Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

                 ជាទូទៅសង្កេតឃើញថាគ្រប់ស្នាដៃអក្សរសិល្ប៍ទាំងអស់ ពិសេសស្នាដៃដែលមានលក្ខណៈតថនិយម ជឿនលឿន បានលើកយកមកបង្ហាញពីសកម្មភាពតួអង្គដែលពោរពេញដោយឧត្តមគតិ គ្មានការកែប្រែ ឆ្ពោះទៅរកភាពថ្កុំថ្កើន ។ យ៉ាងនេះហើយ ទើបនៅក្រោយពេលដែលបានសិក្សាស្នាដៃទាំងនោះមកធ្វើអោយមជ្ឈដ្ឋានអ្នកអាន អ្នកសិក្សាមានការចាប់មអារម្មណ៍រហូតដល់មានការលើកមតិឡើងថា « ការលើកយកមកបង្ហាញពីការភ្ញាក់រលឹករបស់តួអង្គក្នុងដំណើររឿង បានផ្តល់នូវតម្លៃល្ងសម្រាប់ការរស់នៅរបស់មនុស្សក្នុងសង្គម » ។

                 តើមានខ្លឹមសារបែបណា ?

                 មុននឹងធ្វើការពន្យល់មតិប្រធានខាងលើនេះ អោយគ្រប់គ្រាន់ន័យសេចក្តី គប្បីពន្យល់ន័យពាក្យគន្លឹះក្តោបន័យប្រធានជាមុនសិន ។ ពាក្យ « ការភ្ញាក់រលឹក » មានន័យថា ការភ្ញាក់ខ្លួន កែប្រែពីកំហុសឆ្គង  ។ ចំណែកពាក្យ « តម្លៃល្អ » គឺតម្លៃដែលប្រសើរថ្លៃថ្នូរ ។ ដូចនេះន័យរួមដែលប្រធានចង់បានគឹចង់អោយយើងបង្ហាញពីការ លើកយកមកបង្ហាញពីការភ្ញាក់រលឹករបស់តួអង្គក្នុងដំណើររឿង បានផ្តល់នូវតម្លៃល្អ សម្រាប់ការរស់នៅរបស់មនុស្សក្នុង​សង្គ​ម ។

                 មតិប្រធានខាងលើបានបញ្ជាក់យ៉ាងច្បាស់ពីការភ្ញាល់រលឹករបស់តួអង្គក្នុងដំណើររឿងដែលចាត់ទុកជាតម្លៃដ៏ល្អប្រសើរសម្រាប់សង្គមមនុស្ស ។ ការភ្ញាក់រលឹកនេះស្តែងចេញឡើងតាមគ្រប់សកម្មភាពនៅតាមសម័យកាលនីមួយៗ នៃការបង្ហាញរបស់អ្នកនិពន្ធ ។ ក្នុងនោះរួមមានការភ្ញាក់រលឹកដោយកែប្រែខ្លួនពីភាពអន់ថយ អោយជាប្រសើរឡើងខណៈពេលជីវីតជួបឧបសគ្គ ហើយចេះរិះរកវិធីដើម្បីដោះស្រាយស្របទៅតាមតថភាព ។

                 ការភ្ញាក់រលឹកម្យ៉ាងទៀតគឺស្មារតីសាមគ្គី ស្រឡាញ់ការពារយុត្តិធម៌ខណៈពេលដែលមានអំពើយុត្តិធម៌កើតឡើងដោយប្រការណាមួយ នាំអោយប៉ះពាល់ដល់ប្រយោជន៍សាធារណៈ ។ ស្មារតីជួយគ្នាក្នុងគ្រាមានទុក្ខលំបាកពេលមានអាសន្នអន់ក្រ ពេលមានឧបសគ្គកើតឡើងចំពោះមុខ ក៏ដូចការភ្ញាក់រលឹក មើលឃើញពីកំហុសឆ្គងដែលជាអំពើអសកម្ម ហ៊ានប្រយុទ្ធប្រឆាំងដើម្បីទទូលបាននូវតំលៃវិជ្ជមានមួយសំរាប់សង្គមមនុស្ស ។ ការភ្ញាក់រលឹកម្យ៉ាងទៀត គឹការចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានភូមិ ឃុំអោយបានល្អប្រសើរ លើគ្រប់ផ្នែកគ្រប់វិស័យចូលរួមគ្រប់សកម្មភាពសង្គម រក្សាសន្តិសុខសណ្តាប់ធ្នាប់ ។ សំខាន់ជាងនេះប្រការដែលស្តែងចេញតាមរយៈការភ្ញាក់រលឹករបស់តួអង្គដែលនោះគឺ ការលែងបណ្តោយខ្លួនអោយលង់ក្នុងឥទ្ធិពលទឹកប្រាក់   លែងធ្វើអោយជាមនុស្សសំបកភ្ញាក់រលឹក ទៅរកឧត្តមគតិដើម្បីតម្លៃខ្លូន ដើម្បីប្រយោជន៍សង្គមជាតិ ។ ទង្វើដែលចាត់ទុកជាការភ្ញាក់រលឹកនេះបានផ្តល់នូវតម្លៃល្អប្រសើរសំរាប់សង្គមមនុស្ស ពិសេសមជ្ឈដ្ឋានអ្នកអាន អ្នកសិក្សា ខណៈពេលដែលទទួលបានតម្លៃល្អទាំងនោះហើយអាចយកជាគំរូតាមដើម្បីរៀបចំដំណើរជីវីតអោយល្អក្នុងសង្គម ។ តាមរយៈនោះ ក៏រួមចំណែកបណ្តុះស្មារតីមនុស្សអោយឈរលើទស្សនៈសុទិដ្ឋនិយម យល់ឃើញល្អសំរាប់ជីវីត យល់ឃើញពីអ្វីដែលជាសេចក្តីសង្ឃឹមសំរាប់អនាគត ហើយតាមរយៈនេះក៏បានបណ្តុះនូវសច្ចៈភាពសំរាប់សង្គម ដោយគតិថាយុត្តិធម៌ និងអាចកើតមានពិតប្រាកដ ។ ក្នុងខណៈនេះហើយ និងធ្វើអោយមនុស្សខិតខំអភិវឌ្ឍន៍ខ្លួនដើម្បីខ្លួនឯងផង សង្គមជាតិផង ហ៊ានចូលរួមគ្រប់សកម្មភាពសង្គ​ម  ។​ជាក់ស្តែងតាមរយៈរឿងថៅកែចិត្តចោរ ការភ្ញាក់រលឹករបស់តួអង្គផានីត ក៏ដូចជាពូហំ រួមទាំងកម្មករ សុខទី មានគង់ការភ្ញាក់រលឹករបស់ពួកគាត់គេបានផ្តល់តម្លៃវិជ្ជមានសំរាប់អ្នកអាន អ្នកសិក្សា ទោះបីជាការភ្ញាក់រលឹកនេះបរាជ័យយ៉ាងណាក្តី តែស្មារតីសាមគ្គី ស្រឡាញ់ការពារយុត្តិធម៌ ជួយគ្នាក្នុងគ្រាមានទុក្ខលំបាក ការលែងធ្វើខ្លួនជាមនុស្សសំបកនៅតែមាន​តម្លៃជានិច្ច សំរាប់សង្គមមនុស្ស ៕ រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ សមភ្ញាក់រលឹកជាកម្មករទីក្រុងវិលត្រឡប់ជាជីវភាពជាកសិករដែលពោរពេញទៅដោយឥស្សរភាព រហូតក្លាយជាកសិករគំរូ ។ រឿងភូមិតិរច្ឆាន ស្ការតីភ្ញាក់រលឹកស្នេហាជាតិរបស់ជូន និងនៅ ដូចជាកសិកគំរូ ។ រឿងភូមិតិរិច្ឆាន ស្មារតីភ្ញាក់រលឹកស្នេហាជាតិរបសជួននិងនៅដូចជាអ្នកក្លាហាន២០នាក់រួមទាំងរាស្រ្តនៅក្រាំងលាវផងបានមូលមតិគ្នា បង្កើតជាបាតុកម្មសំលាប់លោក រេស៊ីដងបាដេស និងបក្សពួកដើម្បីទាមទារសិទ្ធិសេរីភាព ការរស់នៅជាមនុស្សពេលលក្ខណៈរួចផុតពីភាពជាកញ្ជះគេ ។ រឿងគ្រូបង្រៀនស្រុកស្រែដើម្បីអភិវឌ្ឍន៍លើប្រការ ៤យ៉ាងគឹខាងនយោបាយ ការពារ ខាងសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។

                 សរុបសេចក្តីមកអាចនិយាយបានថា រាល់សកម្មភាពដែលជាស្មារតីភ្ញាក់រលឹករបស់តួរអង្គគឺពិតជាមានតម្លៃល្អប្រសើរសំរាប់សង្គមមនុស្ស ។

                 ផ្នែកតាមការបកស្រាយពន្យល់ មតិប្រធានខាងលើរួចមក អាចសន្និដ្ឋានបានថាការលើកឡើងនេះបានផ្តល់នូវតម្លៃប្រសើរមួយ ព្រោះបានបង្ហាញពីចំណុចអវិជ្ជមានសំរាប់សង្គមមនុស្សដែលទទួលបានពីការភ្ញាក់រលឹករបស់តួអង្គ ។ ដូចនេះគប្បីចេះមានការភ្ញាក់រលឹក កែប្រែខ្លួនពីកំហុសឆ្គងធ្វើយ៉ាងណាអោយជីវីតប្រសើរឡើង ៕



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login