Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១១១- ដូចម្តេចដែលហៅថា ទោសដាក់ពន្ធនាគារ ?

១១២- ដូចម្តេចដែលហៅថា ទោសពិន័យ ?

១១៣- ដូចម្តេចដែលហៅថា ទោសបន្ថែម ? ចែកចេញប៉ុន្មាន ?

១១៤- ដូចម្តេចដែលហៅថា ទោសជំនួស ?

១១៥- អ្វីទៅជាទោសជំនួស ? មានអ្វីខ្លះ ?

ចម្លើយ

១១១- ទោសដាក់ពន្ធនាគារ គឺជាទោសគុកដែលបំបាត់សេរីភាព ដោយមានកំណត់កាលដែលត្រូវផ្តន្ទាទោសដោយការដាក់ពន្ធនាគារ ។ នៅក្នុងការដាក់ពន្ធនាគាច្បាប់តែងតែកំណត់អប្បរមា និងអតិបរមានៃទោស ។ ក្រមព្រហ្មទណ្ឌទោសដាក់ពន្ធនាគារអាចជាទោសដាក់ពន្ធនាគារអស់មួយជីវិត ឬទោសដែលកំណត់អតិបរមានគឺ ៣០ ឆ្នាំ ( មាត្រា៤៦ នៃក្រមព្រហ្មទណ្ឌ) ។

១១២- ទោសពិន័យ គឺជាទោសតម្រូវឲ្យទណ្ឌិតបង់ចំនួនប្រាក់កំណត់ដោយច្បាប់ ។ ទឹកប្រាក់នេះ ត្រូវកំណត់ជាប្រាក់រៀល ។ ប្រាក់ជាផលនៃការពិន័យ ត្រូវបានជាប្រាក់ចំនួលសម្រាប់តម្កល់ក្នុងថវិការជាតិ ដោយត្រូវយកទៅទុកក្នុងរតនាគាជាតិ ។

១១៣- ទោសបន្ថែម គឺជាទោសដែលចៅក្រមមិនអាចយកទៅសម្រេចដាក់តែឯងបានទេ ពោលគឺថាចៅក្រមនឹងសម្រេចទោសបន្ថែមណាមួយបានលុះត្រាតែបានសម្រេចមូលទោសណាមួយសិន ពីព្រោះទោសបន្ថែមគ្រាន់តែជាកម្មវិបាករបស់មូលទោសតែប៉ុណ្ណោះ ។ និយាយម្យ៉ាងទៀតថា ទោសបន្ថែមជាទោសដែលតុលាការប្រកាសបន្ថែមលើមូលទោស និងមានចែងយ៉ាងជាក់លាក់ដោយបញ្ញត្តិដែលបង្ក្រាបបទល្មើស ( មាត្រា ៥៣ និង ៥៥ នៃក្រមព្រហ្មទណ្ឌ) ។ ទោសបន្ថែម មានគោលដៅបំពេញបន្ថែមឲ្យមូលទោស ដើម្បីបង្ការការប្រព្រឹត្តបទល្មើសសាជាថ្មី ។ ដោយផ្អែកតាមលក្ខខណ្ឌនៃការប្រកាសទោស (មាត្រា ៥៤និង ១៦៩ នៃក្រមព្រហ្មទណ្ឌ) ទោសបន្ថែមអាចចែកចេញជាពីរប្រភេទគឺ ៖

  • ទោសបន្ថែមដែលអាចប្រកាសតាមជម្រើសរបស់ចៅក្រម
  • ទោសបន្ថែមដែលត្រូវប្រកាសជាកាតព្វកិច្ច

ទោសបន្ថែម និងអាចប្រកាសទោសបានលុះត្រាតែទោសនោះ ត្រូវបានចែងដោយជាក់លាក់ចំពោះបទឧក្រិដ្ឋបទមជ្ឈឹម ឬបទលហុដែលត្រូវចោទប្រកាន់ ។ ក្នុងករណីច្បាប់កំណត់ថា ទោសបន្ថែមត្រូវតែប្រកាសជាកាតព្វកិច្ចនោះតុលាការត្រូវតែប្រកាសទោសបន្ថែមជាដាច់ខាត (មាត្រា ៥៤ នៃក្រមព្រហ្មទណ្ឌ) ។

១១៤- ទោសជំនួស គឺអាចត្រូវបានតុលាការយកមកប្រើប្រាស់ជំនួសទោស ចំពោះការប្រព្រឹត្តបទល្មើសណាមួយ ។ ក្នុងករណីនេះ តុលាការមិនអាចប្រកាសទោសដាក់ពន្ធនាគារឬពិន័យជាប្រាក់បានទេ (មាត្រា ៩៨ នៃក្រមព្រហ្មទណ្ឌ)។

១១៥- ទោសជំនួស គឺអាចត្រូវបានតុលាការយក​មកប្រើប្រាស់ជំនួសទោសចំពោះការប្រព្រឹត្តបទល្មើសណាមួយ ។ ក្នុងករណីនេះតុលាការមិនអាចប្រកាសទោសដាក់ពន្ធនាគារ ឬពិន័យជាប្រាក់បានទេ (មាត្រា ៩៨ នៃក្រមព្រហ្មទណ្ឌ) ។  ទោសជំនួសមានពីរប្រភេទ (មាត្រា ៧២ ដល់៧៦ នៃក្រមព្រហ្មទណ្ឌ) គឺ ៖

  • ទោសការងារសហគមន៍
  • ទោសស្តីបន្ទោស

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login