ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីអធិប្បាយ
ជុំវិញកិច្ចការអភិវឌ្ឍន៍ជាតិ ទាមទារអោយមានការយកចិត្តទុកដាក់អភិវឌ្ឍន៍លើមុខព្រួញសេដ្ឋកិច្ច ។ ក្នុងនោះសម្រាប់ប្រទេសកម្ពុជាយើងវិស័យកសិកម្ម គឹជាមុខព្រួញសេដ្ឋកិច្ចអត្ថិភាពមួយដោយសារលក្ខខណ្ឌភូមិសាស្រ្តអំណោយផលដល់របរនេះហើយមនុស្សភាគច្រើនជាកសិករ ។ កាលណាយកចិត្តទុកដាក់លើវិស័យនេះ គឹធ្វើអោយសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនឆាប់រហ័ស ។ ដោយផ្អែកលើសារ
ៈសំខាន់បែបនេះហើយ ទើបមានមតិខ្លះយល់ថា « អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ គឺត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍កសិកម្ម » ។
តើការយល់ឃើញនេះត្រឹមត្រូវដែរឬទេ ?
មុននឹងធ្វើការបកស្រាយមតិប្រធានខាងលើនេះអោយកាន់តែច្បាស់ន័យសេចក្តី ត្រូវយល់ន័យរបស់ពាក្យ ឬកន្សោមពាក្យសំខាន់របស់ប្រធានជាមុនសិន ។ កន្សោមពាក្យ « អភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ » មានន័យថាធ្វើយ៉ាងណាអោយសេដ្ឋកិច្ចជាតិមានការរីកចម្រើន កែប្រែអោយជឿនលឿន ។ ចំណែកកន្សោមពាក្យ « អភិវឌ្ឍន៍វិស័យកសិកម្ម » គឺធ្វើអោយផ្នែកកសិកម្មរីកចម្រើន ។ ដូចនេះន័យរួមដែលប្រធានចង់បានតម្រូវអោយធ្វើការពិភាក្សាទាក់ទងទៅនឹងការ អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដែលមតិខ្លះយល់ថាត្រូវតែយកចិត្តទុកដាក់អភិវឌ្ឍន៍វិស័យកសិកម្ម ។
តាមការអះអាងរបស់មតិប្រធានបញ្ជាក់ថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍វិស័យកសិកម្ម ។ ក្នុងន័យនេះចង់បញ្ជាក់ថា ការធ្វើអោយវិស័យកសិកម្មមានដំណើរការល្អ រីកចម្រើន គឺពិតជាធ្វើអោយសេដ្ឋកិច្ចជាតិមានកំនើនយ៉ាងឆាប់រហ័ស ។ ដូច្នេះការយកចិត្តទុកដាក់អភិវឌ្ឍន៍វិស័យកសិកម្មគឺត្រូវតែធ្វើឡើងតាមរយៈការកែប្រែរបៀបធ្វើកសិកម្មតាមទម្លាប់ចាស់បុរាណទៅតាមបច្ចេកទេសកសិកម្ម ទំនើបក្រៅពីនោះក៏ត្រូវតែយកចិត្តទុកដាក់ទៅលើការកសាងប្រព័ន្ធធារាសាស្រ្តអោយបានគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការទឹក ប្រើប្រាស់ទៅលើការដាំដុះដូចជាការជីកប្រឡាយ ជីកស្រះ អណ្តូង ត្រពាំង អាងស្តុកទឹកជាដើម ។ គេក៏ត្រូវមានការយកចិត្តទុកដាក់ទៅលើ ការប្រើប្រាស់ឧបករណ៍កសិកម្មតាមបែបទំនើប បច្ចេកវិទ្យាសាស្រ្តដូចជា ការប្រើប្រាស់ ត្រាក់ទ័រ គោយន្តម៉ាស៊ីនច្រូតកាត់ បោកបែន... ។ ធ្វើយ៉ាងណាជួយសម្រួលដល់ការធ្វើកសិកម្មអោយកាន់តែជឿនលឿនឆាប់រហ័ស ។ ការយកចិត្តទុកដាក់ម្យ៉ាងទៀត គឺការស្វែងយល់ពីបច្ចេកទេសកសិកម្មតាមរយៈប្រព្រឹត្តបត្ររបស់ក្រសួងកសិកម្មដស្រងយកបច្ចេកទេសថ្មីៗបទពិសោធន៍ល្អៗ ហើយក៏ត្រូវតែយកចិត្តទុកដាក់ទៅលើការកែប្រែគុណភាពដី ចៀសវាងការទុកដីចោលទំនេរ ដែលនាំអោយខ្សោះជីជាតិ គឹត្រូវធ្វើដំណាំច្រើនដង នៅលើដីកសិកម្ម ។ គេក៏ត្រូវតែយកចិត្តទុកដាក់ទៅលើការជ្រើសរើសពូជ ដើម្បីអោយចូលក្នុងកម្រិតស្តង់ដារ ទើបអាចរកទីផ្សារបាន។ ក្រៅពីនេះក៏ត្រូវតែយកចិត្តទុកដាក់ ទៅលើការប្រើប្រាស់ដី ថ្នាំសំលាប់សត្វល្អិត ការថែទាំដើម្បីទទួលបានទិន្នផលខ្ពស់ ។ ជាក់ស្តែងរាជរដ្ឋាភិបាលសត្វថ្ងៃ បានយកចិត្តទុកដាក់កសាងប្រព័ន្ធធារាសាស្រ្តនៅគ្រប់ទីតំបន់ដើម្បីអោយកសិករមានទឹកគ្រប់គ្រាន់សម្រាប់ធ្វើស្រែចំការហើយថែមទាំងផ្តល់ជាបច្ចេកទេសកសិកម្ម ឧបករណ៍សំភារៈកសិកម្ម ពូជ ជី ថ្នាំសម្លាប់សត្វល្អិត ។ ក្នុងស្នាដៃរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ សមបានវិលត្រឡប់ទៅរកជីវភាពជាកសិករនៅឯស្រុកកំណើតវិញបន្ទាន់ពីមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅលើវិស័យកសិកម្ម ។
សរុបសេចក្តីមកអាចនិយាយបានថាការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិដាច់ខាតត្រូវយកចិត្តទុកដាក់លើវិស័យកសិកម្ម ។
តែទោះបីជាយ៉ាងនេះក្តី ក៏នៅមានហេតុផលផ្សេងៗទៀត ដែលអាចបញ្ជាក់បានថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ មិនអាស្រ័យតែទៅលើវិស័យកសិកម្មម្យ៉ាងនោះទេគឺត្រូវអភិវឌ្ឍន៍លើគ្រប់ផ្នែកដែលជាមុខព្រួញសេដ្ឋកិច្ច ៕ក្នុងនោះលើផ្នែកឧស្សាហកម្ម ការអភិវឌ្ឍន៍ផ្នែកនេះធ្វើឡើងតាមរយៈការទាក់ទាញវិនិយោគអោយចុះមកបណ្តាក់ទុន ដើម្បីបង្កើតជារោងចក្រឧស្សាហកម្ម រហូតដល់សិប្បកម្មបង្កើតបានទាំងការងារសម្រាប់ពលរដ្ឋផងនិងទាញប្រាក់ចំណូលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចផង ។ ចំណែកឧស្សាហកម្មគ្មាផ្សែងគឹការយកចិត្តទុកដាក់លើសេវាកម្មទេសចរណ៍ ដើម្បូទាក់ទាញភ្ញៀវទាំងជាតិ និងបរទេសអោយមានទស្សនាកាន់តែច្រើនតាមរយៈការអភិរក្សតំបន់ប្រាសាទ រមណីយដ្ឋានប្រវត្តិសាស្រ្ត ការបង្កើតជាតំបន់ទេសចរណ៍ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរណ៍ ។ខាងផ្នែកគមនាគមន៍គឹយកចិត្តទុកដាក់ក្នុងការកសាងប្រព័ន្ធផ្លូវ ទាំងផ្លូវទឹក ផ្លូវគោក ផ្លូវអាកាសអោយមានដំណើរការល្អតភ្ជាប់ពីគ្រប់ទិសទីតំបន់ ដើម្បីបំរើអោយការដឹកជញ្ជូនការធ្វើដំណើររហ័សទាន់ចិត្ត ប្រកបដោយសុវត្ថិភាព ។គមនាគមន៍គឹជាសរសៃឈាមនៃសេដ្ឋកិច្ចលើផ្នែក ពាណិជ្ជកម្ម គឹការធ្វើអោយមានចរាចរទំនិញនាំចេញនាំចូល ការបង្កើតទីផ្សារសម្រាប់លក់នូវផលិតផលដើម្បីបំពេញតម្រូវការសង្គមមនុស្សចាំបាច់ ។ ការយកចិត្តទុកដាក់ លើវិស័យពាណិជ្ជកម្ម បាននាំមកនូវការផ្លាស់ប្តូរគំនិតថ្មី ឧបករណ៍សំភារៈបច្ចេកទេស ទំនើប ទំនាក់ទំនងល្អជាមួយនឹងបរទេស ។ជាក់ស្តែងជុំវិញកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលសព្វថ្ងៃ យកចិត្តទុកដាក់អភិវឌ្ឍន៍គ្រប់មុខព្រួញសេដ្ឋកិច្ច ជាហេតុធ្វើអោយសេដ្ឋកិច្ចមានកំណើន ឆាប់រហ័សទោះបីជាមានវិបត្តិសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី ។ ចំណែកក្នុងរឿងព្រះអាទិត្យថ្មី រាជរដ្ឋាភិបាលសម័យសង្គមរាស្រ្តនិយម ក៏បានយកចិត្តទុកដាក់ធ្វើកំណែរទម្រង់អភិវឌ្ឍន៍គ្រប់មុខព្រួញសេដ្ឋកិច្ចជាតិ រហូតគេហៅសម័យនោះថាសម័យកសាង ។ សមក៏ដូចជាកសិករ ខ្មែរដទៃទៀតពេញចិត្តនឹងសម័យសង្គមរាស្រ្តនិយម ។
សរុបសេចក្តីមកឃើញថា ការយកចិត្តទុកដាក់អភិវឌ្ឍន៍គ្រប់មុខព្រូញសេដ្ឋកិច្ចទើបធ្វើអោយជាតិដំណើរការល្អ ។
តាមមតិស្របប្រធានឃើញថា មានលក្ខណៈត្រឹមត្រូវម្យ៉ាងដោយសារតែកសិកមម្មគឹជាមុខព្រួញអទិភាពសម្រាប់សេដ្ឋកិច្ចជាតិ ។ តែមតិផ្ទុយក៏ត្រឹមត្រូវម្យ៉ាងដែរ មុខព្រួញសេដ្ឋកិច្ចសំខាន់ៗគឹជាមូលដ្ឋានគ្រឹះដែលត្រូវតែយកចិត្តទុកដាក់អភិវឌ្ឍន៍ ។ មតិផ្ទុយមានលក្ខណៈសមហេតុផលជាង។
ផ្អែកតាមការពិភាក្សាមតិប្រធានខាងលើរួច មកអាចសន្និដ្ឋានបានថា ការយល់ឃើញនេះមិនទាន់ត្រឹមត្រូវ ទាំងស្រុងនោះទេ ព្រោះអោយតម្លៃទៅលើតែវិស័យកសិកម្ម ហើយភ្លេចគិតទៅដល់មុខព្រួញសេដ្ឋកិច្ចដទៃទៀត ។ ដូចនេះគប្បីយកចិត្តទុកដាក់អភិវឌ្ឍន៍គ្រប់មុខព្រួញសេដ្ឋកិច្ច ទើបប្រទេសជាតិមានការរីកចម្រើន ។