ការបង្កើតហ៊ីប៉ូតែកលើសិទ្ធិជួលអចិន្រ្តៃយ៍ មានសារប្រយោជន៍ដូចជា ៖
+ ចំពោះម្ចាស់បំណុលហ៊ីប៉ូតែក
- គ្មានបន្ទុកក្នុងការគ្រប់គ្រងសិទ្ធិជួលអចិន្រ្តៃយ៍ វាមាន័យថា គ្មានការផ្ទេរនូវសិទ្ធិជួលអចិន្ត្រៃយ៍
- មានសិទ្ធិទទួលសំណងជាអាទិភាព វាមានន័យថាម្ចាស់បំណុលអាចប្តឹងទៅតុលាការដើម្បីលក់ដោយបង្ខំនូវវត្ថុដែលជាកម្មវត្ថុ ហើយទទួលនូវការចែកចំណែកពីថ្លៃលក់នោះបាន ។
+ ចំពោះអ្នកបង្កើតហ៊ីប៉ូតែក
- អាចបន្តនូវការកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលនូវសិទ្ធិជួលអចិន្ត្រៃយ៍នោះ ហើយអាចបង្កើតចំណូលដើម្បីសងបំណុល
- អាចបង្កើតហ៊ីប៉ូតែកច្រើន លើសិទ្ធិជួលអចិន្ត្រៃយ៍បាន។ ករណីនេះលំដាប់អាទិភាព គឺលំដាប់នៃការចុះបញ្ជី (មាត្រា៨៥១ នៃក្រមរដ្ឋប្បវេណី) ។