Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១១៦- តើក្រមព្រហ្មទណ្ឌត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃ ខែ ឆ្នាំណា? នាសម័យប្រជុំរដ្ឋសភាលើកទីប៉ុន្មាន ? និតិកាលទីប៉ុន្មាន ? ហើយត្រូវបានព្រឹទ្ធសភាយល់ស្របទាំងស្រុងដោយគ្មានការកែប្រែ នៅ ថ្ងៃ ខែ ឆ្នាំណា? នាសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទីប៉ុន្មាន ? នីតិកាលទីប៉ុន្មាន ?

១១៧- តើក្រមព្រហ្មទណ្ឌប្រកាសអោយប្រើដោយអ្វី ? ចុះថ្ងៃ ខែ ឆ្នាំណា? ហើយតើក្រមនេះមានប៉ុន្មានមាត្រា ? ប៉ុន្មានគន្លឹះ ? អ្វីខ្លះ ?

១១៨- តើក្រមព្រហ្មទណ្ឌបានចូលជាធរមាន នៅថ្ងៃ ខែ ឆ្នាំណា ?

១១៩- តើកម្មវត្ថុនៃនីតិព្រហ្មទណ្ឌគឺជាអ្វី ?

១២០- តើមុខងារនៃនីតិព្រហ្មទណ្ឌចែកចេញជាប៉ុន្មាន ? អ្វីខ្លះ ? ចូលនិយាយពីមែកធាងនៃនីតិព្រហ្មទណ្ឌ ?

ចម្លើយ

១១៦- ក្រមព្រហ្មទណ្ឌត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០០៩ នាសម័យប្រជុំរដ្ឋសភាលើកទី ៣ នីតិកាលទី៤ ។ ក្រមនេះត្រូវបានព្រឹទ្ធសភាយល់ព្រមតាមទម្រង់ និងគតិច្បាប់ទាំងស្រុង ដោយគ្មានការកែប្រែអ្វីឡើយ កាលពីថ្ងៃទី ១៧ ខែវិច្ឆិការ ឆ្នាំ២០០៩ នាសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី ៦ នីតិកាលទី២ ។

១១៧- ក្រមព្រហ្មទណ្ឌត្រូវបានប្រកាសអោយប្រើដោយព្រះរាជក្រម លេខ នស/ រកម/១១០៩/០២២ ចុះថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ ២០០៩ ។ ក្រមព្រហ្មទណ្ឌមាន ៦៧ មាត្រា ចែកចេញជា ៦គន្លឹះ ដែលមានរៀបរាប់ដូចខាងក្រោមនេះ ៖

  • គន្លឹះទី ១ បទប្បញ្ញត្តិទូទៅ មាន ១៨២ មាត្រា (ចាប់ពីមាត្រា ១-១៨២)
  • គន្លឹះទី ២ បទល្មើសប្រឆាំងនឹងបុគ្គល មាន ១៧០ មាត្រា (ចាប់ពី ១៨៣-៣៥២ )
  • គន្លឹះទី ៣ បទល្មើសប្រឆាំងនឹងទ្រព្យសម្បត្តិ មាន ៨០ មាត្រា (ចាប់ពី ៣៥៣-៤៣២)
  • គន្លឹះទី ៤ បទល្មើសប្រឆាំងនឹងជាតិ មាន ២៣៥ មាត្រា (ចាប់ពី ៤៣៣-៦៦៧ )
  • គន្លឹះទី ៥ អន្តរប្បញ្ញត្តិ មាន ៣ មាត្រា (ចាប់ពី ៦៦៨-៦៧០)
  • គន្លឹះទី ៦ អវសានប្បញ្ញត្តិ មាន ២ មាត្រា (ចាប់ពី ៦៧១-៦៧២) ។

១១៨- ក្រមព្រហ្មទណ្ឌចូលជាធរមានបន្ទាប់ពីការប្រកាសអោយប្រើដោយព្រះរាជក្រម លេខ នស/រកម/១១០៩/០២២ ចុះថ្ងៃទី ៣០ ខែ វិច្ឆិការ ឆ្នាំ ២០០៩ ។ សម្រាប់រយៈពេល ១០ថ្ងៃ បន្ទាប់ពីការប្រកាសអោយប្រើ ដោយព្រះរាជក្រមត្រូវចូលជាធរមាននៅរាធានីភ្នំពេញ ក្នុងថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០០៩ និងរយៈពេល ២០ថ្ងៃសម្រាប់ការចូលជាធរមាននៅទូទាំងប្រទេស ក្នុងថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០០៩ ។ គួរកត់សំគាល់ផងដែរថា ចាប់ពីមាត្រា ១ដល់ មាត្រា ១៨២ នៃគន្លឹះទី ១ ក្នុង ក្រមព្រហ្មទណ្ឌត្រូវបានយកមកអនុវត្តន៍ភ្លាមៗ បន្ទាប់ពីការចូលជាធរមាននៃក្រម នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០០៩ ។ ចំណែកឯបទប្បញ្ញត្តិដទៃទៀត ត្រូវយកទៅអនុវត្តន៍ក្នុងរយៈពេលមួយឆ្នាំក្រោយការចូលជាធរមាននៃក្រម ពោលគឺបទប្បញ្ញត្តិទាំងអស់នៃក្រមព្រហ្មទណ្ឌ ត្រូវបានចូលជាធរមាននៅថ្ងៃ ទី ២១ ខែធ្នូ ឆ្នាំ ២០១០ ។

១១៩- កម្មវត្ថុនៃនីតិព្រហ្មទណ្ឌ គឺបទល្មើស ។

១២០- មុខងារនៃនីតិព្រហ្មឺទល្មៀចែកចេញជា ៣គឺ ៖

  • បង្ការ
  • បង្ក្រាប
  • អប់រំ

មែកធាងនៃនីតិព្រហ្មទណ្ឌមានដូចជា ៖

  • នីតិព្រហ្មទណ្ឌទូទៅ
  • នីតិព្រហ្មទណ្ឌ
  • នីតិព្រហ្មទណ្ឌពិសេស
  • នីតិព្រហ្មទណ្ឌអនីតិជន
  • ឧក្រឹដ្ឋវិទ្យា
  • ឧក្រឹដ្ឋនិច្ឆ័យ
  • ពន្ធនាគាសាស្រ្ត....។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login