ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ដើម្បីអនុវត្តហ៊ីប៉ូតែកត្រូវមានលិខិតអនុវត្ត ២ ប្រភេទ ដូចខាងក្រោម (ក្រមនីតិ/ មាត្រា ៤៩៦) ។ ដោយសារតែតុលាការ និងសារការីជាអ្នករក្សាទុកនូវច្បាប់ដើមនៃលិខិតអនុវត្ត ដូច្នេះ ម្ចាស់បំណុលនៃការអនុវត្តត្រូវរៀបចំឯកសារចម្លងយថាភូតណាមួយនៃ A ឬក៏ B ដូចតទៅ ៖
A- សាលក្រម ឬ សាលដីកាស្ថាពរដែលបញ្ជាក់អំពីអត្ថិភាពនៃសិទ្ធិប្រាតិភោគ ឬ លិខិតដែលមានអានុភាពដូច សាលក្រម ឬ សាលដីកាស្ថាពរនោះ ៖ អាចជាសាលក្រមដែលបង្គាប់ឲ្យផ្តល់តាវកាលិក (សាលក្រមបង្គាប់ ឲ្យធ្វើនីតិវិធីចុះបញ្ជី) ក៏បាន ឬសាលក្រមដែលទាមទារឲ្យបញ្ចាក់ក៏បានឲ្យតែសាលក្រមទាំងពីរនេះ សរសេរពីខ្លឹមសារដែលបញ្ជាក់អំពីអត្ថិភាពនៃហ៊ីប៉ូតែក ។ ឧទាហរណ៍៖ សាលក្រមស្ថាពរដែលទទួលស្គាល់ នូវការទាមទារនៃបណ្តឹងទាមទារឲ្យបញ្ជាក់អំពីអត្ថិភាពនៃហ៊ីប៉ូតែក សាលក្រមស្ថាពរដែលច្រានចោលការទាមទារនៃបណ្តឹងទាមទារឲ្យបញ្ជាក់អំពីនត្ថិភាពនៃហ៊ីប៉ូតែក សាលក្រមស្ថាពរដែលបង្គាប់ឲ្យធ្វើនីតិវិធីចុះបញ្ជីអំពីការបង្កើតហ៊ីប៉ូតែក កំណត់ហេតុសះជា ឬកំណត់ហេតុទទួលស្គាល់ការទាមទារដែលមានអត្ថន័យដូចគ្នានឹងសាលក្រមខាងលើនេះជាអាទិ៍ ។
B- លិខិតយថាភូតដែលធ្វើឡើងដោយសារការីហើយដែលបញ្ជាក់អំពីអត្ថិភាពនៃសិទ្ធិប្រាតិភោគ ៖ មានដូចជា លិខិតយថាភូតនៃកិច្ចសន្យាបង្កើតហ៊ីប៉ូតែក ។