ភាពខុសគ្នារវាងសារការីនិងមេធាវីគឺ ៖
+ សារការី (Notary)
- ជាអ្នកវិជ្ជាជីវៈសេរី និងជាមន្ត្រីសាធារណៈ
- កិច្ចសន្យាដែលធ្វើដោយសារការី គឺជាលិខិតយថាភូតដែលមានតម្លៃស្មើនឹងសាលក្រមស្ថាពរ ។ បើកូនបំណុលមិនអនុវត្តកាតព្វកិច្ចម្ចាស់បំណុលអាចអនុវត្តដោយបង្ខំ ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីតុលាការនោះទេ ។
- តាក់តែងលិខិតមតកសាសន៍ (លិខិតបណ្តាំ)
- មិនអាចតំណាងដោយអាណត្តិ ឬការពារក្តីនៅតុលាការ
+ មេធាវី (Lawyer)
- ជាអ្នកវិជ្ជាជីវៈសេរី
- កិច្ចសន្យាដែលធ្វើដោយមេធាវី គឺជាលិខិតឯកជន មិនមានតម្លៃស្មើនឹងសាលក្រមស្ថាពរទេ ។ បើកូនបំណុលមិនអនុវត្តកាតព្វកិច្ចម្ចាស់បំណុលមិនអាចយកទៅអនុវត្តដោយបង្ខំបានទេ គឺត្រូវតែឆ្លងកាត់នីតិវិធីតុលាការដើម្បីសម្រេចសេចក្តី ។
- មិនអាចតាក់តែងមតកសាសន៍ (លិខិតបណ្តាំ)
- ជាអ្នកតំណាងដោយអាណត្តិ និងការពារក្តីនៅតុលាការ ។