2019-10-01 08:57
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១០៦- តើអ្វីទៅជាព្រះរាជក្រឹត្យ?
១០៧- តើអ្វីទៅជាព្រះរាជសារ ?
១០៨- តើអ្នកណាជាតំណាងជនរងគ្រោះ ?
១០៩- ដូចម្តេចដែលហៅថា ទោស ? តើទោសចែកចេញជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
១១០- ដូចម្តេចដែលហៅថា មូលទោស ? ហើយចែកចេញជាប៉ុន្មាន ? អ្វីខ្លះ ?
ចម្លើយ
១០៦- ព្រះរាជក្រឹត្យ គឺជាលិខិតបទដ្ឋានគតិយុត្តដែលចេញដោយព្រះមហាក្សត្រ ។ បើនិយាយតាមន័យចង្អៀត ព្រះរាជក្រឹត្យ គឺជាសេចក្តីសម្រេចដែលចេញដោយព្រះមហាក្សត្រសម្រាប់តែងតាំងមន្ត្រីជាន់ខ្ពស់ ឬសម្រាប់កំណត់ ដែលសមត្ថកិច្ចអ្វីមួយ ឬផ្តល់គ្រឿងឥស្សរយស ឬសម្រាប់ផ្តល់បរងារអ្វីមួយ តាមការស្នើរបស់រដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ឬឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឬតាមព្រះរាជសិទ្ធិរបស់ព្រះមហាក្សត្រ ។ ឧទាហរណ៍ ៖ ព្រះរាជក្រឹត្យតែងតាំងរដ្ឋមន្ត្រី ឧកញ៉ា ឬចៅក្រម ។ល។
១០៧- ព្រះរាជសារ គឺជាលិខិតរបស់ព្រះមហាក្សត្រសម្រាប់ទាក់ទងជាមួយព្រឹទ្ធសភា និងរដ្ឋសភា ។
១០៨- តំណាងជនរងគ្រោះ គឺជាឪពុកម្តាយ ឬសាច់ញាតិរបស់ជនរងគ្រោះ ឬជាអ្នកការពារសិទ្ធិស្របច្បាប់របស់ជនទទួលរងនូវការខូចខាតផ្ទាល់ ។
១០៩- ទោស គឺជាទណ្ឌកម្មផ្តន្ទាដោយសង្គមតាមរយៈច្បាប់ទៅលើជនដែលប្រព្រឹត្តបទល្មើស ។ ទោសត្រូវបានកំណត់ឡើងនៅក្នុងគោលដៅការពារផលប្រយោជន៍សាធារណៈ ដែលជាផលប្រយោជន៍របស់សង្គមទាំងមូល ។ បើផ្អែកតាមបទបញ្ញត្តិនៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩ ទោសចែកចេញជាបីប្រភេទគឺ ៖
១១០- មូលទោស គឺជាទោលដែលចៅក្រមអាចយកទៅសម្រេចដាច់តែឯង បានដោយមិនចាំបាច់បញ្ចូលនូវទោសបន្ថែម ឬទោសជំនួសក៏បានដែរ ពោលគឺជាទោសដែលសំខាន់ជាងគេ ។ គ្រប់បទល្មើសទាំងអស់សុទ្ធតែត្រូវផ្តន្ទាទោស យ៉ាងហោចណាស់ដោយមូលទោសមួយ ។ វាជាទោស ដែលភ្ជាប់ជាចាំបាច់ទៅនឹងបទល្មើសមួយ ។ នៅក្នុងក្រមព្រហ្មទណ្ឌ មូលទោសចែកចេញជាពីរប្រភេទគឺ ៖