2019-10-08 09:21
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សូមជម្រាបថា អ្វីដែលវាច្បាស់លាស់ហើយយើងអត់សរសេរទេ អ៊ីចឹងព្រំដែនខាងលិច គឺច្បាស់លាស់ហើយ បញ្ហាដែលនៅមិនទាន់ច្បាស់លាស់ គឺព្រំដែនខាងកើត ពេលនោះបារាំងធ្វើម្នាក់ឯង ហើយបារាំងធ្វើផែនទីនេះ គឺងាយស្រួលក្នុងការយកពន្ធ ។ កន្លែងណាដែលមន្ត្រីអាណានិគមប្រមូលពន្ធបានច្រើនបារាំងគេឱ្យរង្វាន់ បើកន្លែងណាប្រមូលពន្ធមិនបានតាមផែនការ បារាំងដកចោលរហូតដល់ដកចៅហ្វាយខេត្តខ្មែរលើកោះត្រល់ ដែលមិនព្រមទៅប្រមូលពន្ធ ។ កាលហ្នឹង អគ្គទេសាភិបាលបារាំងឈ្មោះ ប្រេវីយេ៉ បានគូសផែនទីមួយកាត់កោះត្រល់ឱ្យវៀតណាមទៅទារពន្ធ ហើយក្លាយទៅជាកោះមួយសម្បូរធនធានរបស់វៀតណាម ។ អ៊ីចឹងផែនទីខ្នាត ១/១00.000 ហ្នឹង បារាំងជាអ្នកគូស ។