ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ចំណុចនេះខ្ញុំសូមជម្រាបថា ពេលដែលសភាធម្មនុញ្ញតាក់តែងរដ្ឋធម្មនុញ្ញពេលនោះ គឺយើងមិនមាននិយាយអំពីថា តើប្រទេសជាតិត្រូវប្រកាន់យករបបគ្រប់គ្រងណាមួយនៅឡើយទេ ទើបគណៈប្រតិភូ សភាធម្មនុញ្ញបានទៅគាល់ ព្រះមហាក្សត្រ នរោត្តម សីហនុ នៅទីក្រុងព្យុងយ៉ាង សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ។ ក្នុងនាមរូបខ្ញុំជាសមាជិកបម្រុងនៅពេលនោះ គណៈកម្មការសរសេររដ្ឋធម្មនុញ្ញមិនទាន់មានសរសេរចំណុចស្តីពីប្រមុខរដ្ឋទេ ដោយចំណុចនេះរង់ចាំបន្ទាប់ពីមានការចូលគាល់ព្រះមហាក្សត្រ ។ យើងទាំងអស់គ្នាពេលនោះចាំតែទទួលព្រះរាជអត្ថបទពីព្រះមហាក្សត្រ ដែលអត្ថបទនោះព្រះអង្គបានរៀបរៀងជាភាសាបារាំងជាស្រេច ទើបរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មានចែងពីចំណុចព្រះប្រមុខរដ្ឋនេះឡើង យើងគោរពទៅតាមព្រះរាជតម្រិះរបស់ព្រះអង្គ ។