Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២៦- តើមន្ត្រីចុះបញ្ជីត្រូវធ្វើដូចម្តេច ក្នុងករណីឈ្មោះរបស់កូនបំណុលនៃការអនុវត្តដែលបានសរសេរនៅក្នុងលិខិតផ្ទុកផ្ដាក់ខុសពីឈ្មោះដែលបានសរសេរនៅលើឯកសារចម្លង ដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជីអចលនវត្ថុ ?

២៧- ក្នុងករណីដែលអចលនវត្ថុហ៊ីប៉ូតែកតែមួយត្រូវបានចុះបញ្ជីអំពីការរឹបអូសរួច ហើយត្រូវបានផ្ទុកផ្ដាក់ឲ្យចុះបញ្ជីអំពីរឹបអូសបន្ថែមទៀត តើមន្ត្រីចុះបញ្ជីត្រូវធ្វើដូចម្តេច ?

២៨- ក្រោយការចុះបញ្ជីអំពីការរឹបអូស តើកូនបំណុលនៃការអនុវត្តអាចបន្តការប្រើប្រាស់អចលនវត្ថុហ៊ីប៉ូតែកបានដែរឬទេ ?

២៩- តើអ្នកណាខ្លះដែលអាចទាមទារឲ្យចែកចំណែកបាន ?

៣០- តើការទាមទារឲ្យចែកចំណែកត្រូវធ្វើឡើងយ៉ាងដូចម្តេច ?

ចម្លើយ

២៦- ជាដំបូងមន្ត្រីចុះបញ្ជី ត្រូវទាក់ទងទៅក្រឡាបញ្ជីឲ្យធ្វើការបញ្ជាក់អំពីមូលហេតុដែលខុសនោះ ។ ប្រសិនបើ ក្រឡាបញ្ជីសរសេរអក្ខរាវិរុទ្ធខុសនៅលើលិខិតផ្ទុកផ្ដាក់ នោះមន្ត្រីចុះបញ្ជីត្រូវបង្គាប់ឲ្យក្រឡាបញ្ជីធ្វើការកែតម្រូវ ។ ក្នុងករណីដែលកូនបំណុលនៃការអនុវត្ត និងកម្មសិទ្ធិករដែលត្រូវបានចុះបញ្ជីជាបុគ្គលផ្សេងគ្នា នោះការចុះបញ្ជីអំពីការរឹបអូសនឹងមិនអាចធ្វើទៅបានទេ ។ ហេតុនេះ ក្រឡាបញ្ជីត្រូវដកការផ្ទុកផ្ដាក់ ឬមន្ត្រីចុះបញ្ជីត្រូវលើកចោលការផ្ទុកផ្តាក់នោះ (ប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការចុះបញ្ជីអំពីសិទ្ធិប្រត្យក្សទាក់ទងនឹងក្រមរដ្ឋប្បវេណី ប្រការ ៩) ។ ក្នុងករណីនេះ ដោយសារតែមិនអាចធ្វើការបន្តនីតិវីធីលក់ដោយបង្ខំបាន ដូច្នេះ តុលាការអនុវត្តត្រូវលុបចោលនីតិវិធីនៃការលក់ដោយបង្ខំ (ក្រមនីតិ/ណី មាត្រា ៤២៧) ។

២៧- ក្នុងករណីដែលដីកាសម្រេចឲ្យចាប់ផ្តើមលក់ដោយបង្ខំត្រួតគ្នាត្រូវបានចេញចំពោះអចលនវត្ថុតែមួយ គឺមិនមានបញ្ហាទេ ព្រោះមាននីតិវិធីធម្មតាដែលត្រូវបានបញ្ញត្តិក្នុងក្រមនីតិវិធីរដ្ឋប្បវេណី (ក្រមនីតិ/ណី មាត្រា ៤២៤ , មាត្រា ៥១១, មាត្រា ៥១២) ។ ហេតុនេះ មន្ត្រីចុះបញ្ជីត្រូវចុះបញ្ជីអំពីការរឹបអូសតាមធម្មតា ។

២៨- ការរឹបអូសពុំត្រូវរារាំងកូនបំណុលនៃការអនុវត្តក្នុងការប្រើប្រាស់ ឬអាស្រ័យផលពីអចលនវត្ថុតាមវិធីប្រើធម្មតាឡើយ (ក្រមនីតិ/ណី មាត្រា ៤២១ កថា.៣) ។ ពោលគឺ ក្នុងករណីដែលកូនបំណុលនៃការអនុវត្តមានផ្ទះផ្ទាល់ខ្លួននៅលើអចលនវត្ថុហ៊ីប៉ូតែក គឺកូនបំណុលនៃការអនុវត្តអាចបន្តការរស់នៅបានហើយ ប្រសិនបើមានរោងចក្រក៏អាចបន្តការងារនៅក្នុងរោងចក្រនោះបានដែរ។ ប្រសិនបើអចលនវត្ថុហ៊ីប៉ូតែកនោះ គឺជាដីកសិកម្មក៏កូនបំណុលនៃការអនុវត្តអាចបន្តការធ្វើកសិកម្មបានដែរ ប៉ុន្តែហ៊ីប៉ូតែកនឹងត្រូវមានអានុភាពលើផលក្រោយពេលរឹបអូស (ក្រមរដ្ឋរជា មាត្រា ៨៤៨ , មាត្រា ៨៤៩ កថា.២) ដូច្នេះ ផលដែលកើតឡើងក្រោយការរឹបអូសនឹងត្រូវបានលក់ដោយបង្ខំជាមួយនឹងអចលនវត្ថុហ៊ីប៉ូតែកនោះ ។ ហេតុនេះ កូនបំណុលនៃការអនុវត្តមិនអាចកាន់កាប់ផលដែលបានមកពីអចលនវត្ថុហ៊ីប៉ូតែកក្រោយការរឹបអូសបានទេ បើគ្មានការយល់ព្រមពីម្ចាស់បំណុលនៃការអនុវត្ត ។ ប្រសិនបើអចលនវត្ថុហ៊ីប៉ូតែកនោះគឺជា Apartment សម្រាប់ជួលកូនបំណុលនៃការអនុវត្តក៏អាចបន្តការជួលទៀតបានដែរ ប៉ុន្តែហ៊ីប៉ូតែកនឹងត្រូវមានអានុភាពលើសិទ្ធិលើបំណុលដែលជាថ្លៃឈ្នួលពេលថ្ងៃកំណត់សងបានមកដល់ក្រោយពេលរឹបអូស (ក្រមរដ្ឋរណ៍ មាត្រា ៨៤៨, មាត្រា ៨៤៩ កថា.២) ដូច្នេះ ម្ចាស់បំណុលនៃការអនុវត្តអាចដាក់ពាក្យសុំឲ្យរឹបអូសសិទ្ធិលើបំណុលដែលជាថ្លៃឈ្នួលនោះបាន។ ក្នុងករណីនេះ តុលាការអនុវត្តត្រូវបញ្ជូនដីកាសម្រេច អំពីការរឹបអូសសិទ្ធិលើបំណុលដែលជាថ្លៃឈ្នួលទៅភតិកៈនៃអចលនវត្ថុហ៊ីប៉ូតែក ហើយភតិកៈត្រូវផ្ញើប្រាក់ថ្លៃឈ្នួលនោះទៅតុលាការអនុវត្ត (ចាប់ពី មាត្រា ៥១៦ នៃក្រមនីតិ/ណី) ។

២៩- ម្ចាស់បំណុលរបស់កូនបំណុលនៃការអនុវត្តទាំងអស់មិនមែនសុទ្ធតែអាចទាមទារឲ្យចែកចំណែកបាននោះទេ គឺមានតែម្ចាស់បំណុលខាងក្រោមតែប៉ុណ្ណោះ ទើបអាចទាមទារឲ្យចែកចំណែកបាន (ក្រមនីតិ/៣ មាត្រា ៤២៦ កថា.១) ៖

ក- ម្ចាស់បំណុលដែលមានឯកសារចម្លងយថាភូតនៃលិខិតអនុវត្ត ភ្ជាប់ជាមួយរូបមន្តអនុវត្ត ឬម្ចាស់បំណុល ដែលមានឯកសារចម្លងយថាភូត ដូចមានកំណត់ក្នុងក្រមនីតិវិធីរដ្ឋប្បវេណី មាត្រា ៣៥៤ កថា.១ ចំណុច ក ខ គ ។ ប៉ុន្តែប្រសិនបើមានសិទ្ធិប្រាតិភោគប្រត្យក្ស (ហ៊ីប៉ូតែក ឬការបញ្ចាំអចលនវត្ថុ) ដែលត្រូវបានចុះបញ្ជីមុនហ៊ីប៉ូតែករបស់ម្ចាស់បំណុលនៃការអនុវត្ត នោះម្ចាស់បំណុលដែលត្រូវបានចុះបញ្ជីសិទ្ធិប្រាតិភោគប្រត្យក្សមុន មិនអាចទាមទារឲ្យចែកចំណែកបានទេ ។ ប្រសិនបើ ម្ចាស់បំណុលដែលមានសិទ្ធិប្រាតិភោគប្រត្យក្សបែបនេះចង់ទទួលបានចំណែក នោះចាំបាច់ត្រូវដាក់ពាក្យសុំឲ្យអនុវត្តប្រាតិភោគ ហើយទទួលដីកាសម្រេចចាប់ផ្តើមត្រួតគ្នា (ក្រមនីតិ/ជា មាត្រា ៥១២ , មាត្រា ៥១៣ កថា.២, មាត្រា ៥១៩)។

         ខ- ម្ចាស់បំណុលដែលត្រូវបានចុះបញ្ជីអំពីការរឹបអូសបណ្តោះអាសន្ន នៅក្រោយពេលចុះបញ្ជីអំពីការរឹបអូស

         គ- ម្ចាស់បំណុលដែលបានបញ្ជាក់ដោយឯកសារថា មានឯកសិទ្ធិជាទូទៅ

៣០- ម្ចាស់បំណុលត្រូវប្រគល់លិខិតលាយលក្ខ័ណ៍អក្សរ ដោយសរសេរនូវមូលហេតុ និងចំនួនទឹកប្រាក់នៃសិទ្ធិ លើបំណុល (ប្រាក់ដើម ការប្រាក់ប្រាក់នៃសំណងការខូចខាតដោយសារការយឺតយ៉ាវ) ដាក់ជូនតុលាការអនុវត្ត (ក្រមនីតិ/ណី មាត្រា ៤២៦ កថា.២) ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login