើសេចក្តីស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ។

៤៨- ប្រធានព្រឹទ្ធសភាបំពេញភារកិច្ចជាប្រមុខរដ្ឋស្តីទីជំនួសក្នុងឋានៈជាព្រះរាជានុសិទ្ធិក្នុងរយៈពេល ៧ ថ្ងៃយ៉ាងយូរត្រូវមានព្រះមហាក្សត្រថ្មី ជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្តិមានសមាសភាព ៖

  • ប្រធានព្រឹទ្ធសភា
  • ប្រធានរដ្ឋសភា
  • នាយករដ្ឋមន្ត្រី
  • សម្តេចសង្ឃរាជទាំងពីរគណៈ
  • អនុប្រធានទី១ ទី២ ព្រឹទ្ធសភា
  • អនុប្រធានទី១ ទី២ រដ្ឋសភា ។

៤៩- មានព្រះរាជបញ្ញាញាតិនៃរាជវង្សានុវង្ស ដែលមានព្រះជន្មយ៉ាងតិច ៣០ ព្រះវស្សា ដូចជា ៖

  • អង្គឌួង
  • នរោត្តម
  • ស៊ីសុវត្ថិ ។

៥០- បំរើប្រយោជន៍សង្គម មនុស្សធម៌ សាសនា ជួយព្រះមហាក្សត្រផ្នែកពិធីការ និង ការទូត ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login