Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

                 ប្រទេសជាតិនីមួយៗនៅលើសកលលោក ដើម្បីមានការរីកចម្រើនទៅមុខបាននោះគឺអាស្រ័យទៅលើប្រជាជន ហើយប្រជាជនគឺជាធនធានមនុស្សដ៏សំខាន់ដែលត្រូវបណ្តុះបណ្តាលឲ្យមានចំណេះដឹងទូលំទូលាយ ទាំងផ្នែកសីលធម៌រស់នៅ និងវិទ្យាសាស្រ្តបច្ចេកទេស ជំនាញឲ្យបានច្បាស់លាស់ជាមុនសិន ទើបសង្គមជាតិមានការលូតលាស់និងអភិវឌ្ឍន៍ទៅមុខជាលំដាប់ ។ ផ្នែកតាមការរៀបរាប់ខាងលើទើបមានទស្សនៈមួយលើកឡើងថា « អនាគតរបស់សង្គមមួយគឺពឹងផ្អែកលើកម្រិតវប្បធម៌របស់ប្រជាជននៃសង្គមនោះ » ។

                 តើទស្សនៈដែលលើកឡើងខាងលើមានអត្ដន័យយ៉ាងដូចម្តេច ?

                 ដើម្បីជាស្ពានឈានដល់ការបកស្រាយ ទស្សនប្រធានខាងលើឲ្យបានក្បោះក្បាយយើងគប្បីស្វែងយល់នូវពាក្យគន្លឺះជាមុនសិន ​។ ពាក្យ​ « អនាគត » មានន័យថា អ្វីៗដែលនៅខាងមុខ មិនទាន់បានកើតឡើង ។ រីឯ « សង្គម » គឺជាមាតុភូមិប្រទេសជាតិដែលយើងរស់នៅ ។ ចំណែកពាក្យ « កម្រិតវប្បធម៌ » សំដៅដល់ការទទួលបាននូវការអប់រំ មានចំណេះដឹងតិចឬច្រើនរបស់ប្រជាជន ។ ដូចនេះប្រធានចង់បង្ហាញថា អនាគតរបស់ប្រទេសនីមួយមានការរីកចម្រើនបានលុះត្រាតែបណ្តុះបណ្តាលប្រជាជនឲ្យក្លាយជាធនធានមនុស្ស មានសម្ថភាពគ្របគ្រាន់សម្រាប់បម្រើការងារជំនាញនីមួយៗនៅក្នុងសង្គមប្រកបដោយប្រសិទ្ធិភាពទើបទទួលបានការអភិវឌ្ឍន៍ឈានទៅមុខ ។

                 ជាការពិតណាស់ ប្រជាជនពិតជាជនដ៏សំខាន់ដែលមានកាតព្វកិច្ចចូលរួមសកម្មភាពផ្សេងៗនាំឲ្យប្រទេសជាតិមានរីកចម្រើន ប៉ុន្តែលើប្រទេសជាតិខ្វះមនុស្សដែលមានចំណេះដឹង អសមត្ថភាពនោះបណ្តាឲ្យវិស័យផ្សេងៗដូចជា វិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យសិប្បកម្ម វិស័យសេដ្ឋកិច្ចជាដើមគ្មានដំណើរលូតលាស់ទៅមុខបានឡើយ ។ យ៉ាងណាមិញ បើរាល់វិស័យសំខាន់ ដែលជាកត្តាជម្រុញសេដ្ឋកិច្ចមិនរីកចម្រើនហើយនោះ ជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេសនឹងជួបនូវភាពក្រីក្រ គ្មានការអភិវឌ្ឍទៅមុខ សង្គមជាតិក៏គ្មានមុខមាត់លើឆាកអន្តរជាតិដែរ ។ ជាមួយគ្នានេះដែរ ដើម្បីដោះស្រាយបញ្ហាទាំងលើប្រមុខដឹកនាំត្រូវយកចិត្តទុកដាក់ផ្នែកធនធានមនុស្សឲ្យប្រជាជនគ្រប់រូបបានសិក្សារៀនសូត្រ មានចំណេះដឹងទូលំទូលាយ ទាំងផ្នែកអក្សរសាស្រ្ត គណិតសាស្រ្ត ប្រវត្តិសាស្រ្ត ភូមិសាស្រ្ត និងបច្ចេកវិទ្យាឲ្យបានច្បាស់លាស់និងមានសមត្ថភាពសមប្រកបជាមុនសិន  ។ ម្ប៉ាងទៀតចំពោះប្រទេសដែលកំពុងអភិវឌ្ឍន៍រួមទំាងប្រទេសកម្ពុជាផងដែរ សុទ្ធសឹងតែត្រុវការបណ្តុះបណ្តាលប្រជាជន ឲ្យមានកម្រិតវប្បធម៌ចំណេះដឹងខ្ពង់ខ្ពស់ធ្វើឲ្យវិស័យផ្សេងៗលូតលាស់ និងសេដ្ឋកិច្ចមានការរីកចម្រើនទ្វេដង  ។ មួយវិញទៀតប្រទេសដែលមានប្រជាជនប្រកបទៅដោយចំណេះដឹង មានសីលធម៌ គុណធម៌ ការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកនាំឲ្យសង្គមជាតិនោះមានសន្តិភាពស្ថេរភាព និងការអភិវឌ្ឍន៍ជាពុំខានឡើយ ។ បន្ថែមពីនេះទៀត គឺទាមទារឲ្យប្រជាជនក្នុងសង្គមខ្មែរទាំងមូល ចេះរួបរួមសាមគ្គីគ្នាប្រព្រឹត្តអំពើស្របច្បាប់សង្គម គីតដល់ប្រយោជន៍រួមជាធំ ប្រកបដោយវិចារណញ្ញាណ ស្វែងរកឧត្តមប្រយោជន៍ដល់ជាតិហ៊ានពលិកម្មគ្រប់បែបយ៉ាង ដើម្បូមាតុភូមិ​របស់ខ្លួននោះប្រាកដណាស់ប្រទេសជាតិនឹងសម្បូរទៅដោយធនធានមនុស្ស មានសមត្ថភាពពេញលេញ លើកស្ទួយសង្គមជាតិឲ្យរីកលូតលាស់ទៅមុខជាលំដាប់  ។ ជាក់ស្តែងបើយើងក្រឡេកទៅមើលប្រទេសកម្ពុជានាពេលបច្ចុប្បនរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំដោយបានតម្លើងប្រាក់បៀវត្សសមរម្យដល់គ្រូបង្រៀន ដើម្បីឲ្យការអប់រំមានប្រសិទ្ធិភាព អាចកសាងបានធនធានមនុស្សមានចំណេះដឹងពិតប្រាកដ មានជំនាញច្បាស់លាស់ទើបកម្ពុជាមានការអភិវឌ្ឍកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ស្ទើគ្រប់វិស័យទាំងអស់ដែលជាកត្តាជំរុញសេដ្ឋកិច្ចជាតិ ដំណើរការទៅមុខឥតឈប់ឈរ ។ តាមរយៈអក្សរសិល្ប៍រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ បានបង្ហាញពីប្រទេសកម្ពុជាស្ថិតក្រោមការដឹកនាំរបស់ព្រះនរោត្តម សីហនុ ក្នុងរបបសង្គមរាស្រ្តនិយមក្រោយពេលព្រះអង្គទាមទារឯករាជ្យ ទ្រង់បានយកព្រះទ័យទុកដាក់យ៉ងខ្លាំងលើវិស័យអប់រំដោយបង្កើតសាលារៀនស្ទើរគ្រប់ទីកន្លែង ដើម្បីកសាងធនធានមនុស្សឲ្យមានចំណេះដឹង ទើបសម័យនោះមានភាពជឿនលឿន ដោយបានបង្កើតនូវរោងចក្រជាច្រើនដូចជា រោងចក្រស៊ីម៉ង់ត៍ រោងចក្រស្ករស រោងចក្រក្តារបន្ទះ រោងចក្រផលិតកងឡាន រោងចក្រត្រីខកំប៉ុងជាដើម ដើម្បីឲ្យសេដ្ឋកិច្ចជាតិបានរុងរឿងជាខ្លាំងនាសម័យនោះ ។ រីឯអក្សរសិល្ប៍រឿង មាលាដួងចិត្ត បានលើកឡើងពីយុវជនខ្មែរ នាពេលនោះជាមនុស្សប្រកបដោយចំណេះដឹងខ្ពង់ខ្ពស់ដូចជា តួអង្គទិឃាវុធ និងយុវជនដទៃទៀត សុទ្ធតែជាមនុស្សប្រកបដោយមានឧត្តមគតិម្នាក់ៗស្ម័គ្រចិត្តបម្រើប្រទេសជាតិមិនខ្លាចស្លាប់ គិតដល់ប្រយោជន៍រួមជាធំមិនគិតប្រយោជន៍ផ្ទាល់ខ្លួនឡើយ​  ។ តួយ៉ាងទិឃាវុធមិនប្រព្រឹត្តល្មើសច្បាប់សង្គមគាត់ មិនគិតព្រមស៊ីសំណូកសូកប៉ាន់ពីថៅហុងលីឡើយ ព្រោះគាត់នឹងអាណិតដល់ពួកប៉ូលីសដែលមានប្រាក់ខែស្តួចស្តើងមិនអាចមានលទ្ធភាពឡើយ ។​ក្រៅពីនេះ ទិឃាវុធបានស្ម័គ្រចិត្តចូលបម្រើទ័ពការពារទឹកដីពីពួកសត្រូវឈ្លានពាន ដើម្បីការពារជាតិទោះបីត្រូវប្តូរជីវីតក៏ទិឃាវុធមិនខ្លាចឡើយ ។ ចំណែកតាមរយៈប្រវត្តិសាស្រ្តខ្មែរវិញបង្ហាញពីបុព្វបុរសខ្មែរបានបន្សល់ទុកនូវស្នាដៃដ៏អស្ចារ្យជាច្រើនដូចជាប្រាសាទអង្គរវត្តជាដើម ទម្រាំតែកសាងឡើងមកបាន លុះត្រាតែស្ថាបត្យករ ពោរពេញទៅដោយចំណេះដឹងនិងជំនាញយ៉ាងជាក់លាក់ទើបអាចសាងសង់បានល្អអស្ចារ្យបែបនេះ មានភាពរឹងមាំមានអាយុកាលរាប់រយឆ្នាំ ។ មិនត្រឹមតែប៉ុណ្ណោះ យើងឃើញមានប្រាសាទបុរាណជាច្រើនទៀងដែលបញ្ចាក់បានថាខ្មែរជំនាន់ដើម មានធនធានមនុស្សជាច្រើនពិសេសមានការរីកចម្រើនយ៉ាងខ្លាំងខាងវិស័យសេដ្ឋកិច្ច ទាំងផ្នែកសាសនា អក្សរសិល្ប៍ផ្សេងៗជាដើមហើយទទួលបានជ័យជំនះរាល់លើករាល់ពេលធ្វើសឹកសង្គ្រាម ដែលដឹកនាំដោយព្រះបាទជ័យវរ្ម័នទីប្រាំពីររូមជាមួយនឹងព្រះនាងឥន្រ្ទទេវីទើបជាតិខ្មែរនាសម័យអង្គររីកចម្រើនយ៉ាងខ្លាំង ។​

                 សរុបសេចក្តីមក អនាគតរបស់សង្គមត្រួវពឹងផ្អែកទៅកម្រិតវប្បធម៌នៃចំណេះដឹងរបស់ប្រជាជនបើប្រទេសសម្បូរទៅដោយធនធានមនុស្សដែលមានសមត្ថភាពនោះជាតិនឹងទទួលបានការងភិវឌ្ឍយ៉ាងពិតប្រាកដ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login